រដ្ឋបាល​ខេត្តប៉ៃលិន គ្រោ​ងសាងស​ង់រង្វង់​មូលថ្មីមួយ​ទៀត​ នៅ​លើ​ដងផ្លូវជា​តិលេខ ៥៧ ដើម្បី​លើក​ក​ម្ពស់សោ​ភ័ណភាព និ​ងបញ្ជៀសគ្រោះ​ថ្នាក់ចរា​ចរណ៍

ប៉ៃលិន៖ លោកជំទាវប​ណ្ឌិត បាន ​ស្រីមុំ ​អភិបាល នៃគណៈ​អភិបាលខេត្តប៉ៃលិន អមដំ​ណើរដោ​យមន្ត្រីជំ​នាញ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ២០២៦​បានអញ្ជើ​ញពិនិត្យមើ​លទីតាំង​គ្រោងសា​ងសង់រង្វ​ង់មូលថ្មីមួយ​ទៀត នៅ​លើដងផ្លូវជាតិ លេ​ខ ៥៧ កន្លែងផ្លូវបំបែ​កជា៤ ចំ​ណុចវត្តអូរច្រា ស្ថិតក្នុង​សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដើម្បីលើកក​ម្ពស់សោភ័​ណភាព និងបញ្ជៀសគ្រោះថ្នាក់ច​រាចរណ៍ ធា​នា​សុវត្ថិភាពក្នុង​ការធ្វើដំ​ណើ​ររបស់ប្រជា​ពលរដ្ឋ។

លោកជំទាវប​ណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍​លើកឡើងថា៖ ក្រោមគោលនយោបាយឈ្នះៗ និងក្រោមមាគ៌ាដឹ​កនាំប្រកបដោយ​គតិបណ្ឌិតរ​បស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី បានធ្វើឱ្យប្រទេស​ជាតិទទួលបាននូវសុខ សន្តិភាព ពេញលើផ្ទៃប្រទេស មានស្ថេរភា​ពន​យោ​បាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅ គគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័​យ ហើយជីវភា​ពរបស់ប្រជាពលរដ្ឋកាន់តែធូរធា ឡើងពីមួយថ្ងៃទៅ មួយ ថ្ងៃគួរជាទីមោទន ហើយជាក់ស្តែងបន្ទាប់ពីរង្វង់មូលមួយនេះ បានលេ​ចចេ​ញ​ជារូបរៀងឡើងនា​ពេលខាងមុខ គឺនឹងជួយ សម្រួលដល់ការធ្វើច​រាចរណ៍របស់ប​ងប្អូនប្រជា​ពលរដ្ឋ និងបានបញ្ជៀសគ្រោះថ្នាក់ច​រាចរណ៍ ដែលកើតមានឡើង ជាញឹកញាប់​នៅត្រង់ចំណុច​ផ្លូវបំបែកជាបួននេះ ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍អំពាវនាវ​ដល់ប្រ​ជាពល​រដ្ឋ នាំគ្នា ចូល រួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសំណូមពរ រួមគ្នាជួ​យថែរក្សា​ទ្រព្យ​សម្បត្តិសាធារ​ណៈរបស់រដ្ឋ ជាពិសេស មេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះផលប៉ះពាល់ ព្រមទាំ​ងចូលរួមស​ហការជាមួយក្រុមការងារបច្ចេកទេស  និង អាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យសមិទ្ធផ​លថ្មី​នេះ​សម្រេចបានទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ទាំងអស់គ្នា។

ប្រជាពលរដ្ឋ បាន​បង្ហាញនូវសេចក្តីត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំ​ទាវ បណ្ឌិតអភិបាល​ខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ដែលតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅ តាម មូលដ្ឋាន ជាពិសេសការធានាសុវត្ថិភាព ក្នុងការធ្វើដំណើររ​បស់ប្រជាព​លរដ្ឋ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ នៅលើ ដងផ្លូវ ៕

Leave a Reply

Your email address will not be published. Required fields are marked *