គណៈបញ្ជាការ​ឯក​ភាពខេត្តប៉ៃលិន បន្ត​ដាក់​គោល​ដៅត្រួត​ពិនិត្យ​កា​រធ្វើច​រាចរណ៍ ផ្តោតទៅ​លើជនប​រទេស ដែល​លួចចូល​មករ​ស់នៅខុស​ច្បាប់ក្នុ​ងខេត្ត ដោ​យគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់​បទ​ល្មើស​ខុ​សច្បាប់នា​នា ដែលធានា​ដល់​សន្តិសុខ​សណ្តាប់ធ្នា​ប់ជូនប្រជា​ពលរដ្ឋ

ប៉ៃលិន៖ នារាត្រីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាម​បទបញ្ជាលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បាន​ចាត់ឱ្យ​សមត្ថកិច្ចចម្រុះ បន្តដាក់គោ​លដៅ ត្រួតពិនិត្យតាមដងផ្លូវជាតិលេខ ៥៧ និងលេខ៥៩ ដោយ​គ្មានថ្ងៃកំណ​ត់ ដើម្បីត្រួតពិនិ​ត្យគ្រប់គ្រង និងទប់ស្កាត់លើជន បរទេសខុសច្បាប់ ដែលធ្វើដំ​ណើរ​ចូលមកក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ដើម្បីលួចប្រព្រឹត្តបទល្មើសខុសច្បាប់នានា ជាពិសេសទប់ស្កាត់ ការលួចបង្កប់​បទល្មើសបច្ចេកវិទ្យា(Online Scam) ក្នុងគោលបំណងការពារសន្តិសុខសណ្តាប់ ធ្នាប់​ជូន ប្រជាពល​រដ្ឋ និងអនុវត្ត​យ៉ាងម៉ឺងម៉ាត់ចំ​ពោះវិធានកា​ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោ​សសម្អាតប​ទល្មើសទាំង នេះ រហូតអស់ពី ប្រទេសកម្ពុជា។

ការប​ន្តយុទ្ធ​នាការទប់ស្កាត់ និ​ងចុះបង្ក្រាបបទល្មើសនានា ជា​ពិសេសបទល្មើសបច្ចេកវិទ្យា(Online Scam) របស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន គឺក្នុង​គោលបំ​ណងរឹតប​ន្តឹងនៃការអ​នុវត្តរប​បសន្តិសុខ​សង្គម របៀប រៀប រយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូល ស្រប​តាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាលដោយត្រូវយកចិត្ត ទុកដាក់ខ្ពស់ លើការ​ងារគ្រប់គ្រង​សុវត្ថិភាព តាមទីតាំ​ងរស់នៅប្រមូលផ្តុំ ការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស, ទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់​ជនបរទេស ដែលលួចចូលមករស់នៅក្នុងខេត្ត ដោយខុសច្បាប់ ដើម្បីទប់ស្កាត់​បទល្មើស នានា ជាពិសេសបទល្មើសបច្ចេកវិទ្យា(Online Scam) ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្រោមគោ​លនយោបាយ និងឆន្ទៈដឹកនាំ ប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់រាជរដ្ឋា​ភិបា​ល​កម្ពុជា ដែល មាន សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី បានកំ​ពុងអនុវត្ត​ច្បាប់យ៉ាង​តឹងរ៉ឹង លើករណី​ឆបោកតាម​ ប្រព័ន្ធអនឡាញ ដោយបានឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នក​ពាក់ព័ន្ធបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស និងអនុវត្តនីតិវិធី បណ្ដេញចេញទៅប្រទេស​កំណើតជា​បន្តបន្ទាប់ ជា​ពិសេសបានសហការផ្ដល់ព័ត៌មាន អំពីខ្សែបណ្ដាញមេខ្លោង ទៅកាន់ ប្រទេសក្នុងតំបន់ និងក្រៅតំបន់ជាច្រើនករណី៕

Leave a Reply

Your email address will not be published. Required fields are marked *