ខេត្តបន្ទាយមានជ័យ៖យោងតាមការចាំបាច់ របស់សាលាអនុគណក្រុងសិរីសោភ័ណ សាលាគណខេត្តបន្ទាយមានជ័យលេខ 155/26 និងតាមចំណារឯកភាពចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ របស់លោកប្រធានមន្ទីរធម្មការនិងសាសនាខេត្ត នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំពិធីប្រកាស តែងតាំង ព្រះភិក្ខុអ៊ុ រ៉ន នាមឆាយា ចន្ទសារោ ប្រសូតនៅឆ្នាំ១៩៨៦ មានព្រះជន្ម ៤០ព្រះវស្សា នៅវត្តគិរីធម្មបាល គិរីកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ជាដើមជាគ្រូសូត្រស្ដាំឲ្យឡើងជាព្រះចៅអធិការស្តីទីនៃវត្តនេះតទៅ ។ដែលកម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី។
លោក ប្រាក់ សុភ័ត អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងព្រះសមណៈញាណ ណាប់ម៉ឺន ព្រះបាឡាត់គណខេត្ត បានមានប្រសាសន៍និង សង្ឃដីកាថា ចំពោះការប្រកាសតែងតាំងនាថ្ងៃនេះពិតជាស័ក្ដិសមណាស់នឹងមានការពេញចិត្តគាំទ្រពីសំណាក់បងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជាការមើលឃើញពីសមត្ថភាពចំណេះដឹងការទទួលខុសត្រូវរបស់ព្រះតេជគុណពីសំណាក់ព្រះមេគណខេត្ត និងថ្នាក់ដឹកនាំនៃមន្ទីរធម្មការនិងសាសនាខេត្តចំពោះបុគ្គលអង្គនេះគឺអាចធ្វើការដឹកនាំគ្រប់គ្រងទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាព។ ព្រះសមណៈញាណ ណាប់ម៉ឺនព្រះអង្គអត់មាន សង្ឃដីកាថា យោងតាមច្បាប់បានបញ្ជាក់ថា ព្រះគ្រូចៅអធិការវត្តគឺមានតួនាទីគ្រប់គ្រងទូទៅក្នុងវត្តប៉ុន្តែគ្រប់កិច្ចការផ្សេងៗ ក៏ដូចជាការកសាងសមិទ្ធផលនានា អ្វីមួយត្រូវមានការពិគ្រោះយោបល់ជាមួយអាចារ្យគណៈកម្មការនិងប្រជាពុទ្ធបរិស័ទ ដើម្បីបញ្ចៀសនូវ ក៏កើតមានឡើង។ ជាការពិតណាស់ ព្រះពុទ្ធសាសនាបានបង្រៀនមនុស្សឱ្យធ្វើនូវសេចក្ដីល្អ ដើម្បីឲ្យឈានដល់ការទទួលបានសេចក្ដីសុខចម្រើន សម្រាប់បុគ្គលគ្រប់រូបក៏ដូចជាសង្គមជាតិទាំងមូល មិនតែប៉ុណ្ណោះព្រះពុទ្ធសាសនា ក៏ជាបទដ្ឋាននៃគុណតម្លៃរួមដើម្បី មនុស្សមានសាមគ្គីធម៌សុខដុមរមនាសន្តិភាពនិងការអភិវឌ្ឍហើយក៏ជាមាគ៌ាសម្រាប់អ្នកប្រតិបត្តិគ្រប់រូបបានធ្វើដំណើរទៅចាប់យកប្រយោជន៍ទាំងក្នុងលោកនេះនិងលោកខាងមុខផងដែរ ។បញ្ចប់នៃកម្មវិធីគណៈធិបតីប្រជាពុទ្ធបរិស័ទបានធ្វើការ ស្រោចស្រពសុគន្ធារី ប្រគេនចំពោញព្រះចៅអធិការវត្តថ្មីនេះផងដែរ៕

