អាជ្ញាធរជាតិប្រយុទ្ធនឹង​ជំងឺអេ​ដស៍ បានរៀប​ចំកិច្ចប្រជុំ​ គណៈ​កម្មាធិការ​ ប្រយុទ្ធប្រឆាំង នឹងជំងឺ​អេដស៍​ខេត្តបន្ទាយមានជ័យ ស្តីពីផ្សព្វផ្សាយ​ជំរុញ​ការប្រើ​ប្រាស់ស្រោមអនា​ម័យ

បន្ទាយមានជ័យ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេ​ដស៍ បានរៀ​បចំកិច្ចប្រជុំ គណៈកម្មាធិការ ប្រ​យុទ្ធ​ប្រឆាំង នឹងជំ​ងឺអេដស៍ខេត្ត ស្តីពី​ផ្សព្វផ្សាយជំ​រុញការប្រើប្រា​ស់ស្រោមអនា​ម័យក្នុងខេត្តប​ន្ទាយមានជ័យ ឱ្យបា​ន១០០% ។កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០​២៦ នៅ​សាលក្រុម​ប្រឹក្សា​ខេត្ត ក្រោមអធិបតីភា​ព ឯកឧត្ដម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិប្រយុទ្ធនឹងជំងឺ​អេដស៍ និង​មានការអញ្ជើញចូលរួមប្រតិភូអ​ន្តរក្រ​សួង ឯកឧត្ដម អ៊ុំរាត្រី អភិបាល នៃគណៈអភិ​បាលខេត្ត ព្រ​មទាំងលោកលោក​ស្រី អ្នក​ពាក់​ព័ន្ធផងដែរ។

ឯកឧត្ដម អ៊ុំ រាត្រី ក៏បានថ្លែ​ងអំណរ​គុណ អាជ្ញាធ​រជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាពិសេស​ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធ​រជាតិប្រយុទ្ធនឹ​ងជំងឺអេដស៍ ដែ​លរៀបចំកិច្ចប្រជុំ នេះដើ​ម្បីជាធា​តុចូ​លបន្ថែម​ទៀត ដើម្បីរួមគ្នាក្នុងចូ​លរួម ផ្សព្វផ្សាយ និងប្រយុទ្ធប្រ​ឆាំងជំងឺអេ​ដស៍ទូ​ទាំងប្រទេ​ស ក៏ដូចជា​សម្រា​ប់ខេត្តបន្ទា​យមានជ័យ។

ឯកឧត្ដម អភិបាល ខេត្ត ក៏បាន​បញ្ជាក់ថា ពាក់ព័ន្ធនឹងការបង្ការគ្រប់គ្រងជំ​ងឺឆ្លងដែលផ្តោ​តលើការ​ងារ​អេដស៍ និងកាមរោគនោះបានបង្ហាញឱ្យឃើញថា អត្រាការឆ្លងមេរោគអេដ​ស៍នៅ​ប្រទេសកម្ពុ​ជាមាន០,% ហើយកា​រប៉ាន់​ប្រមាណអ្នកផ្ទុកមេ​រោគអេដស៍នៅក្នុងខេត្តបន្ទាយមានជ័យ មានប្រមា​ណ៤.៨៧៣នាក់នៅ​ឆ្នាំ២០២២។ ឯកឧត្ដម បន្តថា ក្រុមដែលប្រឈ​មមុខខ្ពស់ រួមមាន៖ ស្រ្តីបំរើសេ​វាកំ​សា​ន្ត ក្រុមបុរ​សស្រឡាញ់​បុរស ក្រុមបំលែ​ងភេទ ដែ​លគ្រប់គ្រងដោ​យអង្គការរ៉ាក់ (RHAC) មានកា​រ​អប់រំផ្តល់​ប្រឹក្សានិ​ងធ្វើតេស្តឈាម និងបញ្ជូនចូល​សេវាព្យាបា​លបានទា​ន់ពេលវេ​លាក្នុងករ​ណីមានផ្ទុក​មេរោ​គអេដស៍និងជំងឺស្វាយ។

ឯកឧត្ដម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានថ្លែង​ការអរ​គុណ​ចំ​ពោះតួអង្គពាក់ព័ន្ធ ដែលបានរួមចំណែ​កផ្សព្វផ្សាយ និងវិធានការពារជំងឺអេដ​ស៍ដល់ក្រុមដែ​លប្រឈមមុខខ្ពស់​ រួមមាន ស្រ្តីបំ​សេវាកំសាន្ត ក្រុមបុរសស្រឡាញ់បុរស ក្រុមបំលែងភេទ ជាដើ​ម។

ឯកឧត្ដម ជំរុញណែ​នាំដល់ខេត្តបន្ទាយមានជ័យ ក៏ដូចជាខេត្តរាជធានីខេត្តទាំងអស់ ត្រូវពង្រឹងលើការ​ងារពហុវិស័យ ដោយត្រូវចា​ប់ផ្តើមពីអាជ្ញាធ​រខេត្ត រហូតទៅដល់ឃុំសង្កាត់ ដែលមា​នប្រជា​ជន រស់នៅ ពិសេសអ្នកផ្ទុកមេរោគអេ​ដស៍ ដើម្បីធ្វើការអប់រំណែនាំពួកគាត់។ ត្រូវអប់រំ​ផ្សព្វផ្សាយ​ការបង្ការការចម្លង​មេរោគអេដស៍ និងកាមរោគ (ដោយការប្រើប្រា​ស់ស្រោ​មអនាម័​យត្រឹមត្រូ​វ១០០%), សហការជិតស្និទ្ធជាមួយក្រុមការងារ អាជ្ញាធរ អង្គការដៃគូពាក់ព័ន្ធ និងសម្រ​បសម្រួល ដោះស្រាយរាល់ឧបសគ្គផ្សេងៗ, ជំរុញលើកទឹក​ចិត្តការធ្វើតេស្តឈា​មដោយជោះ​ចុងម្រាមដៃ និងការធ្វើតេស្តដោយខ្លួនឯងជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *