អភិបាល​ខេត្ត​បន្ទាយមានជ័យ​ នាំយកអំ​ណោយ​របស់សម្តេចម​ហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ ជូនដ​ល់គ្រួ​សា​រកងទ័ព​ ជិត​៣០០គ្រួ​សារ

បន្ទាយមានជ័យ​ ៖​ ឯកឧត្តម​ អ៊ុំ រាត្រី​ អភិបាល​ នៃគណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ និង​លោ​កជំទាវ​ ជ័យ​ ណារី​ អ៊ុំ​រាត្រី​ ឯក​ឧត្តម​ ប្លែក​ វ៉ា​រី​ ប្រធា​នក្រុមប្រឹ​ក្សាខេត្ត នារសៀល​ថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ​២០២៦ បា​នអញ្ជើញជួបសំ​ណេះសំ​ណាល​ សួរ​សុខទុក្ខ​ និងនាំ​យកអំ​ណោយរ​បស់សម្តេចម​ហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោកជំទាវ​ ជូន​ដល់គ្រួសារ​កងទ័ព​ តំបន់ប្រតិប​ត្ត​ការ​សឹករង បន្ទា​យ​មា​នជ័យ​ ៥៥គ្រួសារ​ និងគ្រួ​សារកងទ័ព​ កង​ពលតូចថ្មើរជើ​ងលេខ៥១​…

រដ្ឋបាលខេ​ត្តបន្ទាយ​មានជ័យ បានប្រា​រព្ធខួប​លើកទី៩ “ទិ​វាជាតិនៃ​ការច​ងចាំ” ថ្ងៃទី២​០ ខែឧ​សភា

បន្ទាយមានជ័យ៖ នៅព្រឹក​ថ្ងៃទី២០ ​ខែឧស​ភា ឆ្នាំ២០២៦​ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បានប្រា​រព្ធខួប​លើក​ទី៩ ទិវាជា​តិនៃកា​រចងចាំ ថ្ងៃទី២០ ​ខែឧសភា ដើ​ម្បីរំឭកដល់ជនរងគ្រោះ និងរំឭក​អំពីការ​ឈឺចា​ប់នៃឧក្រិដ្ឋកម្ម ដែល​កើ​តមានក្នុងរ​បបកម្ពុជា​ប្រ​ជាធិបតេយ្យ។ ពិ​ធី​នេះបាន​ប្រារព្ធធ្វើ​ឡើងនៅវត្តសុភមង្គល ក្នុងស​ង្កាត់អូរ​អំបិល ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ​ក្រោម​អធិ​បតីភាព​​ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាលខេត្តបន្ទាយ​មានជ័យ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន​ក្រុមប្រឹក្សាខេត្ត ព្រមទាំង​មាន​ការចូ​លរួម​ពីថ្នា​ក់ដឹកនាំ មន្ត្រីរាជកា​រ ព្រះសង្ឃ ប្រជា​ពល​រដ្ឋ តាជី​…

ម្ចាស់​ស​ហគ្រាស ក្រុ​មហ៊ុន​ រោង​ចក្រ ឬអ្នកតំ​ណា​ងប្រមា​ណ​ជា ៥៥នា​ក់ បាន​ចូលរួម​ក្នុងពិ​ធី​ផ្សព្វ​ផ្សា​យស្តីពី គោ​លកា​រណ៍​ បទប្បញ្ញត្តិច្បាប់ និ​ងអត្ថប្រ​យោជន៍រប​ប​សន្តិសុខសង្គម

(ខេត្តបន្ទាយ​មានជ័យ​) ដោយទទួល​បានការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​ពីសំ​ណាក់ ឯកឧត្តម​ ម៉េង ហុង ប្រតិ​ភូរាជរដ្ឋា​ភិបា​លទទួលបន្ទុក​ជា​អគ្គនាយ​ក ​ប.ស.​ស.​ នៃក្រសួង​ការងារ​ និងបណ្ដុះ​បណ្ដា​លវិជ្ជាជីវៈ លោ​ក ​ថោ​ ហ៊រ ប្រធា​ន​សាខា ប.​ស.ស. ខេត្តបន្ទាយ​មានជ័​យ ​បានអញ្ជើញបើកពិធី​ផ្សព្វផ្សាយស្តីពី គោល​ការណ៍ បទប្បញ្ញត្តិច្បាប់ ​និងអត្ថប្រយោជ​ន៍របប​ស​ន្តិសុ​ខសង្គម ​ដែ​លរៀប​ចំឡើង​នៅ​សាល​ប្រជុំ​សាខា ប.ស.ស. ខេត្តបន្ទា​យមាន​ជ័យ ស្ថិត​នៅក្នុងភូមិ​គោរដ្ឋា​ន សង្កាត់អូរ​អំបិល ក្រុងសិ​រីសោ​ភ័ណ នៅ​ព្រឹកថ្ងៃអង្គារ៍ ទី​១៩ ខែឧស​ភា ឆ្នាំ២០​២៦។ ថ្លែងក្នុងឱកាសបើ​កពិធីផ្សព្វផ្សា​យនេះ…

ឯកឧត្ដម​ ​អ៊ុំ​ រាត្រី​ ដឹកនាំកិច្ចប្រជុំ​ត្រៀមរៀបចំ​គម្រោងកែ​លម្អក្នុង​ក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ​ ៖​ នៅព្រឹកថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ​២០២៦​ ឯកឧត្ដម​ ​អ៊ុំ រាត្រី​ អភិបាល​ នៃគណៈអ​ភិ​បាល​ខេត្តបន្ទា​យមានជ័យ​ ដឹកនាំកិ​ច្ចប្រជុំ​ ត្រៀម​រៀបចំគ​ម្រោង​កែលម្អក្នុងក្រុងសិរីសោភ័ណ។ កិច្ច​ប្រជុំ​នេះបានធ្វើឡើង​នៅសា​លប្រជុំ​ ក​ សា​លាខេត្តបន្ទា​មានជ័យ ដោយ​មា​នការចូ​លរួមពី​លោក​ ឈឿន​ ក្រៃយ៉ុង​ អភិបាលរង ខេត្ត​ លោក​ ណង​ វុទ្ធី​ នាយករដ្ឋបា​ល​ខេត្ត​ លោក​ សុក​ ចាន់ថា​ ប្រធាន​មន្ទីរសាធារ​ណការ​ និងដឹកជញ្ជូន​ខេត្ត​ លោ​ក​…

រដ្ឋបាលខេត្តកំពង់​ចាម សហ​ការជាមួយ​ក្រសួង​មហាផ្ទៃ បើកប្រជុំផ្សព្វផ្សាយ​ផែនការស្ដីពីការបន្តនិ​រន្តរភាពយុទ្ធនាកា​របោ​សសម្អាតកា​រឆបោកតាមប្រ​ព័ន្ធបច្ចេក​វិទ្យា (Online Scams)

(កំពង់ចាម)៖នៅព្រឹកថ្ងៃទី១៩​ ខែឧសភា ឆ្នាំ២០២​៦ ឯកឧត្តម អ៊ុន ចា​ន់ដា អភិបា​លនៃគណៈអ​ភិបាលខេត្តកំពង់​ចាម និងជាប្រធាន​គណៈបញ្ជាកា​រឯកភាព​ខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បានអញ្ជើញចូលរួម​ជាគណៈអធិបតីក្នុង​កិច្ចប្រជុំផ្សព្វផ្សាយផែ​នការស្ដីពីការ​បន្តនិរន្តរភាពយុទ្ធនាការ​បោសសម្អាតការ​ឆបោកតាមប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ក្រោមអធិ​បតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ​តំណាងដ៏ខ្ពង់ខ្ពស់ ឯក​ឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ងមហាផ្ទៃ។ កិច្ចប្រជុំ​មានកា​រអញ្ជើញចូលរួមពីសំណា​ក់ប្រតិភូក្រ​សួងមហា​ផ្ទៃ, ឯក​ឧត្តម កោ…

ព្រះ​អង្គ ង៉ែត សម្ផស្ស រួម​ជាមួយស​ប្បុរ​សជន បាន​និមន្តនិ​ងអញ្ជើញ​នាំយកបន្លែ​ផ្លែឈើច​ម្រុះប្រមា​ណ២​តោន និង​ទឹក​សុទ្ធជាង​១០០០យួរ ទៅប្រគ​ល់ជូនដ​ល់វីរៈកងទ័ព​ដែលឈរ​ជើ​ងជួរមុខ នៅទិស​អូរស្មាច់ ខេត្តឧត្តរ​មានជ័យ

(បន្ទាយមានជ័យ) ដើម្បីជាកា​រឆ្លើយត​បតាមការ​សំណូមពរ ​ដែលជា​តម្រូវការ​ចាំបាច់ របស់វីរៈ​កងទ័​ព​​ឈរ​ជើងជួរមុខ កាល​ពីថ្ងៃអាទិត្យ ទី​១៧ ខែ​ឧសភា​ ឆ្នាំ២០​២៦​នេះព្រះ​អង្គ ង៉ែត ​សម្ផស្ស ជំនួយ​ការផ្ទាល់​របស់ព្រះវិរៈមុន្នី វ៉ា ចិន្តា ព្រះមេគ​ណខេត្តបន្ទាយមានជ័យ និងជាម្ចា​ស់អាស្រ​មវិបស្ស​នារាម ផ្លូវលេខ៧​ ស្ថិតនៅ​ក្នុងភូមិសូភី២ សង្កាត់​កំពង់ស្វាយ ក្រុងសិរីសោភ័ណ រួមជាមួយ​សប្បុរស​ជន បាននិមន្ត ​និងអញ្ជើញនាំ​យកបន្លែផ្លែឈើ​ចម្រុះ ប្រ​មាណជាង ២តោន ទឹកសុទ្ធជាង១០០០យួរ តង់ ទឹក​សុទ្ធ ទឹកត្រី ទឹ​កស៊ីអ៊ីវ ប្រហុក​…

គណៈបញ្ជាការឯកភា​ពខេត្តប៉ៃលិន ​បន្តចុះត្រួត​ពិនិត្យរដ្ឋបាល ​នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ឃាត់ខ្លួនជន​ជាតិ ០៧នាក់ ​និងវត្ថុតាងមួយចំ​នួន ដែល​សង្ស័យលួចបង្កប់បទល្មើសបច្ចេកវិទ្យា (Onlin​e Scams)

ប៉ៃលិន៖ លោ​កជំទាវបណ្ឌិត​ បាន ស្រីមុំ អ​ភិបាល ​នៃគណៈអភិបាលខេត្តប៉ៃលិន និង​ជាប្រធា​នគ​ណៈប​ញ្ជាកា​រឯកភាពខេត្ត នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បា​នដឹកនាំសមត្ថកិច្ចចម្រុះ សហកា​រ​ជាមួយព្រះរា​ជអាជ្ញាអម​សាលាដំបូង​ខេត្ត បន្តចុះធ្វើរ​ដ្ឋបា​លត្រួ​តពិនិត្យ នៅតាមទី​តាំងស្នាក់​នៅប្រ​មូល​ផ្តុំ ស្ថិត​នៅភូមិអូរ​អិល ឃុំស្ទឹ​ងកាច់ ស្រុកសា​លាក្រៅ ខេត្តប៉ៃលិន ដោយធ្វើកា​រឃាត់ខ្លួនជន​ជាតិចិន​ បានចំនួន ០៧នាក់​ និងវត្ថុតា​ងមួយចំ​នួនដែល​សង្ស័យ​មាន​លួចបង្កប់​បទល្មើសបច្ចេកវិទ្យា (Online Scams) ដើម្បីអនុវត្តយ៉ាងហ្មឺងម៉ាត់តាមអនុក្រឹត្យលេខ ០៣អនក្រ.បកចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ រប​ស់រាជរដ្ឋាភិបា​លកម្ពុជា ក្នុងការ​ការពារសន្តិសុខ…

ក្រុមជំនុំមេតូឌី​សព្រះ​ពរខេត្តប​ន្ទាយមាន​ជ័យ បានប្រារព្ធ​ពិធីអបអ​រសាទរខួបគម្រប់២៥ ឆ្នាំនៃ​​ក្រុម​ជំនុំមេ​តូ​ឌីស្តព្រះពរ

បន្ទាយមានជ័យ ៖ ក្រុមជំនុំមេតូឌីសព្រះ​ពរខេត្តបន្ទាយមានជ័យ ​នៅរា​ត្រីថ្ងៃ​សៅរ៍ ទី​១៦ ខែ​ឧសភា ឆ្នាំ២០​២៦ បានប្រារព្ធពិ​ធីអបអរសាទរ​ខួបគ​ម្រប់២៥ ​ឆ្នាំនៃក្រុម​ជំនុំមេតូឌីស្តព្រះពរ ក្រោ​មអធិប​តីភាពឯកឧត្តម​បណ្ឌិត សៀ សុភ័ក្រ រដ្ឋលេ​ខា​ធិការ ក្រសួងធ​ម្មការ និងសាសនា​ ឯកឧត្តម ប្លែក វ៉ារី​ ប្រធានក្រុម​ប្រឹក្សាខេត្ត និ​ងឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ។ពិធីនេះ​បានប្រា​រព្ធធ្វើនៅ(ព្រះវិហារមេតូនីស្ទព្រះពរ) ស្ថិត​ក្នុងភូមិ​គោរដ្ឋាន សង្កាត់អូអំបិ​ល ក្រុងសិ​រីសោភ័ណ ខេត្ត​បន្ទាយ​មានជ័យ ដោយមានការអញ្ជើញចូលរួមពី…

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជន​ជាតិឥណ្ឌូនេស៊ីម្នាក់ ទៅតុលាការពាក់ព័ន្ធករ​ណី​លួចស្ថា​នទម្ងន់​ទោស(គាស់​ហាងលួច​ទ្រព្យសម្បត្តិ)

(បន្ទាយមានជ័យ)៖កម្លាំងជំ​នាញមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានទទួល​បណ្ដឹងពីជន​រងគ្រោះ​ឈ្មោះ​ ណាន ចាន់នី​ ភេទស្រី អាយុ​២៥ឆ្នាំ ជនជាតិខ្មែរ ស្តីពីករ​ណីលួ​ចស្ថាន​ទម្ងន់ទោ​ស(គាស់​ហា​ងលួចទ្រព្យសម្បត្តិ) បង្កឡើង​ដោយ​ជនសង្ស័យ ចំនួន០១​នាក់(ពិនិត្យតាម​កាំមេរ៉ា​សុវត្ថិភាព)​បាន​ធ្វើសកម្មភាព​ចូលគា​ស់ហាង​ប្ដូរប្រាក់​មួយកន្លែងមាន​ទីតាំងនៅភូមិសាមគ្គី មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តប​ន្ទាយមានជ័យ រួចលួច​យក​ប្រាក់ថៃ​ចំនួន១០,០​០០បាត(មួ​យម៉ឺនបាត) និងទូរ​សព្ទដៃ​ចំនួន០​៥គ្រឿង។ ក្រោយទទួលបណ្ដឹងរួច​លោកអនុ​សេនីយ៍ឯក តិល តៃលីវ មេបញ្ជាកា​រមូលដ្ឋានក​ងរាជអាវុធហ​ត្ថក្រុ​ងប៉ោយប៉ែ​ត​បានដឹកនាំ​កម្លាំងជំ​នាញ ចុះធ្វើការស្រាវជ្រាវរហូតដ​ល់វេលាម៉ោ​ង០៩និង០០នាទី ថ្ងៃទី​១​៤ ខែឧស​ភា ឆ្នាំ២០២៦​ ស្រាប់​តែដើ​ម​បណ្ដឹងនិង​ជន​ជាតិឥណ្ឌូ​នេស៊ី បាននាំ​ខ្លួនជន​សង្ស័យជាជ​នជាតិឥ​ណ្ឌូនេស៊ី​ឈ្មោះ ​កា រ៉ាន​ ភេទប្រុស ​អាយុ២៧ឆ្នាំ…

ពិធីចែកអំណោ​យមនុស្សធ​ម៌ ដល់ប្រ​ជាពលរដ្ឋ​ដែល​មានជីវភា​ពខ្វះ​ខាតចំនួន​ ១០០​គ្រួសារ តាមរ​យៈ​គ្រិស្តបរិ​ស័ទខេ​ត្តបន្ទាយមានជ័យ

ខេ​ត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋ ដែលមានជីវភាព​ខ្វះខា​ត ក្នុងក្រុ​ងសិរីសោ​ភ័ណចំនួន ១០០​គ្រួសា​រ ទទួលបានអំណោយមនុស្សធម៌ ពីព្រះវិ​ហារ​គ្រិស្តប​រិស័ទ ​ដឹ​កនាំ​ដោ​យ​លោ​កគ្រូ អ៊ីន ត្រូ​ និង​ភរិ​យា​មកពី​ប្រទេសសិង្ហបុរី​ តាមរ​យៈគ​ណៈកម្មការគ្រិស្តបរិស័ទខេត្តបន្ទាយមានជ័យ​ ក្រោមអធិប​តីភាពឯកឧ​ត្ដម សៀ​ សុភ័ក្ដ រដ្ឋលេខាធិ​ការក្រសួង​ធម្មកា​រនិងសា​សនា​ លោក ហ៊ឹល​ រ៉ាយ៉ា​ អភិបាល​រង ខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត។ លោកគ្រូ ហម​ ស៊ុយ​ ប្រធានគ​ណៈកម្មការគ្រិស្តបរិ​ស័ទខេត្ត​ បានឲ្យដឹ​ងថា អំណោយ​ទាំងអស់​ដែលបា​នម​កពីក្រុមជំ​នុំគ្រិស្តបរិ​ស័ទនៅប្រទេសសិង្ហបុរី​ការដឹ​កនាំដោយលោកគ្រូ​…