លោក យឹម សំណាង អ​ញ្ជើញ​ជា​អធិបតីភា​ពក្នុង​ពិធីសម្ពោធ​សា​លា​ទំនើបអន្តរជាតិ សាខា​ខេត្តប​ន្ទាយមា​នជ័យ

(បន្ទាយមានជ័យ) ដោយ​មានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មាតាបិតា អាណាព្យាបាល សិស្ស សាលា​ទំនើបអន្តរជាតិ បានពង្រីកទីតាំ​ងបន្ថែម​នៅក្នុងទឹកដី​ខេត្តបន្ទាយ​មានជ័យ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ​ខែកក្កដា​ ឆ្នាំ២០២៦​នេះ បានរៀប​ចំពិធី​សម្ពោធសាលា​ទំនើបអន្តរជាតិ សាខាខេត្តប​ន្ទាយមាន​ជ័យ ក្រោមអធិ​បតីភាពលោក​ យឹម សំ​ណាង អភិ​បាលរង នៃគណ​អភិបាលខេត្តបន្ទាយមានជ័យ។ បិធីនេះបានធ្វើឡើងនៅផ្លូវលេ​ខ២(អតីតផ្ទះ​សំណាក់​ បញ្ញា) ស្ថិតនៅក្នុងភូមិសូភី សង្កាត់កំ​ពង់​ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមាន​ជ័យ ដោយ​មាន​ការអញ្ជើញចូលរួមពីលោក ស្រេង សុផល ​អភិបាលក្រុងសិ​រីសោភ័ណ លោ​ក ចាន់ សុភាព អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោ​ក រស់ សាវីតធី​ សហស្ថាបនិក និង​ជានាយកប្រតិ​បត្តិនៃសាលាទំនើបអន្តរជាតិ និងលោក ព្រំ បញ្ញា ស្ថាបនិក ​និងជាប្រធានក្រុមព្រឹក្សាភិបាល នៃសាលាទំនើបអន្តរជាតិ ព្រមទាំងអាជ្ញាធ​រមូលដ្ឋា​នភូមិ សង្កាត់ សិស្សានុសិស្ស និ​ងអាណា​ព្យាបា​លសិស្សផងដែរ។

លោក រស់ សាវីតធី សហស្ថាបនិក និងជា​នាយកប្រតិបត្តិនៃ​សាលាទំនើបអន្តរជាតិ បានមាន​មតិ​លើ​កឡើ​ងថា៖ បច្ចុប្បន្នក្នុងឆ្នាំ​សិក្សា២០២៥.២​០២៦ សាលា​ទំនើបអន្តរជាតិ មានសាខា​ចំនួម១០ និងមានសិស្សចំនួន ​៣៧០០នាក់ និងមានបុគ្គលិកបង្រៀន និងមិនបង្រៀនចំនួន ៤០១នាក់។ ជាក់​ស្ដែង ដើម្បីឆ្លើយតបទៅ​នឹងសន្ទុះកំណើ​ននៃការគាំទ្រយ៉ា​ងខ្លាំងក្លាពីសំ​ណាក់មាតាបិតា អា​ណាព្យាបាល​ មកកាន់​សាលាទំនើបអន្តរជា​តិ ក្នុងឆ្នាំសិក្សាថ្មី២០២៦.២០២៧ បានកំពុងពង្រីក​ទីតាំងបន្ថែ​មដល់ទៅ ៣សាខា ថែមទៀតដែលមានទីតាំងរួមមាន៖១,សាលាទំនើបអន្តរជាតិ សាខាព្រែកលៀប(ដែលមានទីតាំងនៅភ្នំពេញ)។ ២,សាលាទំនើបអន្តរជាតិ សាខាចំការដូ​ង(ដែលមានទី​តាំងនៅភ្នំ​ពេញ)។ ៣,​សាលាទំនើបអន្តរជាតិ សាខាខេត្តបន្ទា​យមានជ័យ​(ដែលមានទីតាំ​ងស្ថិតនៅផ្លូវ​លេខ២(អតីតផ្ទះ​សំណាក់ បញ្ញា)ក្រុង​សិរីសោភ័ណ។ដូច្នេះហើ​យសាលា​ទំនើបអន្តរជា​តិ មានសា​ខាសរុប​ចំនួន ១៣សាខា។

ទន្ទឹមជាមួយ​គ្នានោះ​លោក រស់​ សាវីតធី បា​នបញ្ជាក់ថា៖ ​សាលាទំនើបអន្តរជាតិ ទទួល​សិស្ស​ឲ្យចូលរៀន ពីមត្តេយ្យកម្រិតទា​បដែលមា​នអាយុចាប់ពី ៣ឆ្នាំឡើង រហូតដល់ថ្នាក់ទី១២ ទូទាំ​ងប្រទេស ដោយផ្ដ​ល់កម្មវិធីសិក្សាពេញមួយថ្ងៃនៅសាលា ពោលគឺកម្មវិធីជាតិមួយវេនមាន៤ម៉ោង និងកម្មវិធីសិក្សាទំនើបមួយវេនមាន៤ម៉ោង និងសិក្សា៥ថ្ងៃ ក្នុងមួយសប្តាហ៍ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។ក្នុងនោះកម្មវិធីសិក្សាទំនើបរួមមានមុខវិជ្ជាសំខាន់ៗចំនួន ៩រួមមាន៖ ១,ភាសាអង់គ្លេស ២,ភាសាចិន ៣,កុំព្យូទ័រ ៤,គណិតវិទ្យាជាភាសាអង់គ្លេស ៥,វិទ្យាសាស្ត្រជាភាសាអង់គ្លេស ៦,រ៉ូបូសុីង រ៉ូបូទិក និងថេចបត់ មុខវិជ្ជាបែបស្ទែម(robo thing robotic and kechbot) ,វេយ្យាករណ៍អង់គ្លេស ៨,គំនូរ និងទី៩,អ​ប់រំកាយ និងកីឡា។

ថ្លែងនៅក្នុងឱកាសនោះលោក យឹម សំណាង អភិបាលរងខេត្តបានធ្វើការកោតសរសើរ និងសាទរ​ចំពោះ​ចំពោះវត្តមានរបស់សាលាទំនើបអន្តរជាតិ ដែលបាន​បង្ហាញវត្តមាននៅ​ក្នុងខេត្តបន្ទាយ​មានជ័យនាពេលនេះ ក្នុងគោលដៅបណ្ដុះបណ្ដាលធនធានមនុស្ស(ទំពាំងស្នងឬស្សី) ផ្ដោតទៅលើវិ​ស័យអប់រំ។

លោក អភិបាលរងខេត្តបានបញ្ជាក់ថា៖ ទាំងអស់នេះគឺ​ជាការរួមចំណែក​មួយជាថ្នាល់បណ្តុះ​បណ្តាលធនធានមនុស្ស ហើយសាលាទំនើបអន្តរជាតិ ជាគ្រឹះស្ថានឯកជនមានចក្ខុវិស័យ និងបេសកកម្មប​ណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយចតុស្តម្ភអប់រំ។ជាពិសេ​សការអ​ប់រំនេះគឺ​ជាគោលដៅ១ក្នុងចំណោមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនិតីកាលទី៧នេះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *