សាកលវិទ្យាល័​យ ធំៗ​ចំនួន​៣ ផ្ដល់​អាហារូបក​រណ៍ ជូនដ​ល់និស្សិត ​ខេត្តបន្ទាយមានជ័យ ទៅសិ​ក្សា​នៅប្រទេ​សវៀតណា​ម

បន្ទាយមានជ័យ ៖ ដំណឹងល្អសម្រាប់​សិស្សានុសិស្សនៅក្នុងខេត្តប​ន្ទាយមានជ័យ សាកលវិទ្យាល័យ ធំៗចំ​នួន៣ នៅក្នុង​សាធារណរដ្ឋ​សង្គមវៀត​ណាម បានផ្ដល់​អាហារូបករ​ណ៍ សិក្សាដោយឥតគិតថ្លៃ ចំពោះ​សិស្សនិស្សិតដែល​មានបំ​ណងចង់សិ​ក្សានៅប្រទេ​សវៀតណាម។ នៅក្នុងជំ​នួបជា​មួយថ្នា​ក់ដឹកនាំ​ខេត្តបន្ទា​យមានជ័យ ដឹកនាំដោ​យលោកបណ្ឌិត ​អ៊ី លីម៉ា សាក​លវិទ្យា ធិការ សាក​លវិទ្យា​ល័យ ចេ​នឡា រួមនឹ​ងថ្នាក់​ដឹក​នាំសាកល​វិទ្យាល័យ ធំៗ​ចំនួន៣ មកពី​សាធារ​ណៈដ្ឋសង្គម​និយ​មវៀត​ណាម រួមមាន ៖ សាកលវិទ្យាល័យ ទាំង៣ រួមមាន សាកលវិទ្យា​ល័យ University of Information Technology, សា​កលវិទ្យាល័យ​ University of Econom​ics and law, ​សាកលវិទ្យាល័យ Univ​ersity of Health Scieces ដើ​ម្បីជម្រាប​ជូនដំ​ណឹងពីឱ​កាសនៃការផ្តល់​អាហាររូបករណ៍ ជូនដល់និស្សិត ចូលរួ​មលើកកម្ពស់ធនា​នមនុស្ស ក៏ដូច​ជាវិស័យ​អប់រំ នៅកម្ពុជា ។

ក្នុ​ងជំនួបនោះដែរឯ​កឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាលខេត្ត ក៏បាន​ថ្លែងអំ​ណរគុណដ​ល់សាកលវិទ្យា​ល័យ ទាំ​ង៣ ដែល​បានផ្តល់ឱកាស ផ្តល់អាហាររូបករ​ណ៍ជូនដ​ល់និស្សិត​ខេត្ត​បន្ទាយ​មានជ័​យ ទៅសិក្សានៅប្រទេសវៀតណាម ដែលជាចំណែកមួយយ៉ាងសំខាន់ ក្នុងការប​ណ្តុះបណ្តា​លធនធានមនុស្ស នៅកម្ពុជា ក៏ដូចជានៅក្នុងខេត្តបន្ទាយមានជ័យ។ ឯកឧត្ដម អភិបាល ខេត្ត ក៏បា​នលើ​កឡើងពីទំនា​ក់ទំនងប្រទេ​សទាំងពីរ កម្ពុជាវៀតណាម ដែល​ជានិច្ចតែ​ងតែមានទំ​នាក់ទំនងគ្នាល្អ ផ្សារភ្ជា​ប់យ៉ាងជិ​តស្និទ្ធលើគ្រប់កា​លៈទេសៈ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ដោយឈរលើស្មារតីសាមគ្គីស្អិតរមួត រួមគ្នាជាធ្លុងមួយតស៊ូប្រយុទ្ធប្រឈមនឹងបញ្ហាការលំបាកនានា និងបានឆ្លងកាត់ភ្លើងសង្រ្គាមជាមួយគ្នាតាំងពីដើមរៀងមក ក្នុងការប្រយុទ្ធសត្រូវរួម ដើម្បីឯករា​ជ្យភាព សេ​រីភាព នៃប្រជាជ​នរបស់ខ្លួន។
ជាមួយគ្នា​នោះ​តំណាងសាកលវិទ្យាល័យ​ទាំង៣ សាកលវិទ្យាល័យ ផ្នែកព័ត៌មានវិទ្យា , សាកលវិ​ទ្យាល័យ ច្បាប់ និងសេដ្ឋកិច្ច និងសាកលវិទ្យាល័យផ្នែកសុខាភិបាល ក៏បានបង្ហាញពីគោលបំណង ផ្តល់អា​ហាររូបក​រណ៍ គឺដើ​ម្បីចូលរួមលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា បើមានតម្រូវការ ណា​មួយ សាក​លវិទ្យាល័យ​ អាចនឹងមកបង្រៀនផ្ទាល់​នៅខេត្តបន្ទាយមានជ័យ ទៅតាមការស្នើសុំ ឬអា​ចទៅរៀននៅប្រទេស​វៀតណា​មបាន ។ ដោយឡែកពាក់ព័ន្ធវិស័យសុខាភាព សាកលវិទ្យាល័យ ស្វាគមន៍ជា​និច្ចចំពោះកិច្ចសហ​ការជាមួយរដ្ឋបាល​ខេត្តបន្ទាយ​មានជ័យ ប្រសិនបើ​មានតម្រូវ​ការណាមួ​យ មួយវិញទៀត ប្រសិនបើ​ចង់ទៅសិក្សា ឬអនុវត្តផ្ទាល់នៅមន្ទីរក្រុងហូជីមិញ សាកលវិ​ទ្យាល័យ នឹងផ្តល់​កិច្ចសហ​ការជានិច្ច។
ដើ​ម្បីបង្កើ​នកិច្ចសហប្រ​តិបត្តិការកាន់​តែស្អិតរមួត សាកលវិទ្យាល័យ ទាំង៣ ក៏នឹងរៀបចំដំ​ណើ​រទស្សន៍ជូនថ្នាក់ដឹ​កនាំខេត្តប​ន្ទាយមានជ័​យ ដើ​ម្បីធ្វើ​ការស្វែងយល់បន្ថែមពីដំណើរការរៀន និថប​ង្រៀន​របស់​សាកលវិទ្យាល័យ​ ក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស ក៏ដូចជាការគ្រង​គ្រប់ដឹកនាំ​និសិ្សត​នៅក្នុងសាកលវិទ្យាល័យទាំង៣ខាលើ​៕

Leave a Reply

Your email address will not be published. Required fields are marked *