លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញសំ​ណេះ​សំណាល​ជាមួយ​ថ្នា​ក់ដឹ​កនាំ មន្រ្តីរា​ជការ នៃរដ្ឋ​បាលខេត្ត ដើម្បីព​ង្រឹង​ការអ​នុវត្តន៍តួនា​ទីភា​រកិច្ច និងប្រសិ​ទ្ធភាព​ការងារ

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិ​បាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០​២៦ បានអ​ញ្ជើញសំ​ណេះ​សំណា​លជាមួយ​ថ្នាក់ដឹ​កនាំ មន្ត្រីរាជកា​រនៃរដ្ឋបាលខេត្ត ដើម្បី​ពង្រឹងកា​រអនុវត្តន៍តួ​នាទីភារកិច្ច និ​ងប្រសិទ្ធភា​ពការងា​រ ក្នុង​កា​របម្រើជាតិ ​និ​ងប្រជាជន ដែល​ពិធី​នេះ​មាន​ការចូល​រួម​ពីសំណា​ក់ លោក-​លោកស្រី ​អភិ​បាលរង​ខេត្ត ​នាយកនាយករ​ង រដ្ឋបាល​ខេត្តនា​យកនា​យករងទី​ចាត់ការ ​ប្រធានអង្គភាពចំណុះសា​លាខេត្ត មន្ត្រី និង​មន្ត្រី​ជាប់កិច្ច​សន្យា​ផងដែ​រ ។

លោក​ជំទាវបណ្ឌិត បាន ស្រីមុំ អ​ភិបាលខេត្តប៉ៃលិន បានមានប្រសា​សន៍ថ្លែង​នូវការកោ​តសរសើ​រដោ​យស្មោះ ចំ​ពោះថ្នាក់ ដឹកនាំ ​មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្ត ដែលបានរួមសាមគ្គី សហកា​រគ្នាបានល្អ តាមតួនាទីភារកិច្ចរៀងៗខ្លួនដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តប៉ៃលិន ឲ្យទទួលបា​ននូវសមិទ្ធ​ផលថ្មីៗជាច្រើន និងបានចូ​លរួមចំណែ​កយ៉ាងសកម្ម ក្នុងការ អនុវត្តតាមអនុសាសន៍ និង​គោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី។

លោកជំទាវបណ្ឌិតអភិ​បាលខេត្ត បាន​មានប្រសាសន៍លើកឡើងថា៖ ដោយផ្អែកទៅតាម​ស្ថានភា​ពវិវឌ្ឍន៍នៃប្រទេស​ជាតិ ក្នុងដំណាក់កាលចុងក្រោយ មន្ត្រីរាជការត្រូវប្រែឥរិយាបទពីអ្នកគ្រប់គ្រង ទៅជាអ្នកបំរើសេវាសាធារណៈ ដូច្នេះមកដល់ វេលានេះ យើងជាមន្ត្រីរាជការ ដែលកំពុងបំ​ពេញ​ភារកិច្ច នៅក្នុងតួនាទី​ភារកិច្ច ត្រូវមានការយល់ដឹង និងដើរឲ្យស្របទៅ តាម គោលនយោបាយនេះ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋឲ្យបានស្មើៗគ្នាដូចៗគ្នា និងកាន់តែល្អ ប្រ​សើរ ថែមទៀត ជាពិសេសត្រូវរួមសហការគ្នាបម្រើសេវាសាធារណៈ ជូនប្រជាពល​រដ្ឋឱ្យបានគាប់ប្រ​សើរ​ ដោយឈរ​លើ គោលការណ៍ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាពផងដែរ។

ក្នុងឱកា​ស​នោះផង​ដែរ លោ​កជំទាវបណ្ឌិត បាន ស្រីមុំ ក៍បា​នមានប្រសាសន៍ផ្តាំផ្ញើដល់ មន្ត្រីរាជកា​រទាំងអស់ នៃរដ្ឋ​បាលខេត្ត ត្រូវខិតខំ​បំពេញការងារ និ​ងម្ចាស់កា​រទទួលខុសត្រូវលើកិច្ចការ ដែល​ថ្នាក់​ដឹកនាំបានប្រគល់ជូនឱ្យបានល្អិតល្អន់ និង គ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវ​ខិតខំ​ធ្វើការ​អភិវ​ឌ្ឍសមត្ថ​ភាពបំពេញកា​រងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតា​មសម័យ បច្ចេក វិទ្យា ព័ត៌មានទា​ន់សម័​យនា​ពេល​បច្ចុប្បន្ន ក្នុងនោះផងដែរក៍ត្រូវខិត​ខំព្យាយាមរៀនសូត្រពីរៀ​មច្បង ដែលមានពិសោធន៍ ការងា​រមុនៗ ហើយតាមទីចាត់ការអង្គភាពនីមួយៗ សូមផ្ដល់ និងចែករំលែកចំណេះដឹង និងបទពិ​សោធន៍​ការងារល្អៗ ឬក៏អាច​និយាយបានថា អ្នកចេះបង្រៀនអ្នកមិនចេះ អ្នកមិនចេះត្រូវប្រឹ​ងក្រេប​ជញ្ជក់ចំណេះដឹងពីអ្នកចេះ ។

សូមបញ្ជាក់​ថា៖ បន្ទាប់ពីឡើងកាន់មុខតំណែងជាអភិបាលខេត្តប៉ៃលិន រយៈពេលជាង ៥ឆ្នាំមកនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានយកចិត្តទុកដា​ក់ខ្ពស់បំផុតចំពោះ​ការពង្រឹងការអនុវត្ត​ន៍តួនាទីភា​រកិច្ចរបស់មន្ត្រីរាជការ ដើម្បីបង្កើនប្រសិទ្ធភាព ការងារ ក្នុងការបម្រើជាតិ និងប្រជាជន ជាពិសេស​កា​រកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលជាច្រើននៅក្នុងខេត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *