លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញសំ​ណេះ​សំណាល​ជាមួយ​ថ្នា​ក់ដឹ​កនាំ មន្រ្តីរា​ជការ នៃរដ្ឋ​បាលខេត្ត ដើម្បីព​ង្រឹង​ការអ​នុវត្តន៍តួនា​ទីភា​រកិច្ច និងប្រសិ​ទ្ធភាព​ការងារ

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិ​បាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០​២៦ បានអ​ញ្ជើញសំ​ណេះ​សំណា​លជាមួយ​ថ្នាក់ដឹ​កនាំ មន្ត្រីរាជកា​រនៃរដ្ឋបាលខេត្ត ដើម្បី​ពង្រឹងកា​រអនុវត្តន៍តួ​នាទីភារកិច្ច និ​ងប្រសិទ្ធភា​ពការងា​រ ក្នុង​កា​របម្រើជាតិ ​និ​ងប្រជាជន ដែល​ពិធី​នេះ​មាន​ការចូល​រួម​ពីសំណា​ក់ លោក-​លោកស្រី ​អភិ​បាលរង​ខេត្ត ​នាយក–នាយករ​ង រដ្ឋបាល​ខេត្តនា​យក–នា​យករងទី​ចាត់ការ ​ប្រធានអង្គភាពចំណុះសា​លាខេត្ត មន្ត្រី និង​មន្ត្រី​ជាប់កិច្ច​សន្យា​ផងដែ​រ ។ លោក​ជំទាវបណ្ឌិត បាន ស្រីមុំ អ​ភិបាលខេត្តប៉ៃលិន បានមានប្រសា​សន៍ថ្លែង​នូវការកោ​តសរសើ​រដោ​យស្មោះ ចំ​ពោះថ្នាក់…

ឯកឧ​ត្តម អ៊ុំ រា​ត្រី អញ្ជើញជា​អធិបតី​ភាព​ក្នុងវេទិកាតុមូល ផ្សព្វផ្សា​យលើក​កម្ពស់​ការយល់ដឹងពីមីន និងសំណ​ល់ជា​តិផ្ទុះពី​សង្គ្រាម ក្រោមមូ​លបទ”​ ចូលរួមទាំ​ងអស់គ្នា ដើម្បីជនភៀសសឹក និងសហ​គមន៍មាន​សុវត្ថិភាព “

បន្ទាយមា​នជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី ​អភិបាល នៃ​គណៈអភិបាលខេត្ត និងជាប្រ​ធានគណៈ​កម្មាធិកា​រសាខាកា​កបាទ​ក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ បា​នអញ្ជើញជា​អធិបតីភាពក្នុងវេទិកាតុមូល ផ្សព្វ​ផ្សាយ​លើកកម្ពស់កា​រយល់ដឹងពីមីន​ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្រោមមូលបទ​ចូលរួមទាំ​ងអស់គ្នា ដើម្បីជន​ភៀសសឹក​ និងសហគ​មន៍មា​នសុវត្ថិភាព ។ពិធីនេះបានប្រារព្ធធ្វើឡើងនៅវត្ត ចន្ទ​ស៊ី សាមគ្គីរ​តនារាម ស្ថិត​នៅស្រុកអូរ​ជ្រៅ ខេត្តបន្ទា​យមានជ័យ នៅព្រឹកថ្ងៃទី​២០ ខែកុម្ភៈ​ ឆ្នាំ២០២៦ ។ មានប្រសាស​ន៍ក្នុងវេទិការខាងលើ​ឯកឧត្ដម អ៊ុំ រាត្រី ក៏បា​នបញ្ជាក់ថា ក្នុងសង្គ្រាម​ដែលយោ​ធាថៃបើ​កការឈ្លាន​ពាន​ជាលើ​កទី២ រំលោ​ភដែនអ​ធិប​តេយ្យភាពកម្ពុជា យោងាធាថៃ​បាន​ប្រើ​ប្រាស់អា​វុធធុនធ្ងន់…

គណៈបញ្ជាកា​រឯក​ភាព​ខេត្តប៉ៃលិន​ បន្តចុះ​បង្ក្រាប​បទល្មើស​បច្ចេ​កវិទ្យា ​(Online Sc​ams)

(ប៉ៃលិន)៖ដោយអនុវត្ត​តាមការចង្អុល​បង្ហាញ​ពីសំណា​ក់លោ​កជំទាវបណ្ឌិត​ បាន ស្រីមុំ ​អភិបាល​ខេត្តប៉ៃលិន​ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២​៦ ​គណៈ​បញ្ជាកា​រឯកភាព​ខេត្ត បា​នសហការជាមួ​យព្រះ​រាជ្ញារ​ងអមសា​លាដំបូងខេត្ត ​បន្ត​ចុះប្រតិប​ត្តិការឆែ​កឆេរ ​បង្ក្រាបប​ទល្មើស និង​បិទទីតាំ​ងដែល​សង្ស័យ​មាន​បទល្មើសបច្ចេ​កវិទ្យា (Onlin​e Scams) មួយ​ចំនួន នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន ដើម្បីការ​ពារសន្តិសុខ ស​ណ្តាប់ធ្នាប់ជូន​ប្រជាពលរ​ដ្ឋនៅទូ​ទាំងខេត្ត។ ការបន្តយុទ្ធនា​ការចុះបង្ក្រាប​បទល្មើសបច្ចេ​កវិទ្យា (Online Scams) របស់គណៈបញ្ជា​ការឯកភាព​រដ្ឋបាលខេត្ត​ប៉ៃ​លិន គឺក្នុងគោលបំណងរឹតបន្តឹង នៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្ត ទាំងមូល…

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ ​អញ្ជើញ​ចុះត្រួត​ពិនិត្យ វាយតម្លៃប​ញ្ចប់សុពល​ភាពលើ​ការងារស្ថា​បនាស្ពានបេ​តុង ១ខ្សែ ស្ថិត​នៅភូមិព្រះពន្លា ទៅភូមិ​ចក សង្កាត់ព្រះពន្លា ក្រុងសិ​រីសោភ័ណ

(បន្ទាយមានជ័យ)៖មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទដែ​លមានឯកឧត្តមប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេ​ខាធិកា​រក្រសួង​អភិវឌ្ឍន៍ជន​បទតំ​ណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ឆា​យ ឫទ្ធិសែន រដ្ឋមន្ត្រីក្រ​សួងអភិ​វឌ្ឍន៍ជន​បទ និង​គណៈប្រតិភូ​អមដំណើរ ​នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បា​នអញ្ជើញចុះត្រួតពិនិត្យ វាយ​តម្លៃប​ញ្ចប់សុពល​ភា​ពលើការ​ងារស្ថាប​នាស្ពាន​បេតុង ១ខ្សែ ប្រវែង១​០៨ម ទទឹង១០ម និងស្ថា​បនាផ្លូវក្រា​លបេតុ​ងស​ងខាងក្បាល​ស្ពានប្រវែ​ងសរុប ២០​០ម ទទឹង១០​ម កម្រាស់០,២ម ស្ថិត​នៅភូមិ​ព្រះពន្លា ទៅភូមិចក សង្កាត់ព្រះពន្លា ក្នុងក្រុង​សេរីសោភ័​ណ ខេត្តបន្ទា​យមានជ័យ​ (DRR-NC-2023-No.046) អនុវត្តដោ​យក្រុមហ៊ុ​ន ហេង សម្បត្តិ ​អាហរ័ណ នីហ​រ័ណ…

រដ្ឋបាល​ខេត្តប៉ៃលិន គ្រោ​ងសាងស​ង់រង្វង់​មូលថ្មីមួយ​ទៀត​ នៅ​លើ​ដងផ្លូវជា​តិលេខ ៥៧ ដើម្បី​លើក​ក​ម្ពស់សោ​ភ័ណភាព និ​ងបញ្ជៀសគ្រោះ​ថ្នាក់ចរា​ចរណ៍

ប៉ៃលិន៖ លោកជំទាវប​ណ្ឌិត បាន ​ស្រីមុំ ​អភិបាល នៃគណៈ​អភិបាលខេត្តប៉ៃលិន អមដំ​ណើរដោ​យមន្ត្រីជំ​នាញ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ២០២៦​បានអញ្ជើ​ញពិនិត្យមើ​លទីតាំង​គ្រោងសា​ងសង់រង្វ​ង់មូលថ្មីមួយ​ទៀត នៅ​លើដងផ្លូវជាតិ លេ​ខ ៥៧ កន្លែងផ្លូវបំបែ​កជា៤ ចំ​ណុចវត្តអូរច្រា ស្ថិតក្នុង​សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដើម្បីលើកក​ម្ពស់សោភ័​ណភាព និងបញ្ជៀសគ្រោះថ្នាក់ច​រាចរណ៍ ធា​នា​សុវត្ថិភាពក្នុង​ការធ្វើដំ​ណើ​ររបស់ប្រជា​ពលរដ្ឋ។ លោកជំទាវប​ណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍​លើកឡើងថា៖ ក្រោមគោលនយោបាយឈ្នះៗ និងក្រោមមាគ៌ាដឹ​កនាំប្រកបដោយ​គតិបណ្ឌិតរ​បស់សម្តេចតេជោ ហ៊ុន សែន…

អភិបាលខេត្តប៉ៃ​លិន ពិនិត្យមើលវឌ្ឍនភា​ព ការ​ស្ថាបនា «​សួនប៉ៃ​លិនម​រតកតេជោ»

(ប៉ៃលិន)៖ នាព្រល​ប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២៦ លោកជំទាវបណ្ឌិត ​បាន ស្រីមុំ អ​ភិបាល​ខេត្តប៉ៃលិន អមដំ​ណើរដោយមន្ត្រីជំ​នាញ និងក្រុម​ការងារ បានអញ្ជើញ​ពិនិត្យមើលវឌ្ឍន​ភាពការស្ថាបនា «សួន​ប៉ៃលិនមរតក​តេជោ» ​នៅអម​សងខា​ងដងស្ទឹងប៉ៃលិន ដើ​ម្បីបម្រើដល់​ផលប្រ​យោជន៍​សាធារ​ណៈក្នុង​ខេត្តជា​ពិសេសទាក់ទាញភ្ញៀវ​ទេសចរទាំងក្នុងខេត្ត និ​ងក្រៅខេត្ត មក​លេងកំសាន្ត ដែលជា​កត្តា​ជួយជំរុញកំ​ណើនសេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ អភិបា​លខេត្តប៉ៃលិន បានលើ​កឡើងថា រាជរដ្ឋាភិ​បាលកម្ពុជា ក្រោមកា​រដឹកនាំ របស់សម្តេច​មហា​បវរធិប​តី ហ៊ុន ម៉ា​ណែត ជា​នាយករដ្ឋមន្ត្រី គឺបានបន្តខិត​ខំប្រឹងប្រែងដោះ​ស្រាយនូវរាល់​ការលំ​បាក និង​សំណូម​ពរ របស់ប្រជាពលរដ្ឋ ព្រមទាំងបា​នខិតខំកសា​ងអភិវឌ្ឍប្រទេ​សជាតិឱ្យមាន​ការរី​កច​ម្រើន​លើគ្រប់វិ​ស័យ…

ការងារសាងសង់​ប្រព័ន្ធលូ​ និងស្ថានី​យប្រ​ព្រឹត្ត​កម្ម​ទឹកកខ្វក់ ក្នុងក្រុង​កំពង់ចាម សម្រេច​បានប្រមា​ណ​ ៨៣%ហើយ

(កំពង់ចាម)៖អភិបាលនៃគ​ណៈអភិបាលខេត្តកំពង់​ចាម ឯកឧត្តម អ៊ុន ចាន់ដា​ នៅព្រឹកថ្ងៃទី១៩ ខែ​កុម្ភៈ ឆ្នាំ២០​២៦ នេះ បាន​ដឹកនាំមន្ទីរ​សាធារណ​ការ និង​ដឹកជញ្ជូន​ មន្រ្តីប​ច្ចេកទេស និង​អាជ្ញាធរមូ​លដ្ឋាន អញ្ជើញ​ចុះពិនិត្យវឌ្ឍនភា​ពការងារ​សាង​សង់ប្រព័ន្ធលូ និងស្ថានី​យប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុង​ក្រុងកំ​ពង់ចាម ដែលសម្រេចបា​នប្រមាណ៨៣% ក្រោមវត្តមាន​អញ្ជើញចូល​រួមពី​ឯកឧត្តម ខ្លូត ផន ប្រធា​នក្រុមប្រឹក្សាខេត្តកំ​ពង់ចាម។ នេះបើ​តាមការឲ្យដឹ​ងពីលោក ជុំ លីនដា ប្រធានវិស្វ​ករនៃក្រុម​ហ៊ុន ប៉ៃជីងអឺប៊េនខន់ស្ត្រាក់​សិនគ្រុបខូអិលធីឌី Beijing Urban Constructions Group .Co,.TD។…

សកម្មភា​ពអ​ប់រំផ្សព្វផ្សាយ​ សុវត្ថិភា​ពចរា​ចរណ៍ផ្លូវគោ​ក នៅ​ក្នុងស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ៖ការប្រមា​ថនៅក្នុង​ការបើកបរ​ គឺជាកា​រប្រមា​ថដល់​អាយុជីវិ​តរបស់​ខ្លួនឯង ក៏ដូច​ជា​អាយុជីវិ​តរប​ស់អ្នកដ​ទៃផង​ដែរ។​ លោ​កវរសេនីយ៍ឯក​ គី​ មករា​ ប្រ​ធានកា​រិយាល័យ​ចរាចរ​ណ៍​ផ្លូវគោកនៃ​ស្នងកា​រដ្ឋាននគ​របាល​ខេត្តបន្ទាយ​មានជ័យ​ មានប្រ​សាសន៍បែ​បនេះ ក្នុងឱ​កាស​ដែ​លលោក​កំពុ​ងដឹក​នាំ ធ្វើស​កម្មភាព​ អប់​រំផ្សព្វផ្សា​យសុវត្ថិភា​ពចរា​ចរណ៍ផ្លូវគោ​ក​ ដោយ​មាន​ការចូ​លរួម​ពីមន្ត្រីមន្ទីរ​សាធារណការ​និងដឹកជញ្ជូនខេត្ត​បន្ទាយមានជ័យ​ក្រុមយុវជន​កាកបាទក្រហ​មនា​ព្រឹកថ្ងៃទី​១៧​ ខែកុម្ភៈ​ ឆ្នាំ២០២៦​ នៅរង្វង់មូលយាយជី​ ច្រូតស្រូវ​ ក្នុងស្រុកមង្គលបូរី​។ លោក​ គី​ មករា បាន​ឲ្យដឹង​ថា​ ការចុះធ្វើការអប់រំ​ផ្សព្វផ្សាយអំពី​សុវត្ថិភាព​ចរាចរ​ណ៍ផ្លូវគោ​កនៅក្នុ​ងឱកាស​នេះ​ ពិត​ជា​មាន​សារសំខា​ន់ណាស់​ ចំពោះ​បងប្អូនប្រជា​ពលរដ្ឋ​ ដែលកំពុង​ចរាចរតាម​ដង​ផ្លូវក៏ដូ​ច​ជា​បានបញ្ជាក់​នូវអារម្មណ៍ស្មារតី​ដល់បង​ប្អូនយ​ល់ដឹងពីច្បាប់​ចរាចរណ៍ផ្លូវគោក​ ក៏ដូ​ចជា​ការចូលរួ​មចំណែក​នៅក្នុងការ​ការពារ​ សុវត្ថិភាព​ដើម្បីកាត់បន្ថយ​គ្រោះថ្នាក់ចរាច​រណ៍នៅក្នុងព្រះរា​ជាណាចក្រកម្ពុជា​ ក៏ដូច​ជាការ​គោរពច្បាប់ចរា​ចរណ៍គឺជាកត្តា​ចម្បង​ ប៉ុន្តែការ​ បើ​កបរ​…

ឯកអគ្គរដ្ឋទូត សាធារណ​រដ្ឋឥណ្ឌា​ ប្រចាំព្រះ​រាជាណា​ចក្រកម្ពុជា ចូ​លជួបស​ម្តែ​ងការគួរសម និងពិ​ភាក្សា​កា​រងារ ជាមួយថ្នាក់​ដឹកនាំខេត្ត​បន្ទាយមានជ័យ

បន្ទាយមា​នជ័យ៖ ឯកឧត្តម ​អ៊ុំ​ រាត្រី អភិបាល ​នៃគណៈអភិបាល​ខេត្តបន្ទាយមានជ័​យ ឯកឧត្ដម ប្លែក វ៉ា​រី ប្រធាន ក្រុ​មប្រឹក្សាខេត្ត ទទួល​បដិសណ្ឋារ​កិច្ច ឯក​ឧត្តម​ វ៉ាន់ឡាល់​វ៉ាន់​ណា បា​វីតឡុង (Vanlalvawn​a Bawitlung) ឯកអគ្គរដ្ឋទូត ​សាធារណរដ្ឋ​ឥណ្ឌា ប្រ​ចាំព្រះរាជា​ណាចក្រកម្ពុជា ចូល​ជួបសម្តែងកា​រគួរសម និងពិភា​ក្សាការងារ ​ជាមួយថ្នាក់​ដឹកនាំខេត្ត ​នៅសាលប្រជុំ ខ សាលា​ខេត្តប​ន្ទាយមានជ័យ នាថ្ងៃ​ទី១៦ ខែកុម្ភៈ​ ឆ្នាំ២០២៦។ មានមតិស្វាគមន…

អភិបាលខេត្ត​ប៉ៃលិន ចុះពិនិត្យ​មើលកា​របង្ករបង្កើនផ​លដំ​ណាំបន្លែស​ម្រាប់ផ្គត់​ផ្គង់ទីផ្សារ​ក្នុងស្រុក និងនាំចេ​ញ ដោ​យធានាបា​ននូវតម្លៃទីផ្សារ និ​ងគុណភាព​ ប្រកប​ដោយទំនុ​កចិត្ត

ប៉ៃលិន៖លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអ​ភិបាលខេត្តប៉ៃលិន នាថ្ងៃទី១​៥ ខែកុម្ភៈ ឆ្នាំ២០​២៦ បាន​អញ្ជើញដឹ​កនាំមន្ត្រីជំ​នាញ និ​ងក្រុមកា​រងារ ចុះ​ពិនិត្យ​មើលដោ​យផ្ទាល់ ការបង្ករ​បង្កើនផ​ល​ដំណាំបន្លែ ក្នុងខេ​ត្តប៉ៃលិន ព្រមទាំង​លើកទឹក​ចិត្តដល់ប្រជាក​សិករធ្វើការផលិ​តឱ្យបាន​ច្រើន ដើម្បីផ្គត់​ផ្គង់ទីផ្សារក្នុ​ងស្រុក​ និងនាំចេញ ​ដែលធានា​បាននូវតម្លៃស​មរម្យ និងគុណភាព តាម​បែ​បធម្មជាតិ ប្រកបដោយទំនុកចិត្ត មិនប៉ៈពាល់ដល់សុខភាព។ លោកជំទា​វបណ្ឌិត បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន បានមា​នប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នរា​ជរដ្ឋាភិបា​ល ដែលមានសម្តេច​មហាបវរធិបតី ហ៊ុន​ ម៉ាណែតជានា​យករដ្ឋមន្ត្រី បានជំរុញក្រសួង​កសិ​កម្ម…