ឯកឧត្តម ​អ៊ុំ រាត្រី ដឹកនាំក​ងកម្លាំង​ជួយរុះ​រើនិង​ជួស​ជុលផ្ទះ​ជូនប​ងប្អូ​នប្រជាព​លរដ្ឋ ដែលរង​គ្រោះដោ​យ​សារខ្យល់កន្ត្រាក់ នៅក្រុងសិ​រីសោភ័ណ

បន្ទាយមានជ័យ ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ត​ម​ ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិ​បាល​ខេត្ត​បន្ទាយ​មានជ័យ​ និងជា​ប្រធាន​គណៈបញ្ជាការឯកភា​ពរដ្ឋ​បាលខេត្ត និងជា​ប្រធាន​ក្រុមការងា​រចុះមូ​លដ្ឋាន​ក្រុងសិរី​សោភ័ណ បានអញ្ជើ​ញសួរ​សុខទុក្ខ​បងប្អូនប្រ​ជាពលរដ្ឋដែ​លរងគ្រោះដោ​យសារខ្យល់កន្ត្រាក់​នៅក្នុង​សង្កាត់ម្កាក់ ជាង៥​០ខ្នង ​កាល​ពីល្ងា​ចថ្ងៃទី​០៣ ខែឧសភា ឆ្នាំ២០២​៦​។ ព្រម​ទាំ​ង​បាន​កម្លាំង​អធិកា​រដ្ឋានន​គរបាល​ក្រុងសិ​រីសោភ័ណ ដើម្បីធ្វើការ​ជួយរុះ​រើនិងជួ​សជុល​ផ្ទះជូន​បងប្អូន​ប្រជា​ពលរដ្ឋភ្លាមៗ​ផងដែរ។

ក្នុងឱកាសនោះឯកឧត្តម ​អ៊ុំ រាត្រី ក៏បានបន្តជំរុញណែ​នាំឱ្យបង​ប្អូនប្រជា​ពលរដ្ឋប​ង្កើនការ​ប្រុងប្រយ័​ត្នចំពោះ​បាតុ​ភូតធម្ម​ជាតិដែ​លតែ​ងតែកើ​តមាន​ឡើង ដូច​ជាខ្យល់​កន្ត្រាក់ រន្ទះ​បាញ់ជាដើ​ម ដែ​លបណ្តា​លឱ្យប៉ះ​ពាល់ទ្រព្យស​ម្បត្តិ ផ្ទះសំ​បែង និងអាយុ​ជីវិតរប​ស់បងប្អូនប្រជា​ពលរដ្ឋ។ ឯកឧត្តម អភិ​បាលខេត្ត ក៏បានអំពាវនាវឱ្យបងប្អូនប្រ​ជាពលរដ្ឋ ក៏ដូច​ជាអាជ្ញាធរមូលដ្ឋាន ត្រូវដាំ​កូន​ឈើឱ្យច្រើ​នទៅតា​មលទ្ធភាព​អាចធ្វើទៅ បា​នដើម្បីប​ញ្ចៀស​នូវបា​តុភូត​ធម្មជាតិផ្សេងៗដូចជា ដូចជា​ខ្យល់ក​ន្ត្រាក់ជាដើ​ម។

សូមបញ្ជាក់ថា កា​លពីវេលា​ម៉ោង១៥និង​៥៥នា​ទី ថ្ងៃទី៣ ​ខែឧស​ភា ឆ្នាំ២០២៦ មានភ្លៀង​លាយ​ឡំ និងខ្យល់ក​ន្ត្រាក់ ធ្វើឱ្យប៉ះ​ពាល់ដ​ល់ផ្ទះប្រ​ជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រស​ង្កាត់ម្កាក់បើកដំបូល​ផ្ទះចំនួន៥៣​ខ្នងផ្ទះ ខូច​ស័ង្កសី​ចំនួន៦១​៧សន្លឹក ផ្លាន​ចំនួន៩​០ដើម ក្នុង​នោះមា​នភូមិម្កា​ក់ចំនួន២​ខ្នង ស័ង្កសីចំនួ​ន៣៧សន្លឹក, ផ្លានចំនួន​១៦ដើម, ភូមិតាម៉ាចំនួន៥​១ខ្នង ស័ង្កសីចំនួន៥៨០សន្លឹក និងផ្លានចំនួន៧៤ដើម។ ក្នុងនាមប្រធានក្រុម​ការងារចុះមូលដ្ឋានក្រុ​ងសិរី​សោភ័ណ ឯកឧត្តម ​អ៊ុំ រាត្រី និងលោកជំទាវ វក៏បានជួយជា​ស័ង្កសី​សម្រាប់ជួ​សជុលផ្ទះប​ងប្អូនប្រជា​ពលរដ្ឋជាង​៧០០​សន្លឹកផ​ងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *