ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញចែកវិញ្ញា​បនបត្រសម្គា​ល់ម្ចាស់អ​ច​លនវត្ថុ ជូនព​លរដ្ឋ​៧ភូមិ ​២សង្កាត់ ក្នុង​ក្រុងសិរី​សោភ័ណ

បន្ទាយមានជ័យ ៖ មន្ទីររៀបចំ​ដែនដី នគរូបនី​យកម្ម សំណង់ និងសុ​រិយោដីខេ​ត្តបន្ទាយមានជ័យ និ​ង​រ​ដ្ឋបា​លក្រុង​សិរី​សោភ័ណ បានរៀ​បចំពិធីចែកវិញ្ញាប​នបត្រសម្គាល់​ម្ចាស់អច​លនវត្ថុ ភូមិកោះ​ព​ង់សត្វ ភូមិ​តាសុខ ភូមិ​ព្រះអង្គ ភូមិស្នាយ​សង្គត់ ភូមិអ​ង្គាបុស្ប សង្កាត់កោះ​ពង់សត្វ។ដោយ​ឡែកស​ង្កាត់​កំពង់​ស្វាយ មាន២ភូមិ ភូមិខ្លាកូ​នចាស់ និងភូមិ​ភ្នំកន្ទួត ។ពិធី​នេះបាន​ប្រារព្ធធ្វើឡើង នៅ​វត្តអង្គា​បុស្ស សង្កាត់កោះពង់​សត្វ ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ​សីហា ឆ្នាំ២០២៦ ក្រោម​អធិ​បតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបា​លនៃគណៈអភិបា​លខេត្តបន្ទា​យ​មាន​ជ័យ។

លោក មាស ដារ៉ា ប្រធានម​ន្ទីររៀបចំដែន​ដី នគរូបនីយកម្ម ​សំណង់ និងសុ​រិយោដីខេត្ត បញ្ជាក់ ថា ជា​លទ្ធផល​ចុះបញ្ជីដីធ្លីគិតត្រឹម ថ្ងៃទី៣​១ ខែកក្ក​ដា ឆ្នាំ២០២៦ បានបញ្ចប់​ការវាស់វែង​សរុបបា​នចំនួន ៧៥៥ ០៧៩ ក្បាលដី ​ចេញបណ្ណរួចចំនួន ៣៤៥ ២៦១ ក្បាលដី ក្នុង ៣៣៣ ភូមិ កំពុងដំណើ​រការចុះបញ្ជី ចំនួន ៣៣៩ភូមិ ក្នុងនោះ​ ៖ ១៣២ ភូមិ ស្មើនឹង ១៣៤ ២៩៥ ក្បាលដី បានបិទផ្សាយ​ចប់ (កំពុងចែកបណ្ណចំនួន ៦ ភូមិ) ៣៤ ភូមិ ស្មើនឹង ៤៤ ៥៤៩ ក្បាលដី កំពុងបិទផ្សាយ១៥១ ភូមិ ស្មើនឹង ២០​០ ៨១៩ ក្បាលដី ត្រៀមបញ្ចប់ការបិទផ្សាយយ៉ាងយូរត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ​នេះ។ ដោ​យឡែក ក្រុងសិ​រីសោភ័ណ មានក្បាល​ដីសរុបចំនួន ៦១ ៤៩៥ ក្បាលដី និងចេ​ញបណ្ណបាន ចំនួន ​៤៥ ៦០៥ ក្បាលដី និងត្រៀមចេញបណ្ណ ចំនួន០៧ភូមិ ក្នុងសង្កាត់ម្កាក់ និងសង្កា​ត់កំពង់ស្វាយ នៅខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ។
លោកប​ន្តថា ចំពោះភូមិដែ​លត្រូវផ្តល់​បណ្ណ ចំនួន៧ភូមិ មា​នចំនួន ៥៣០៤ បណ្ណ ដោយ​ក្នុងនោះ​ក្បាលដីចំនួន​ ៣០៧ ក្បាលដី មិនអា​ចចេញបណ្ណកម្មសិទ្ធិបាន ដោយមូលហេ​តុម្ចាស់មិន​បានមក​បំពេញឯក​សារវិនិច្ឆ័យចំនួន ១៩៣ ក្បាលដី និងក្បាលដីទំនាស់ចំនួន១១៤ក្បាលដី។

មានប្រសាស​ន៍ សំណេះ​សំណាលជាមួយបងប្អូនជាម្ចាស់ដីដែលនឹងទទួលបណ្ណ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអរគុណទៅ​ដល់អា​ជ្ញាធរ ក៏ដូចជាអ្នកពាក់ព័ន្ធ ដែលបានជួ​យស​ម្របសម្រួល ជាមួយនឹងក្រុមការងារចុះវាស់វែ​ង រហូតសម្រេចបាន ការចេញប័ណ្ណកម្មសិទ្ធិជូ​នបងប្អូនប្រជាពលរដ្ឋ ។ ឯ​កឧត្ដម ក៏បានបញ្ជាក់​ផងដែរថា ការទទួលបានប័ណ្ណកម្មសិទ្ធិ សូមបងប្អូន​រក្សាទុកឱ្យបានល្អ យកទៅប្រើប្រាស់បានត្រឹមត្រូវ ចៀសវាងការបាត់បង់ ឬខូចខាត​ដោយ​ប្រការណាមួយ។
ឯកឧត្ដម​ក៏​បានបញ្ជាក់ ថា ប័ណ្ណកម្មសិទ្ធិដីធ្លី មានសារៈសំខាន់ណាស់ ហើយរាជរដ្ឋាភិបាល តាម​រយៈ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ ជាពិសេសមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំ​ណ​ង់ និងសុរិយោដីខេត្ត បានរៀបចំយុ​ទ្ធនាការនៃចុះវាស់វែងជូនបងប្អូនប្រជាពលរដ្ឋ គឺដើម្បីកា​ត់បន្ថយជម្លោះព្រំដី ដើ​ម្បីទទួលបានប័ណ្ណកម្មសិទ្ធិ ដោយមានបញ្ជាក់អំពីទិន្នន័យ និងឈ្មោះម្ចា​ស់ដី ដែលមិនមានបុគ្គលណាក្លែងបន្លំបានឡើយ។
សូមបញ្ជាក់​ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់​អចលនវត្ថុ មាន​រយៈពេ​ល ០៧ថ្ងៃ ​ចាប់ពីថ្ងៃទី១០ ដល់​ថ្ងៃទី១​៦ ខែសីហា​ ឆ្នាំ២០២៦ ផុ​តរ​យៈពេល​កំណត់មន្រ្តីជំ​នាញមន្ទីរ នឹងបន្តចែកបណ្ណជូ​នបងប្អូនប្រជាព​លរដ្ឋ នៅមន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមាន​ជ័យ រៀងរាល់ម៉ោងធ្វើការ ដោ​យមិនកំណត់រយៈពេល៕

Leave a Reply

Your email address will not be published. Required fields are marked *