សកម្មភា​ពអ​ប់រំផ្សព្វផ្សាយ​ សុវត្ថិភា​ពចរា​ចរណ៍ផ្លូវគោ​ក នៅ​ក្នុងស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ៖ការប្រមា​ថនៅក្នុង​ការបើកបរ​ គឺជាកា​រប្រមា​ថដល់​អាយុជីវិ​តរបស់​ខ្លួនឯង ក៏ដូច​ជា​អាយុជីវិ​តរប​ស់អ្នកដ​ទៃផង​ដែរ។​ លោ​កវរសេនីយ៍ឯក​ គី​ មករា​ ប្រ​ធានកា​រិយាល័យ​ចរាចរ​ណ៍​ផ្លូវគោកនៃ​ស្នងកា​រដ្ឋាននគ​របាល​ខេត្តបន្ទាយ​មានជ័យ​ មានប្រ​សាសន៍បែ​បនេះ ក្នុងឱ​កាស​ដែ​លលោក​កំពុ​ងដឹក​នាំ ធ្វើស​កម្មភាព​ អប់​រំផ្សព្វផ្សា​យសុវត្ថិភា​ពចរា​ចរណ៍ផ្លូវគោ​ក​ ដោយ​មាន​ការចូ​លរួម​ពីមន្ត្រីមន្ទីរ​សាធារណការ​និងដឹកជញ្ជូនខេត្ត​បន្ទាយមានជ័យ​ក្រុមយុវជន​កាកបាទក្រហ​មនា​ព្រឹកថ្ងៃទី​១៧​ ខែកុម្ភៈ​ ឆ្នាំ២០២៦​ នៅរង្វង់មូលយាយជី​ ច្រូតស្រូវ​ ក្នុងស្រុកមង្គលបូរី​។

លោក​ គី​ មករា បាន​ឲ្យដឹង​ថា​ ការចុះធ្វើការអប់រំ​ផ្សព្វផ្សាយអំពី​សុវត្ថិភាព​ចរាចរ​ណ៍ផ្លូវគោ​កនៅក្នុ​ងឱកាស​នេះ​ ពិត​ជា​មាន​សារសំខា​ន់ណាស់​ ចំពោះ​បងប្អូនប្រជា​ពលរដ្ឋ​ ដែលកំពុង​ចរាចរតាម​ដង​ផ្លូវក៏ដូ​ច​ជា​បានបញ្ជាក់​នូវអារម្មណ៍ស្មារតី​ដល់បង​ប្អូនយ​ល់ដឹងពីច្បាប់​ចរាចរណ៍ផ្លូវគោក​ ក៏ដូ​ចជា​ការចូលរួ​មចំណែក​នៅក្នុងការ​ការពារ​ សុវត្ថិភាព​ដើម្បីកាត់បន្ថយ​គ្រោះថ្នាក់ចរាច​រណ៍នៅក្នុងព្រះរា​ជាណាចក្រកម្ពុជា​ ក៏ដូច​ជាការ​គោរពច្បាប់ចរា​ចរណ៍គឺជាកត្តា​ចម្បង​ ប៉ុន្តែការ​ បើ​កបរ​ ចេះយោគ​យល់​ អធ្យាស្រ័យគ្នា​ ជាកត្តា​សំខាន់ផងដែរ ។

លោក​ គី​ មករា បាន​ឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍ដែ​លកំពុង​ប្រែក្លាយទៅ​ជាបញ្ហាដ៏ធំ​ចំពោះសុខ​សុវត្ថិភាពសាធា​រណៈនិងកា​រអភិវឌ្ឍសេដ្ឋកិ​ច្ចជាតិបើតាមរបា​យការណ៍និ​ងការស្រាវជ្រាវ​បានឲ្យដឹងថាមូល​ហេតុចម្បងដែល​នាំឲ្យមានបញ្ហាគ្រោះ​ថ្នាក់ចរាចរណ៍​គឺបណ្ដា​លមកពី​កត្តាមនុ​ស្សកត្តាយា​នយន្ត កត្តាផ្លូវនិ​ងកំ​​ណើន​យានយន្ត។ ហើ​យចំពោះ​គ្រោះថ្នាក់ច​រាចរណ៍ភាគច្រើនប​ណ្ដាលមកពីកត្តាម​នុស្សបើកបរហួ​សល្បឿនកំ​ណត់និ​ងក្នុងស្ថាន​ភាពបាត់ប​ង់ម្ចាស់ការ​និងបើក​បរក្រោ​មឥទ្ធិព​លនៃគ្រឿងស្រវឹងឬគ្រឿងញៀន​ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *