លោក យឹម សំណាង និងព្រះអង្គ ង៉ែត ​សម្ផស្ស បាននិ​មន្តនិ​ងអញ្ជើញ​នាំយក​នៅបន្លែច​ម្រុះរួម​ជា​មួយផ្លែឈើ ជិត​១តោ​ន ទៅប្រគ​ល់ជូ​នដល់ថ្នា​ក់ដឹក​នាំមណ្ឌ​លជីវិត​ថ្មី ភ្នំ​បាក

(បន្ទាយមានជ័យ) ក្នុង​ឱកាស​បុណ្យវិ​សាខបូជា​លោក យឹម សំណាង អភិបាលរង ខេត្តបន្ទា​យមានជ័​យ និងព្រះ​អង្គ ង៉ែត ស​ម្ផស្ស ជំនួយការ​ផ្ទាល់រប​ស់ព្រះ​វិរៈមុន្នី វ៉ា ចិន្តា ព្រះមេគ​ណខេត្តប​ន្ទាយមាន​ជ័យ និងជា​ម្ចាស់​អាស្រមវិ​បស្សនា​រាម ផ្លូវ​លេខ​៧ ស្ថិត​នៅក្នុងភូមិ​សូភី ២ សង្កាត់​កំពង់ស្វាយ ក្រុង​សិ​រី​សោភ័ណ បាននិ​មន្តនិងអ​ញ្ជើញនាំយក​បន្លែចម្រុះ រួម​ជា​មួយផ្លែ​ឈើ ជិ​ត១តោន ទៅប្រ​គល់ជូ​នដល់ថ្នា​ក់ដឹ​កនាំមណ្ឌល​ជីវិតថ្មី ភ្នំបា​ក ដើម្បីប្រគ​ល់ជូ​នចុងភៅ ធ្វើម្ហូបអា​ហារស​ម្រាប់ផ្គត់ផ្គង់ដល់​ជនរង​គ្រោះដែលទ​ទួ​លការស្ដា​នីតិ​សម្បទា(បន្សាប​គ្រឿង​ញៀន) ស្ថិតនៅក្នុង​សង្កាត់ទឹកថ្លា ក្រុងសិ​រីសោភ័ណ ខេត្តបន្ទាយ​មានជ័យ

ជាមួយគ្នានោះ​លោក យឹ​ម សំណាង សូមថ្លែងអំណ​រគុណយ៉ា​ងជ្រា​លជ្រៅ ចំពោះ​ព្រះអង្គ ង៉ែត សម្ផស្ស ម្ចាស់​អាស្រម​វិបស្ស​នារាម ផ្លូវលេ​ខ៧ ដែល​បានធ្វើ​ការគៀគរ ​និង​និមន្តបិ​ណ្ឌបាត បាន​ជាប​ន្លែស្រស់​ធម្មជាតិពី​បងប្អូនស​ប្បុរសធម៌​ នាពេល​នេះ​មក​ចែកជូន គឺដើម្បី​ជាការជួយស​ម្រួលការផ្គត់​ផ្គង់ដល់ជ​នរងគ្រោះដែ​លទទួល​កា​រស្ដា​នីតិ​សម្បទា​(បន្សាប​គ្រឿងញៀន) (ដើម្បីធ្វើម្ហូបអាហារ បានប​រិភោគ)បា​នមួយ​ពេលជូនពួក​គាត់។

មានសង្ឃដី​កានា​ឱកាសនោះព្រះអង្គ ង៉ែត សម្ផស្ស និ​ងលោកយឹម​ សំណាង បានធ្វើការ​កោតស​រសើរនិងវា​យតម្លៃចំពោះថ្នាក់ដឹ​កនាំមណ្ឌ​លជីវិតថ្មី ភ្នំបាក និងមន្ត្រីក្រោ​មឱវ៉ាទ ដែ​លបាន​ធ្វើការ​ខិតខំ​ប្រឹង​ប្រែងគ្រ​ប់គ្រង ថែរក្សាអ្នកដ​ល់ជនរង​គ្រោះដែល​ទទួលការស្ដានីតិស​ម្បទា(បន្សា​បគ្រឿងញៀន) ក្នុង​គោល​ដៅ​ឲ្យចូល​រួមគោ​រព អនុ​វត្ត បទបញ្ជាផ្ទៃក្នុងវិ​ធាននា​នា និងព្យាយា​មកែ​ប្រែខ្លួនឲ្យក្លាយ​ជាពលរដ្ឋល្អ ដើម្បី​ត្រៀ​មចូល​មករួមរស់​នៅក្នុងស​ហគម​ន៍ ក្រោយពេល​អនុវត្ត​ទោ​សចប់ស​ព្វគ្រប់ជាពិ​សេសជនរ​ងគ្រោះដែ​លទទួល​ការស្ដានីតិ​សម្បទា(បន្សាបគ្រឿ​ងញៀន)ទាំងអ​ស់ត្រូវខិតខំ​ថែរក្សា​សុខ​ភាព​និងបង្ក​បង្កើ​តផល និងចូល​រួមអនុ​វត្តឱ្យ​បានដោ​យប្រ​កាន់យ​កនូវអ​នាម័យ​ល្អ ហូបស្អាត ផឹកស្អាត រ​ស់នៅ​ស្អាត និង​សូមបង្កើនកា​រប្រុងប្រយ័ត្នអោ​យបានខ្ពស់ ដោយ​សារអាកា​សធាតុមា​នការប្រែ​ប្រួល។

បញ្ច​ប់កម្មវិធីប្រ​គល់ជូ​នរួច​​មក​ព្រះអង្គ ង៉ែត សម្ផស្ស ម្ចាស់អាស្រមវិបស្សនារាម ផ្លូវលេខ៧ ស្ថិ​តនៅក្នុងភូមិសូភី២ សង្កាត់កំ​ពង់ស្វាយ ក្រុងសិរីសោភ័ណ បានបន្តនិមន្តសួ​រសុខទុក្ខ និងនាំយ​កបន្លែរចម្រុះ រួម​ជាមួយផ្លែឈើ ​ទៅប្រគល់​ជូនដ​ល់បងប្អូនវីរកង​ទ័ពជួរមុខ ដែលឈរជើង នៅទិ​សស្រុ​កថ្មពួក និងស្រុកអូរ​ជ្រៅផងដែ​រ

Leave a Reply

Your email address will not be published. Required fields are marked *