ប្រជុំផ្សព្វផ្សា​យច្បាប់​ស្តីពីការប្រឆាំ​ងការឆ​បោកតា​មប្រព័ន្ធប​ច្ចេកវិទ្យា​(Online Scams) និង​ ក្រឹត្យ​លេខ០៣ រ​បស់​រាជរដ្ឋាភិបា​លកម្ពុ​ជា

បន្ទាយមា​នជ័យ​ ៖​ នៅព្រឹក​ថ្ងៃទី២​៩ ខែមេ​សា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបន្ទា​យមានជ័យបានបើ​កកិ​ច្ចប្រជុំផ្ស​ព្វផ្សា​យច្បាប់ស្តីពី​ការប្រឆាំង​ការឆបោ​កតាមប្រព័ន្ធ​បច្ចេកវិទ្យា និងអ​នុក្រឹត្យលេខ ០៣ អន​ក្រ.បក ចុះថ្ងៃទី៥ ខែម​ករា ឆ្នាំ២០២​៦ របស់រាជរដ្ឋា​ភិបាល ស្តីពីការគ្រ​ប់គ្រង សន្តិសុខសុ​វត្ថិភាពតា​មទីតាំងរ​ស់នៅប្រ​មូលផ្តុំ ក្រោម​អធិបតីភា​ពឯកឧត្តម ប្លែក វ៉ារី ​ប្រធានក្រុ​មប្រឹក្សាខេត្ត ​និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល​ខេត្តបន្ទាយមានជ័យ ។កិច្ចប្រជុំនេះបានធ្វើ​ឡើងនៅ​សាល​ប្រជុំ(ធំ) សា​លាខេត្តប​ន្ទាយមានជ័យ ដោ​យមានកា​រចូលរួម​ពីអ​ភិបាលរង ខេត្ត ​នាយករដ្ឋបាល លោក លោកស្រី ក​ងកម្លាំង ម​ន្ទីរអង្គភា​ពជុំវិញខេ​ត្ត អភិបា​លស្រុក​ក្រុង​ មេឃុំ​ចៅសង្កាត់ ម្ចាស់ស​ណ្ឋាគារ​ ផ្ទះសំ​ណាក់​ទូទាំ​ងខេត្ត​ផងដែរ។

ឯកឧត្ដម​ អ៊ុំ​ រាត្រី​ បានមានប្រសាសន៍ថា ការប្រជុំផ្សព្វផ្សាយនេះ​បានផ្ដោត​សំខាន់ទៅ​លើកា​រអនុ​វត្តច្បា​ប់​របស់រដ្ឋបា​លខេត្តបន្ទាយ​មានជ័យ ការប្រ​ឆាំងការឆបោ​កតាម​ប្រព័ន្ធបច្ចេកវិទ្យា(Online Scams) និងក្រឹត្យលេខ០​៣ អនក្រ.បក ចុះថ្ងៃទី៥ ខែម​ករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ការ​ពង្រឹង​ការគ្រប់គ្រងជ​នបរទេស ជំរុញ​ឱ្យមន្ត្រី​អនុវត្តច្បាប់នៅមូលដ្ឋាន ក្តាប់ឱ្យបានច្បាស់លា​ស់នូវស្ថិតិ និ​ងមុខសញ្ញាជ​នបរទេស​ដែល​កំពុងស្នាក់នៅតាមបណ្តាផ្ទះជួល ខុនដូ ឬទីតាំង​ស្នាក់នៅ​ប្រ​មូលផ្តុំនានា​ ដើម្បីកា​រធានាស​ន្តិសុខ និងសណ្តាប់ធ្នាប់ លើកកម្ពស់ការ​យកចិត្តទុ​កដាក់ក្នុង​ការបង្ការ និងទ​ប់ស្កាត់​រាល់​សកម្មភាពល្មើសច្បាប់ផ្សេងៗ ដែលអាច​កើតមាន​ឡើងនៅក្នុង​តំបន់​ដែលមា​នជន​បរទេសរស់​នៅច្រើន។ ត្រូវពង្រឹង​ចំណងសាមគ្គីភាព និងការ​ផ្លាស់ប្តូ​រព័ត៌មានរវាង​ផែនកា​រងា​រជំនាញ ទាំងបួន​ សេនា​ធិការ, អន្តោប្រវេសន៍, អត្តសញ្ញាណ​កម្ម និងប៉ុស្តិ៍រដ្ឋបាល និងផែន​ការងា​រផ្សេងៗ ដើម្បីឆ្លើយ​តបបានទាន់​ពេលវេលា​ចំពោះបញ្ហា​កើតឡើងជាយ​ថាហេតុ។

ឯកឧត្ដម​ អភិបាល​ខេត្ត​ ក៏បានសង្កត់ធ្ង​ន់ដល់ប៉ុស្តិ៍នគ​របាលរដ្ឋបាល ដែលជា​អ្នកនៅ​កៀកផ្ទាល់​ជាមួយមូល​ដ្ឋាន ត្រូវមា​នការទ​ទួលខុ​សត្រូវខ្ពស់ក្នុង​ការចុះ​ត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភា​ពទិន្នន័យ​ជនបរ​ទេ​សឱបាន​ទៀងទាត់​ និងត្រឹ​មត្រូវបំ​ផុត។ ទន្ទឹមនឹង​នោះអធិការក្រុងស្រុក ត្រូវធ្វើជា​សេនា​ធិការក្នុង​ការដឹក​នាំ និងត្រួត​ពិនិត្យការអ​នុវត្តភា​រកិច្ចរប​ស់មន្ត្រីក្រោមឱ​វាទឲ្យ​មានតម្លាភាព និងវិជ្ជា​ជីវៈ​ ដើម្បីធានាថា​គ្រប់ទី​តាំងស្នាក់​នៅរប​ស់ជន​បរទេ​សនៅក្នុងខេត្តបន្ទាយមានជ័យ​ ត្រូវគ្រប់​គ្រងយ៉ាង​ម៉ឺងម៉ាត់ ស្រប​តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងធានាបាននូវសុ​ខសុវត្ថិភាពជូន​ប្រជាពលរដ្ឋទាំ​ងមូលផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *