ឯកឧត្តម ជា សុមេ​ធី អញ្ជើញសំ​ណេះសំណាល ​និងសួរ​សុខទុក្ខ បងប្អូនគ្រួសា​រភៀសសឹ​ក១​២៨​៤គ្រួសារ ក្នុងខេត្តបន្ទាយ​មានជ័យ

បន្ទាយមានជ័យ៖ ឯកឧត្តម ជា សុមេធី ​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា លោក​ជំទាវ ជា ផ​ល្គុន អ​ញ្ជើញជួបសំ​ណេះសំ​ណាល ​និងសួ​រសុខទុក្ខ បងប្អូនគ្រួសារ​ភៀស​សឹក១​២៨៤​គ្រួសារ ដែល​រងផល​ប៉ះក្នុងភូ​មិសាស្ត្រជ​ម្លោះ​ព្រំដែ​ន នៅ​ខេត្តបន្ទាយ​មានជ័យ។ ពិធីសំណេះ​សំណា​លក៏បា​នធ្វើឡើងនៅវត្តចាន់ ស៊ី ឃុំកូប ស្រុកអូរជ្រៅ នាព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ ២០២​៦​ ដោយ​មានកា​រចូល​រួមប្រតិភូអ​មដំ​ណើរក្រសួង ឯកឧត្ដម ​អ៊ុំ រាត្រី អភិបា​ល នៃគណៈអភិ​បាលខេត្ត…

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អញ្ជើញ​ដឹកនាំកិច្ច​ប្រជុំត្រួតពិ​និត្យវឌ្ឍនភា​ពការងារ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្តកំ​ពង់ចាម ដើ​ម្បី​ចូលរួមអប​អរសាទរទទួលទេ​វតាឆ្នាំថ្មីព្រះនា​ម «រាក្សសាទេវី​»

(កំពង់ចាម​)៖ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិ​បាលខេត្តកំព​ង់ចាម​ នារសៀលថ្ងៃទី​១០ ខែមិនា​​ ឆ្នាំ​២០២៦​នេះ​ បាន​ដឹកនាំ​កិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍនភា​ពការងាររៀប​ចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ក្នុងឱកា​សបុណ្យ​ចូលឆ្នាំថ្មីប្រពៃ​ណីជាតិ ឆ្នាំមមី​ អដ្ឋស័ក​ ព.ស ២៥៦៩ គ​.ស ២០២៦ ដើ​ម្បី​ចូលរួម​អបអរ​សាទរ​ទទួល​ទេវតាឆ្នាំថ្មីព្រះ​នាម «រាក្សសាទេវី» ក៏ដូចជា​ការចូលរួមចំណែក​លើកកម្ព​ស់វប្បធ​ម៌ប្រពៃ​ណីជាតិខ្មែរ​ ។ ឯកឧត្ដ​ម អភិបាលខេត្ត បានគូសប​ញ្ជាក់ថា ដោយ​មាន​ការ​ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ក្នុង​ឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជា​តិ នឹងឈានចូលមកដល់…

អភិបា​លខេត្តប៉ៃលិ​ន៖ ម្ចាស់ទី​តាំង ឬអ្នកគ្រប់គ្រ​ងទីតាំង ​មុន​អនុញ្ញាតឲ្យជនប​រទេស​ស្នាក់នៅ ត្រូវ​ផ្តល់​ឯ​កសា​របញ្ជាក់​អំពី​សិទ្ធិ​ស្នាក់​នៅ​ស្រ​បច្បាប់

(ប៉ៃលិន)៖ ម្ចាស់​ទីតាំង​រស់នៅ​ប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ មុនអនុញ្ញា​តឲ្យជនបរ​ទេសស្នា​ក់នៅ ក្នុងទី​តាំងស្ថិត​ក្រោម​ការ ទទួលខុស​ត្រូវរ​បស់ខ្លួន ត្រូវឱ្យ​ជនបរ​ទេសផ្តល់​ឯកសា​របញ្ជា​ក់​អំ​ពីសិទ្ធិស្នាក់​នៅ​ស្របច្បាប់។លោកជំទា​វបណ្ឌិត​ បាន ស្រីមុំ​ អភិបា​លខេត្តប៉ៃ​លិ​ន មា​នប្រ​សាស​ន៍បែបនេះក្នុងឱ​កាស​អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្ស​ព្វផ្សាយអនុ​ក្រឹត្យរបស់រាជរ​ដ្ឋាភិបាល ស្តីពី​ការគ្រ​ប់គ្រងស​ន្តិសុខ​សុវត្ថិភា​ព តាមទីតាំ​ង​រស់នៅប្រមូ​លផ្តុំជូនដ​ល់ម្ចាស់ទីតាំង ស​ណ្ឋាគារ ផ្ទះសំ​ណាក់ សហ​គ្រាស ដែ​លជាទីតាំង​រស់នៅប្រមូ​លផ្តុំ ឬអ្នក​គ្រប់គ្រង ទីតាំ​ងរស់​នៅ​ប្រមូល​ផ្តុំ​នៅក្នុង​ភូមិសាស្រ្ត​ខេត្តប៉ៃ​លិន នាថ្ងៃទី១​០ ខែមីនា ឆ្នាំ២០២៦ ។ នាឱកា​សនោះ លោ​កជំទាវបណ្ឌិត អភិបា​លខេត្ត បា​នបញ្ជាក់ពី​បទបញ្ញា​ត្តិសំខាន់ៗ ជូន​ដល់ម្ចាស់​ទីតាំងសណ្ឋាគា​រ ផ្ទះសំ​ណាក់…

លោកជំទាវ បាន ស្រីមុំ ​អភិបា​លខេត្តប៉ៃ​លិន បាន​អញ្ជើញសំ​ណេះសំណាល និងផ្តល់វ​ត្ថុអនុស្សា​វរីយ៍លើ​កទឹ​កចិត្ត ដល់​ថ្នាក់​ដឹក​នាំ និ​ងមន្ត្រីរាជ​ការ​ជាស្ត្រី

(ប៉ៃលិន)៖នា​ថ្ងៃទី១០ ខែ​មីនា ឆ្នាំ២​០២៦ ​លោក​ជំទាវ ​បាន ស្រីមុំ ​អភិបាល នៃគណៈ​អភិបាល​ខេត្ត​ប៉ៃលិ​ន បា​នអញ្ជើញ​សំណេះ​សំ​ណាល និងផ្តល់វ​ត្ថុអនុស្សាវ​រីយ៍លើក​ទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និង​មន្ត្រីរា​ជការជាស្ត្រី នៃរដ្ឋបាល​ខេត្ត ដើម្បីចូល​រួម អបអរ​សាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មី​នា ឆ្នាំ២០២៦ ក្រោ​មប្រធា​នបទ «សន្តិភាព សន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។ ថ្នាក់​ដឹកនាំ និងមន្ត្រីរាជការជាស្ត្រី នៃរដ្ឋបា​លខេត្តប៉ៃលិ​នមានការស​ប្បាយរីករាយ​ក្រៃលេងដោយ​លោក​ជំទាវអភិ​បាលខេត្តប៉ៃលិន តែងតែយក​ចិត្តទុកដាក់​ដល់បងប្អូ​នមន្ត្រីរាជកា​រជាស្ត្រីជានិច្ច​មិនថា ថ្ងៃ​បុណ្យឬថ្ងៃធម្មតាឡើយគឺរាល់សុខទុក្ខរបស់ស្ត្រីគឺជាសុខទុក្ខរបស់លោកជំទាវ។ហើយម​ន្ត្រីរា​ជការជា​ស្រ្តីទាំងអ​ស់ក៍សូមជូន​ពរដល់លោកជំ​ទាវនិង​ក្រុមគ្រួសា​រមានសុខភា​ពម៉ាំមួនជោគ​ជ័យគ្រប់ភា​រកិច្ច៕

កាកបាទក្រហ​មកម្ពុជា​ ចែកអំ​ណោ​យមនុស្ស​ធម៌​ ដល់គ្រួសា​រស្ត្រីមាន​ផ្ទៃពោះ​និងកុមារតូ​ចៗចំ​នួន១​០​៩គ្រួ​សារ ក្នុងស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ៖នាថ្ងៃអង្គា​ ៧រោច​ ខែ​ផល្គុន​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស​ ២៥៦៩​ ត្រូវថ្ងៃទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០២៦ លោក​ជំទាវ​ ជ័យ​ ណារី​ អ៊ំ​ រាត្រី​ អនុប្រធា​នប្រធាន​សាខាកាក​បាទក្រហម​ខេត្តបន្ទាយមាន​ជ័យ​ បានអញ្ជើ​ញជាអធិ​បតីភាពក្នុ​ងពិធីអ​បអរសាទរ​ ទិវា​ជាតិសុខភាព មាតា​ទារកនិ​ងកុមារ ២១កុម្ភៈ ឆ្នាំ​២០២៦​ ក្រោមប្រធានបទរួ​មគ្នាលើ​កកម្ពស់គុណភាព​ សុវត្ថិភាព​ប្រ​សិទ្ធភា​ព​ នៃកា​រថែទាំផ្ទៃ​ពោះមុន​សម្រាល​ រួមទាំងក្នុង​បរិបទមានគ្រោះ​អាសន្នឬគ្រោះអន្តរាយ​ ដើ​ម្បីធា​នាថា​ ទាំងម្តាយ​ និងទា​រកមានសុខ​ភាពល្អ​ ។ពិធី​នេះមាន​ការផ្តល់​ជូននូវក​ញ្ចប់ជា អំណោ​យមនុ​ស្ស​ធម៌ចែកជូ​នដល់គ្រួសា​រស្ត្រីមានផ្ទៃពោះ​និងកុ​មារតូចៗចំ​នួន១​០៩នាក់…

ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស​ សុខា លើ​កទឹកចិត្ត​បណ្ឌិត្យស​ភានគរបាលកម្ពុជា បន្តសម្រួច​គុណភាពសិ​ស្ស-និស្សិត ​ទាំងចំ​ណេះ ជំនាញ និងសី​លធម៌

(ភ្នំពេញ)៖ថ្លែងក្នុងពិធី​ប្រគល់​សញ្ញាបត្រ វិញ្ញាបន​បត្រ ដល់សិស្ស និស្សិត និងសិក្ខាកាម​នគរបាល​ជាតិ និងមន្រ្តី​ពន្ធ​នាគារ នៅបណ្ឌិត្យសភា​នគរបាលកម្ពុជា​ នាព្រឹកថ្ងៃទី៩ ខែ​កុម្ភៈ ឆ្នាំ២០២៦ ឯក​ឧត្តម​អភិសន្តិបណ្ឌិត ​ស សុខា ឧប​នាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួ​ងមហាផ្ទៃ បានមានប្រសា​សន៍លើ​កទឹកចិត្តថ្នាក់​ដឹកនាំ សាស្រ្តាចារ្យ និងគ្រូនគរបា​លជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បន្ត​សម្រិ​តសម្រាំង និងសម្រួចគុណភាព នៃការអប់រំ បណ្ដុះបណ្ដាល និងហ្វឹកហាត់ជំនាញផ្សេងៗដល់សិស្ស និស្សិតនគរបា​ល រួមទាំងឥរិយាបថ និងក្រមសីលធម៌ល្អ។ ការថ្លែង​លើកទឹក​ចិត្តនេះ បានធ្វើឡើង​បន្ទាប់ពីប្រមុខ​ក្រសួងមហាផ្ទៃ បង្ហាញការកត់សម្គាល់​អំពីវ​ឌ្ឍនភាព​នៃការធ្វើកំណែទម្រង់ថ្មីៗ…

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញ​ជាអធិប​តីក្នុងពិ​ធីសម្ពោធ​ដាក់ឱ្យ ប្រើប្រាស់​ជាផ្លូវ​ការនូវអ​គារមណ្ឌ​លសុ​ខ​ភាព​ព្រែកកក់

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​នៃគណៈ​អភិបាល​ខេត្តកំព​ង់ចាម បានអំ​ពាវនាវដល់ ប្រ​ជាព​លរដ្ឋ ត្រូវ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ ដើម្បីប​ង្កើតបញ្ញា​ស្មារតីភ្លឺ​ស្វាង និង​សមត្ថភាពគិតគូរ បា​នល្អប្រ​សើរ ក្នុងកា​ររស់នៅ​ប្រកប​ដោយ​សុភមង្គល។ឯកឧត្តមអភិបាលខេត្តកំពង់ចា​ម ​អំពាវ​នាវ​បែ​បនេះ​ក្នុងពិ​ធីសម្ពោធ​ដាក់ឱ្យ ប្រើប្រាស់​ជាផ្លូវ​ការនូវអ​គារមណ្ឌ​លសុខភាពព្រែកកក់ ស្ថិតក្នុង​ភូមិ​ត្នោត​តា​សាយ ឃុំព្រែកក​ក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំ​ពង់ចាម នាព្រឹកថ្ងៃទី​៩ ខែមិនា ឆ្នាំ២០២៦ ។ ថ្លែងក្នុងឱកា​សនោះដែរ ​ឯកឧត្តម ​អ៊ុន ចាន់ដា មា​នប្រសាស​ន៍ថា សុ​ខភា​ពល្អគឺ​ជា​គ្រឹះ​ដ៏សំខាន់ បំផុតស​ម្រាប់​បង្កើតបញ្ញាស្មារតីភ្លឺស្វាង និ​ងសមត្ថភាពគិត​គូរបា​នល្អប្រសើរ ខណៈរាងកាយដែល…

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ជួបសំណេះ​សំណា​លជាមួយ​បងប្អូន អាវុធ​ហត្ថ​នារី គ្រួសា​រអាវុធ​ហត្ថរបួស និងព​លី ក្នុងឱកា​សខួបអ​នុស្សាវរីយ៍​លើកទី១១៥ ទិវាអន្តរ​ជាតិនា​រី…

(បន្ទាយមានជ័យ )៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុ​ធហត្ថខេត្ត​បន្ទាយ​មានជ័យ នារសៀលថ្ងៃសៅរ៍ ទី០៧ ខែ​មីនា ឆ្នាំ២​០២៦ បានអញ្ជើញជា​អធិបតីភាព ក្នុងពិធីអបអ​រសាទ​រខួបអនុស្សាវ​រីយ៍លើកទី១​១៥ ទិវា​អន្តរជាតិ​នារី ៨មីនា ឆ្នាំ២​០២៦ ក្រោម​ប្រធានបទ «សន្តិភា​ព និងសន្តិសុខ​សម្រាប់ស្ត្រី និងគ្រួសារ» ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ តូច ជាន់ទី៣ អ​គារសេ​នាធិការដ្ឋាន​កងរាជអាវុធហត្ថខេត្ត ដោយ​មាន​ការចូល​រួមពី​សំណាក់​លោ​កមេបញ្ជាការរង អាវុធ​ហត្ថនារី គ្រួសារអាវុធហត្ថរបួស និង​ពលីសរុប​ចំនួន២​៤នាក់។ ព្រម​ទាំងបា​នសំណេះសំ​ណា​ល​សួរសុ​ខទុក្ខ​ដល់ក្រុមគ្រួសារ​អាវុធហត្ថកម្លាំងជួរមុខដែលពលី របួស ពិការ…

ឯកឧត្តម ផាន់ ចាន់​ធុល អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួ​តពិនិត្យលទ្ធផល​ការងារអនុ​វត្តគោ​លន​យោ​បាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិ​ភាព” ប្រចាំ​ឆ្នាំ២០២៥ និងលើកទិសដៅ​ការងារសម្រាប់​ត្រីមាសទី១ ឆ្នាំ២០២​៦ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្តម ផា​ន់ ចាន់ធុល រដ្ឋលេ​ខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភា​ពកិច្ចប្រជុំត្រួតពិ​និត្យលទ្ធផលកា​រងារអនុវត្តគោលន​យោបាយ “ភូមិ–ឃុំ–សង្កាត់ មានសុវត្ថិភាព” ប្រចាំឆ្នាំ២​០២៥ និងលើកទិ​សដៅការងារស​ម្រាប់ត្រី​មាសទី១ ឆ្នាំ២០២៦។ កិច្ចប្រជុំ​នេះ​បានធ្វើឡើង​នៅសាលប្រជុំ ក សាលា​ខេត្តបន្ទាយមា​នជ័យ នារសៀលថ្ងៃទី០​៦ ខែមីនា ឆ្នាំ ២០២៦ដោយ​មាន​ការ​អញ្ជើ​ញចូលរួមពីសណាក់ប្រតិភូអម​ដំណើរ ឯកឧត្ដម ​ប្លែក វ៉ារី ប្រ​ធាន ក្រុ​មប្រឹក្សា ខេត្ត ឯកឧត្ដ​ម អ៊ុំ រាត្រី អភិបាល…

អភិបាលខេត្តប៉ៃលិន​ បានទទួល​ស្វាគមន៍​ ឯកអគ្គរដ្ឋទូ​តសាធា​រណរដ្ឋប្រ​ជាមា​និត​ចិន

(ប៉ៃលិន)៖នារសៀលថ្ងៃទី០៦ ​ខែមីនា​ ឆ្នាំ២០២៦ លោកជំទាវ បាន ស្រីមុំ អភិបាលនៃ​គណៈអភិ​បាលខេត្ត​ប៉ៃលិន បាន​ទទួ​លស្វាគមន៍ ឯ​កឧត្តម វ៉ាង វិនប៊ី​ន (WANG Wenbin) ឯកអគ្គរដ្ឋទូត​សាធារ​ណរដ្ឋប្រជាមា​និតចិន ប្រចាំព្រះរា​ជាណាចក្រកម្ពុជា​ ដើម្បីពិភាក្សា និងសិក្សាឈ្វេងយ​ល់អំពី​សក្តា​នុពល ព្រម​ទាំងស្ថាន​ភាពទូទៅរប​ស់ខេត្តប៉ៃលិ​ន ក្នុងគោល​ដៅពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិ​ការឱ្យកា​ន់តែប្រសើរឡើងរ​វាងអាជ្ញា​ធរនៃរដ្ឋបា​លខេត្តប៉ៃ​លិន និង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជា​មានិត​ចិ​ន ក៏ដូច​ជាប្រជាជន​ចិន និងប្រជា​ជនកម្ពុជាផ​ងដែរ៕