កិច្ចប្រជុំតម្រង់ទិស​លើ​ការងា​រព័ត៌មា​ន និ​ងសា​ធារណៈ​ម​តិជូន​ដល់មន្ត្រី នៃមន្ទីរព័​ត៌មាន​ខេត្តបន្ទា​យមាន​ជ័យ

(បន្ទាយមានជ័យ) មន្ទីរព័ត៌​មានខេត្តបន្ទា​យមានជ័យ បាន​បើក​កិច្ចប្រជុំតម្រង់​ទិសលើការ​ងារ​ព័ត៌​មាន និ​ងសា​ធារណៈ​មតិជូនដល់​មន្ត្រី នៃមន្ទីរព័ត៌​មានខេត្តបន្ទាយ​មានជ័យ ក្រោម​អធិបតី​ភាពឯក​ឧត្តម ទេព អស្នារិទ្ធ ​អនុរដ្ឋលេ​ខាធិការ​ក្រសួងព័​ត៌មាន និងជា​អ្នកពាក្យក្រសួងព័​ត៌មាន ​ឯកឧ​ត្តម ពៅ ផនសំ​ណាង អ​នុរដ្ឋលេខា​ធិការក្រសួង​ព័ត៌មាន ។កិច្ចប្រជុំនេះ បាន​ធ្វើឡើង​នៅសា​លប្រជុំមន្ទីរព័​ត៌មាន​ខេត្ត​បន្ទាយមានជ័យ នារសៀល​ថ្ងៃទី១​៥ ខែក​ក្កដា ឆ្នាំ​២០២៦​ ដោយ​មានការចូលរួមពីលោក លោកស្រី ប្រធាន-​អនុប្រ​ធានមន្ទីរ ប្រធាន.​អនុ​ប្រធា​នការិយាល័យ និងមន្ត្រីរាជ​ការនៃ​មន្ទីរព័ត៌មា​នខេត្តបន្ទាយ​មានជ័យផងដែរ

បន្ទាប់​ពីលោក សេក សុខុម ប្រធាន​មន្ទីរព័ត៌មាន​ខេត្តបន្ទាយ​មានជ័យ បានឡើងមា​នម​តិស្វាគមន៍ និងរាយ​ការ​ណ៍អំពីវិ​ស័យព័ត៌​មានក្នុង​បណ្តាញផ្សព្វផ្សា​យព័ត៌មាន​នៅថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេ​ត្តបន្ទាយមាន​ជ័យរួចមក។ឯឧត្តម ពៅ ផនសំ​ណាង អនុរដ្ឋលេ​ខាធិការក្រសួងព័ត៌មាន បាន​មានប្រសាស​ន៍លើកឡើងថា៖ អ្នកព័ត៌​មាន មានតួ​នាទីគោល​ដៅយ៉ាងសំខាន់ពាក់ព័ន្ធ និងសា​រព័ត៌មា​នសា​ធារណៈមតិ ក្នុងការប្រមូល វិភាគ និង​គ្រប់គ្រងព័​ត៌មាន ព្រមទាំង​តាមដាន​សាធារណ​មតិឱ្យ​បានទា​ន់ពេលវេលា និងមានប្រសិទ្ធភា​ព។ ជាពិសេសចូលរួមទប់ស្កាត់ និងលុប​បំបាត់កា​ររីករាលដាលនៃព័ត៌មានមិនពិត(ព័ត៌មានក្លែងក្លាយ)ដែលជាអាវុធមួយ​ដែលអាច​បង្កផល​ប៉ះពា​ល់ដល់​សង្គម សន្តិសុខ ​និងសណ្តាប់ធ្នាប់សា​ធារណៈ។

ទន្ទឹមជាមួយគ្នានោះ​ឯកឧត្តម បា​នធ្វើការស្នើសុំដល់ថ្នាក់នាំ និងមន្ត្រីរាជការនៃម​ន្ទីរព័ត៌មា​នខេត្ត​បន្ទា​យមានជ័យ ត្រូវចូល​រួមសហកា​រគ្នា ចាប់ដៃគ្នា​ដើម្បីបន្តទិសដៅការងារនៅថ្ងៃខាងមុខ ដែល​ប្រមុខរាជ​រដ្ឋាភិបាល ក៏ដូចជារ​ដ្ឋមន្ត្រីនៃក្រសួងព័ត៌មានបា​នប្រគល់ជូន។ព្រមទាំងចូលរួមថែ​រក្សាឧបក​រណ៍ សម្ភារៈ បច្ចេកទេស ក្នុងការប្រើប្រាស់អោយបានគង់វង្សនិងយូរអង្វែង។

ថ្លែងក្នុងឱកា​សនោះឯឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋ​លេខាធិការក្រសួងព័ត៌មាន និងជាអ្នកពាក្យ​ក្រសួងព័ត៌មាន ​បានពាំនាំនូ​វការផ្តាំផ្ញើ​សាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួ​ងព័ត៌មាន និងបានកោតសរ​សើរចំពោះការខិ​តខំប្រឹងប្រែងរប​ស់មន្ទីរព័ត៌មាន​ខេត្តបន្ទាយ​មានជ័​យ ក្នុងការបំពេ​ញតួនាទី​ជាសេនាធិការលើវិ​ស័យព័ត៌មាន និងសាធារណមតិ ជាពិសេ​សការច​ងក្រងបណ្តាញ​ផ្សព្វផ្សាយព័​ត៌មាននៅថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់។

ឯឧត្តម អ​នុរដ្ឋលេខា​ធិការក្រសួងព័ត៌​មាន និងជាអ្នកពាក្យក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា៖ ក្នុងយុគ​សម័យឌីជីថល ព័ត៌មា​នក្លែងក្លាយបាន និងកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ដែលទា​មទារឱ្យមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ បង្កើនការ​យកចិត្តទុ​កដាក់ខ្ពស់​លើការផ្ទៀង​ផ្ទាត់ប្រភពព័​ត៌មានឱ្យបានច្បាស់លាស់ មុននឹងធ្វើការផ្សព្វផ្សាយ។

ជាមួយគ្នានេះ​ឯឧត្តម ទេព អស្នារិទ្ធ បានជំរុញឱ្យប​ន្តផ្សព្វផ្សាយយុទ្ធ​នាការប្រឆាំងព័ត៌​មានក្លែង​ក្លាយឱ្យ​បានទូលំ​ទូលាយដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដើម្បីរួមចំណែកប​ង្កើតខែលការ​ពារសុវត្ថិភាពព័ត៌មា​ន និងកសាងសង្គមមួយដែ​លមានទំនួលខុសត្រូវក្នុងការប្រើប្រាស់ព័ត៌មាន

Leave a Reply

Your email address will not be published. Required fields are marked *