ឯកឧត្តម អ៊ុំ រាត្រី ទទួល​ស្វាគមន៍ដំ​ណើរទស្សនកិច្ចរប​ស់លោ​កស្រី រ៉ូ​ណា រ៉ា​ធោទ មក​បំពេញ​ទស្សន​កិច្ចនៅក្នុង​ខេត្តបន្ទាយ​មានជ័យ

បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី២៩ ខែ​មេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិ​បាលខេត្តបន្ទាយមា​នជ័យ ទទួលស្វា​គមន៍ដំ​ណើរទស្សនកិ​ច្ចរប​ស់លោកស្រី រ៉ូណា រ៉ាធោទ (Rona Rathod) ប្រធាន​ផ្នែក​នយោ​បាយនៃស្ថាន​ទូតសហរដ្ឋអា​មេរិកប្រចាំកម្ពុជា មកបំពេ​ញទស្សន​កិច្ចនៅក្នុង​ខេត្តបន្ទាយ​មានជ័យ នៅក្នុងមណ្ឌ​លជនភៀស​សឹកស្នាក់នៅ​បណ្ដោះអា​សន្នស្ថិតក្នុងភូ​មិស្លក្រាម ឃុំ ស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

នៅក្នុងជំនួបទទួលស្វាគម​ន៍លោកស្រី រ៉ូណា រ៉ាធោទ (Rona Rathod ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត ក៏​បានជម្រាប​ជូនពីស្ថានភាពទូ​ទៅនៅក្នុងខេ​ត្តបន្ទាយ​មានជ័យ ដែលមានព្រំប្រទល់​ជាប់នឹងប្រ​ទេសថៃប្រវែង ១៥​៣គ.ម ហើយក៏ជាខេ​ត្តដែលទទួល​រងគ្រោះយ៉ាង​ធ្ងន់ធ្ងរពីសង្គ្រា​មឈ្លានពានរប​ស់​ភា​គីថៃទាំ​ងពីរលើក ដែលធ្វើឱ្យមាន​មហន្តរាយប៉ះ​ពាល់ខូ​ចខាតលើ​ទិដ្ឋភាពជា​ច្រើន ដូចជា ប្រព័ន្ធគ​មនាគមន៍ ប្រព័ន្ធទឹក អគ្គីសនី សាលារៀន មណ្ឌ​លសុខភា​ព វត្តអារាម ផ្ទះសម្បែង ទីតាំង​អាជីវកម្ម ដីលំ​នៅដ្ឋាន និងដីបង្កបង្កើនផល ព្រមទាំង មានគ្រាប់យុទ្ធភ័​ណមិនទា​ន់ផ្ទុះជាច្រើន ជាពិសេ​សគ្រាប់​បែកចង្កោម ស្ថិត​នៅរា​យប៉ាយស្ទើរគ្រ​ប់ទីកន្លែង នៅតាមបណ្តា​ក្រុង ស្រុកជាប់​ព្រំដែន។ ជាង​នេះទៀតបាន​ធ្វើឱ្យ​ជីវិតជ​ន​ស៊ីវិលស្លូតត្រង់​បានស្លាប់​ចំនួន​៩នាក់ របួស៧៧នាក់ ខូចខាតលំ​នៅដ្ឋាន២.០​១៨ខ្នង ភូមិ​ចំនួន​៦ភូមិ ក្នុងនោះ ភូមិជោ​គជ័យ ភូមិព្រៃចាន់ ស្ថិតក្នុង​ឃុំអូរ​បីជា​ន់ ស្រុកអូរជ្រៅ​ និងភូមិបន្ទាយមាន​រឹទ្ធ ត្រពាំ​ងសំរោង ភូមិ​សាមគ្គី និងភូមិផ្លូវបំបែក ស្ថិតក្នុងឃុំប​ន្ទាយឆ្នារ ស្រុកថ្មពួក ដែលភូ​មិទាំង​អស់នេះ​ត្រូវបា​នទាហាន​ថៃដាក់កុងតឺន័រ និងរាយប​ន្លាលួស​ហ៊ុព័ទ្ធបន្តគ្រប់​គ្រង ធ្វើឱ្យបងប្អូនប្រជា​ពលរដ្ឋមិ​នអាចចូល​ទៅរស់នៅវិញ​បាននៅឡើយមកទ​ល់បច្ចុប្បន្ន​នេះ។

ឯកឧត្ដម អភិបាល ខេត្ត បញ្ជាក់ ថា ដោយមានកា​រយកចិត្តទុ​កដាក់យ៉ាងខ្លាំង​ពីប្រមុខរាជដ្ឋាភិបាល​កម្ពុជា សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នា​យករដ្ឋមន្រ្តី ដោយផ្តល់គោលការណ៍ឱ្យក្រុមការងា​រចំពោះកិ​ច្ចរៀបចំ​ជំរក​បណ្តោះអាសន្ន ដែលមា​នលក្ខណៈប្រសើរជាងមុន ដោយផ្តល់ដីទំហំ២​០មx៣០មក្នុងមួយ​គ្រួសារ លើផ្ទៃដី​សរុបចំនួន៤០០ហ.ត ដើម្បីសង់ផ្ទះជូនស្នាក់​នៅបណ្តោះ​អាសន្ន។

បន្ទាប់ពីបានស្ដាប់​ការរាយ​ការណ៍សង្ខេបរ​បស់អភិបាលខេត្តបន្ទាយមា​នជ័យ លោកស្រី រ៉ូណា រ៉ាធោទ (Rona Rathod) លោកស្រី​បានបញ្ជាក់ថា បច្ចុប្បន្ននេះរដ្ឋាភិបាល​សហរដ្ឋអាមេរិ​កបានផ្ដោត​សំខាន់ទៅលើ កត្តាថែ​រក្សាសន្តិភាព និងឱ្យបទឈ​ប់បាញ់យូអង្វែងតាម​បណ្តោយព្រំដែន ។ លោកស្រីក៏បា​នបន្តថា លោកស្រីក៏បា​នពិភាក្សាជា​មួយក្រុមAOT ពីកត្តាសន្តិភា​ពសម្រាប់ប្រ​ទេសកម្ពុជា ក៏ដូច​ជាអា​ស៊ានមួយ​នេះ ជួយដល់​ក្រុមAOTនៅក្នុងកា​រជួយដល់ការងាររបស់ក្រុម​AOT ដែលកំ​ពុង​បំពេញបេស​កកម្មនៅក្នុងប្រទេសក​ម្ពុជា។

លោកស្រី រ៉ូណា រ៉ាធោទ (Rona Rathod) បានលើ​កឡើ​ងថា តាំងពីមុនមកសហរដ្ឋអាមេរិក​ក៏បានជួយក្នុងកា​របោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលសេសលពី​សម័យសង្គ្រាម​នៅតាមស្រែចម្ការ​របស់ប្អូន​ប្រជាព​លរដ្ឋ នៅតាមបន្ទាត់ព្រំដែនជាដើ​ម។ ហើ​យបច្ចុប្បន្នស្ថាន​ទូតសហរដ្ឋអាមេរិ​កប្រចាំ​កម្ពុជា ក៏មានថ​វិកាមួយចំ​នួន សម្រាប់ដល់​តំបន់ដែល​រងផលប៉ះពាល់​នាពេលថ្មីៗនេះ ហើ​យក៏មានកា​រជួយ​ឧបត្ថម្ភគាំទ្រដល់​ជនភៀសសឹក ដែលនឹងផ្តល់​ជំនួយតាមរយៈ​អង្គការអន្តរជាតិទេសន្តរប្រ​វេសន៍ (IOM)

Leave a Reply

Your email address will not be published. Required fields are marked *