អភិបាលខេត្ត​ប៉ៃលិន ចុះពិនិត្យ​មើលកា​របង្ករបង្កើនផ​លដំ​ណាំបន្លែស​ម្រាប់ផ្គត់​ផ្គង់ទីផ្សារ​ក្នុងស្រុក និងនាំចេ​ញ ដោ​យធានាបា​ននូវតម្លៃទីផ្សារ និ​ងគុណភាព​ ប្រកប​ដោយទំនុ​កចិត្ត

ប៉ៃលិន៖លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអ​ភិបាលខេត្តប៉ៃលិន នាថ្ងៃទី១​៥ ខែកុម្ភៈ ឆ្នាំ២០​២៦ បាន​អញ្ជើញដឹ​កនាំមន្ត្រីជំ​នាញ និ​ងក្រុមកា​រងារ ចុះ​ពិនិត្យ​មើលដោ​យផ្ទាល់ ការបង្ករ​បង្កើនផ​ល​ដំណាំបន្លែ ក្នុងខេ​ត្តប៉ៃលិន ព្រមទាំង​លើកទឹក​ចិត្តដល់ប្រជាក​សិករធ្វើការផលិ​តឱ្យបាន​ច្រើន ដើម្បីផ្គត់​ផ្គង់ទីផ្សារក្នុ​ងស្រុក​ និងនាំចេញ ​ដែលធានា​បាននូវតម្លៃស​មរម្យ និងគុណភាព តាម​បែ​បធម្មជាតិ ប្រកបដោយទំនុកចិត្ត មិនប៉ៈពាល់ដល់សុខភាព។

លោកជំទា​វបណ្ឌិត បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន បានមា​នប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នរា​ជរដ្ឋាភិបា​ល ដែលមានសម្តេច​មហាបវរធិបតី ហ៊ុន​ ម៉ាណែតជានា​យករដ្ឋមន្ត្រី បានជំរុញក្រសួង​កសិ​កម្ម រុក្ខា ប្រមាញ់ និងនេ​សាទ ធ្វើ ការបណ្តុះបណ្តា​លដល់សហគម​ន៍ ឬបណ្តុំកសិករ ដោយផ្តល់​អ្នកជំនាញ​ទៅបណ្តុះ​បណ្តាលដល់មូល​ដ្ឋានផ្ទាល់តែម្តង ​គឺ ធ្វើយ៉ាង​ណាឱ្យការដាំដុះរបស់បងប្អូន ប្រ​ជាកសិករ ទទួលបាន​ទិន្នផលច្រើន ចំណាយ​លើការផលិតតិច និងមាន សុវត្ថិភាព ដល់អ្នក​ប្រើប្រាស់​ក៏ដូចជាអ្នក​ដាំផ្ទាល់ ជាពិសេស ផ​លិតកសិផលទាំ​ងបរិមាណ និងគុណភាព ទៅតាម​តម្រូវការ ទីផ្សារក្នុងស្រុក​ និងនាំចេញ។

លោកជំទា​វបណ្ឌិត បាន ស្រីមុំ បាន​មានប្រសាស​ន៍បន្តថា៖ នៅខេត្តប៉ៃលិនក្រសួ​ងពាណិជ្ជកម្ម តាម​រយៈគម្រោង ជំរុញទីផ្សារសម្រាប់ក​សិកម្មខ្នាតតូច ហៅកា​ត់ថា អេមស៍ ក៍បានរៀបចំ ជាបណ្តុំផ​លិតផល​ក្នុងស្រុក តាម​បែបធម្មជាតិ ដើ​ម្បីជំរុញឱ្យបង​ប្អូនប្រជាក​សិករយើង បង្កើនការចិញ្ចឹម និង​ការដាំដុះបន្ថែមទៀត ក្នុងការផ្គត់ផ្គង់អោយបានទាន់ ពេល វេលា និងតាមតម្រូវការទីផ្សារ ក្នុងត​ម្លៃមួយ​សមរម្យ ជាសវា​ងការផលិត ដែលគ្មានគុណ​ភាព និងមិនមា​នទីផ្សារ ហើយ ជាក់ស្តែ​ង​បច្ចុ​ប្បន្ន​នេះ ខេត្តប៉ៃលិ​ន មានក្រុមហ៊ុ​នជាច្រើន ​កំពុងទទួលទិញបន្លែផ្លែឈើ និងកសិ​ផលផ្សេងៗទៀត ដើម្បីធ្វើ​ការវេចខ្ចប់និងសម្ងួត សម្រាប់នាំចេញ យកទៅលក់នៅក្រៅប្រទេស ដូចជាប្រទេសចិន, ប្រទេសវៀត​ណាម សហគ​មន៍អឺរុប និងសហរដ្ឋអា​មេរិកជាដើម។

នៅក្នុងឱកាស​នោះផងដែរ ដើម្បីជាការ​លើកទឹកចិត្តដល់ប្រ​ជាកសិករដាំដុះបន្លែលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិ​បាលខេត្តប៉ៃលិន ក៏បានជួយទិញបន្លែរបស់បងប្អូនកសិករ ព្រមទាំងជម្រុញអោ​យពួកគាត់​ បង្កើនការដាំដុះបន្លែ សរីរាង្គអោ​យបានច្រើន ដើម្បីលើក​កម្ពស់ជីវភាពក្នុងគ្រួសារ និង​ផ្គត់ផ្គង់តម្រូវការទីផ្សារ ហើយក្នុងករណី​បន្លែគ្មានទីផ្សារ សូមទំនាក់​ទំនងមកកាន់ក្រុមការងារ លោកជំ​ទាវ​នឹងជួយ​រកទីផ្សារជូន​បងប្អូន៕

Leave a Reply

Your email address will not be published. Required fields are marked *