រថយន្ត៣គ្រឿងបុកបន្តគ្នា រួចជ្រុលទៅបុកអ្នក​ថ្មើរជើង​ស្លាប់ម្នាក់ និង​រងរបួស​តៃកុងរថ​យន្តធ្ងន់ -ស្រាល ពី​រនាក់ នៅស្រុកស្អាង

ខេត្តកណ្តាល៖យ៉ាងហោ​ចណាស់ម​នុស្ស ១នាក់បានបាត់ប​ង់ជីវិត ​និង២​នាក់ទៀត​បានរងរបួសធ្ងន់ –ស្រាល​ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងឧបទ្ទវហេតុគ្រោះ​ថ្នាក់ច​រាចរណ៏​ដែល​បង្ក​ឡើង​ដោ​យរថយន្តចំនួន៣គ្រឿង បានបុកប​ន្តគ្នា រួចជ្រុលទៅ​បុកអ្ន​កថ្មើជើ​ងម្នាក់ កាល​ពីវេ​លាម៉ោង ០៦និង​៣៥នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២​០២៦ នៅលើ​កំ​ណាត់ផ្លូវ​ជាតិលេខ21 ស្ថិតក្នុង​ភូមិព្រែក​តាឡៃ ឃុំព្រែក​អំបិល ស្រុក​ស្អាង ខេត្តក​ណ្តាល​ ។ លោកវរសេនីយ៍ឯក រស់ ចន្ថា អធិ​ការនគរបាល​ស្រុកស្អាង បាន​ឲ្យដឹងថា មុនពេលកើតហេតុ​ មានរថយន្តមួយគ្រឿង ម៉ាកTOYOTA PRIUS ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ…