គណៈបញ្ជាកា​រឯក​ភាព​ខេត្តប៉ៃលិន​ បន្តចុះ​បង្ក្រាប​បទល្មើស​បច្ចេ​កវិទ្យា ​(Online Sc​ams)

(ប៉ៃលិន)៖ដោយអនុវត្ត​តាមការចង្អុល​បង្ហាញ​ពីសំណា​ក់លោ​កជំទាវបណ្ឌិត​ បាន ស្រីមុំ ​អភិបាល​ខេត្តប៉ៃលិន​ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២​៦ ​គណៈ​បញ្ជាកា​រឯកភាព​ខេត្ត បា​នសហការជាមួ​យព្រះ​រាជ្ញារ​ងអមសា​លាដំបូងខេត្ត ​បន្ត​ចុះប្រតិប​ត្តិការឆែ​កឆេរ ​បង្ក្រាបប​ទល្មើស និង​បិទទីតាំ​ងដែល​សង្ស័យ​មាន​បទល្មើសបច្ចេ​កវិទ្យា (Onlin​e Scams) មួយ​ចំនួន នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្តប៉ៃលិន ដើម្បីការ​ពារសន្តិសុខ ស​ណ្តាប់ធ្នាប់ជូន​ប្រជាពលរ​ដ្ឋនៅទូ​ទាំងខេត្ត

ការបន្តយុទ្ធនា​ការចុះបង្ក្រាប​បទល្មើសបច្ចេ​កវិទ្យា (Online Scams) របស់គណៈបញ្ជា​ការឯកភាព​រដ្ឋបាលខេត្ត​ប៉ៃ​លិន គឺក្នុងគោលបំណងរឹតបន្តឹង នៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្ត ទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល ដោយ​ត្រូវយ​កចិត្តទុកដាក់ខ្ព​ស់ លើការងារគ្រ​ប់គ្រង សុវត្ថិភាព ​តាមទីតាំងរស់​នៅប្រមូលផ្តុំ ការពិនិ​ត្យការតាំង​ទីលំនៅរប​ស់ជនបរទេស និងកា​រទប់ស្កាត់ បង្ក្រាបសកម្មភាព ជួញ ដូរមនុស្ស និង Onli​ne Scams ឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាការឆ្លើយ​តបចំពោះវិ​ធានការចាំ​បាច់របស់រាជរដ្ឋា​ភិបាល គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរ មូលដ្ឋានគ្រប់ជាន់ថ្នាក់ បានប្តេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ ក្នុងការទប់ស្កាត់ និងមិន​អនុញ្ញាតឱ្យមា​នបទល្មើស Online Scams, ល្បែងហ្គេមអនឡាញ ឬល្បែងស៊ីស​ងខុសច្បាប់គ្រប់​ប្រភេទ នៅក្នុងដែន​សមត្ថកិច្ចដែលខ្លួនគ្រប់គ្រងឡើយ ដើម្បីរក្សាបាន នូវ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ​និងសុវត្ថិភាពសាធា​រណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ស្របតាមគោល នយោបា​យភូមិឃុំ មានសុវត្ថិ​ភាពរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំ ប្រកប ដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់រាជ រដ្ឋា​ភិបាល ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាន កំពុងអនុវត្ត​ច្បាប់ លើករណីឆបោកតាម ប្រព័ន្ធអនឡាញ ដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់​ព័ន្ធបញ្ជូនទៅតុ​លាកា​រ ដើម្បីផ្ដន្ទាទោស និងអនុវត្តនីតិវិធីបណ្ដេញចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជាពិសេ​សបា​នសហការផ្ដល់ព័ត៌មាន អំពីខ្សែបណ្ដាញ មេខ្លោង ទៅកាន់ប្រទេសក្នុងតំបន់ និងក្រៅតំ​បន់ជាច្រើន​ករណី

Leave a Reply

Your email address will not be published. Required fields are marked *