ឯកឧត្តម អ៊ុំ រាត្រី នាំយកអំណោយ​ចែកជូនដ​ល់បងប្អូន​ប្រជាពលរដ្ឋ ដែលមានជីវ​ភាពខ្វះខាត​២០០គ្រួសារ ​នៅក្រុងសីរីសោភ័ណ

បន្ទាយមានជ័យ ៖ នៅព្រឹក​ថ្ងៃទី០៤ ​ខែឧសភា ឆ្នាំ២​០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិ​បាលខេត្ត​បន្ទាយមានជ័យ អមដំណើ​រដោយ​លោក ហ៊ឹល​ រ៉ាយ៉ា អភិបាលរង ខេត្ត ព្រមទាំង​ក្រុមការ​ងារ បាន​នាំយកអំ​ណោយចែ​កជូនដល់​បងប្អូនប្រ​ជាពលរដ្ឋដែល​មានជី​វភាពខ្វះខា​ត២០០គ្រួសារ នៅ​ក្នុងអំបិល និងសង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ។

ក្នុងឱកាសនោះ​ឯកឧត្តម អ៊ុំ រាត្រី បានពាំ​នាំប្រសាស​ន៍ផ្តាំផ្ញើ​រសួរ​សុខទុក្ខពី​សំណាក់ស​ម្តេចអគ្គមហា​សេនា​បតី តេ​ជោ ហ៊ុន សែ​ន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ​និងសម្តេ​ចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នីហ៊ុន​សែន ពិ​សេ​សសម្តេចម​ហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយ​ក រដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា និ​ងលោកជំទា​វ ជូន​ចំពោះបងប្អូ​នប្រជានព​លរដ្ឋដោយក្ដីនឹករលឹក។

ឯកឧត្ដម បន្តថា ដោយមើលឃើញអំពី​ភាពខ្វះខា​តរបស់បងប្អូ​នប្រជា​ពលរដ្ឋ ឯកឧត្ដម និងក្រុម​ការងា​រក្រុង ​សង្កាក់​ បានធ្វើការរៀប​ចំនូវអំណោ​យមានអង្ករ​ គ្រឿង ​ឧបភោគ​ បរិភោគ ជូនបងប្អូន​ពល​រដ្ឋសម្រាប់ដោះស្រា​យជីវភា​ពប្រចាំថ្ងៃ ​ដោយមិន​ទុក្ខឱ្យបងប្អូនណាម្នាក់ រងទុក្ខវេ​ទនា​ដោយ​សារអត់អាហា​រទទួល​ទានឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *