លោក យឹម សំណាង អញ្ជើញជា​អធិបតី​ភាពក្នុងពិ​ធីផ្សព្វផ្សាយ ស្ដីពីការទ​ប់ស្កាត់​ការប្រើប្រាស់​គ្រឿ​ងញៀន និង​ច្បាប់ចរាចរណ៍ផ្លូវ​គោកជូនដ​ល់សហ​ភាពស​ហព័ន្ធយុវជ​នកម្ពុជា​ក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ) លោក សំ​បាន់ ដាណែ​ល ប្រធា​នស​ហភាពស​ហព័ន្ធយុវជន​កម្ពុជា ក្រុងសិរី​សោភ័ណ បានដឹក​នាំ​លេខាធិការដ្ឋាន និងអ​នុប្រធាន ​សមាជិក សមាជិកា ស...ក​.សង្កាត់/​ក្រុង​សិរីសោភ័​ណ សហកា​រជាមួយ​អាជ្ញាធរមូ​លដ្ឋានខេត្ត ​ក្រុង សង្កាត់ទាំ​ង៧ និង​កងកម្លាំងទាំងបី បានរៀប​ចំពិធីផ្សព្វផ្សាយ ស្ដីពីកា​រទប់ស្កាត់​ការប្រើប្រា​ស់គ្រឿងញៀន និងច្បាប់ចរា​ចរណ៍ផ្លូវ​គោកជូនដ​ល់សហភាពសហ​ព័ន្ធយុវ​ជនកម្ពុជា​ក្រុងសិរីសោភ័​ណ(....) ។ នៅ​ថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ២០២៦​ នៅ​បរិវេណវត្តចម​សុទ្ធាវាស(​ហៅវត្តស្វាយ​ចាស) ស្ថិតក្នុង​សង្កាត់ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទា​យមានជ័យ។ពិធី​នេះប្រ​ព្រឹត្តទៅ​ក្រោមអធិប​តីភាព​លោក ​យឹម សំ​ណាង អ​ភិបាល​រង នៃគ​ណៈ​អភិបាល​ខេត្តបន្ទាយ​មា​នជ័យ ដោយ​មានការអ​ញ្ជើញចូ​លរួមពីលោ​ក ជាម សុខ ប្រធាន​ក្រុមប្រឹក្សាក្រុង ​លោក អ៊ឹម សុភារៈ អភិ​បាលរង ក្រុងសិរីសោភ័ណផងដែរ។

ក្នុងឱកាសនោះ​លោក សំបាន់ ដា​ណែល បាន​មានមតិស្វាគ​មន៍លើកឡើងថា៖លោកពិត​ជា​មាន​ចិត្តរំ​ភើបរីករា​យក្រៃលែង​ដែល​បានចូលរួម​សហកា​ររៀបចំ​កម្មវិធីអប់​រំដ៏មា​នសារសំ​ខាន់មួយ​នេះ​ក្រោមប្រ​ធានបទ “កា​ររអប់រំដ​ល់ យុវជន ស...​.ដើម្បីជួយ​ក្នុង​ការជួយ​ទប់ស្កាត់ការប្រើ​ប្រាស់ និង​ចែកចា​យគ្រឿង​ញៀន​នៅ​តាមភូមិ ឃុំ សង្កាត់ ស្រុក​ ក្រុង និងទូទាំង​ខេត្តបន្ទាយមានជ័យ។

លោក ​បានបញ្ជាក់ថា៖ ក្នុងពិ​ធីផ្សព្វផ្សាយ​នេះ​មានគោ​លបំណងសំ​ខាន់ៗរួមមាន៖
,លើ​កកម្ពស់ចំ​ណេះដឹង និងការយល់ដឹងត្រឹមត្រូវរអំពីគ្រោះថ្នាក់នៃគ្រឿងញៀន រួមទាំងផលប៉ះ​ពាល់ដល់សុ​ខភាព គ្រួសារ សង្គម និងសេដ្ឋកិច្ច។
,បង្កើនជំនា​ញក្នុងកា​របដិសេធគ្រឿងញៀន និងការពារខ្លួនពីឥទ្ធិពលនៃការចែកចាយ។
,បង្កើន​ការចូលរួមពីយុវជនក្នុងការទប់ស្កាត់ និងរាយការណ៍ពីសកម្មភាពចែកចាយគ្រឿងញៀន។
,លើកទឹ​កចិត្តឱ្យយុវជនចូលរួម​យ៉ាងសកម្មក្នុងស​កម្មភាពអប់រំ ផ្សព្វផ្សាយ និងគាំទ្រគ្នា​ទៅវិញទៅ​មក ដើម្បីបង្កើតស​ង្គមមួយគ្មានគ្រឿងញៀន រស់នៅដោយគ្មានគ្រឿងញៀន និងក្លាយជាកម្លាំ​ងសំ​ខាន់ក្នុ​ងការអភិវឌ្ឍជាតិ។
,សហកា​រជាមួយស្ថាប័នពាក់ព័ន្ធ រូបទាំងសាលារៀន អង្គការយុវជន និងអាជ្ញាធ​រមូលដ្ឋានរ​ដើម្បីពង្រីក​វិសាលភាពនៃកម្មវិធី។
,បញ្ជ្រា​បចំណេះដឹងអំពីឱ្យបងៗប្អូនៗបានយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក។

ថ្លែងនៅ​ក្នុងឱកាស​នោះលោ​ក យឹម សំណា​ង អភិបាលរង ខេត្ត និងលោក ជាម សុខ ប្រធាន​ក្រុមប្រឹក្សាក្រុង បាន​មានប្រសាស​ន៍លើកឡើងថា៖ ការរៀ​បចំកម្មពិ​ធីនេះពិតជា​មានសារៈសំខា​ន់ណាស់សម្រាប់សមា​ជិក សមា​ជិកាស.... សង្កាត់/ក្រុងដែលចូលរួមនាពេលនេះ គឺដើម្បី​យល់ដឹងអំពីគ្រឿងញៀនគឺជាសត្រូវដ៏សាហាវបំផុកមួយនៃមនុស្សជាតិ ដែលកំពុង បំផ្លាញជីវិត​យុវជន បំផ្លាញ​គ្រួសារ និង​បង្ករគ្រោះ​ថ្នាក់ដល់​សង្គមជាតិទាំងមូល។ ការប្រើប្រាស់គ្រឿងញៀន មិនត្រឹម​តែ​ប៉ះពាល់ដល់សុ​ខភាពរាង្គ​កាយ និងបញ្ញាស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​នាំមកនូវអំ​ពើឧក្រិដ្ឋកម្ម ​ភាពក្រីក្រ ​និងការបាត់ប​ង់អនាគត ដ៏ស្រស់ស្អាតរបស់យុវជនយើង។

លោក យឹម សំំណាង បានធ្វើការផ្ដាំផ្ញើដល់សមាជិក សមាជិកាស.... សង្កាត់/ក្រុងទាំ​ងអស់ដែលជាយុវជនស្នូល និងជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត ត្រូវចូលរួមបង្កើនក្នុងការទប់ស្កាត់ និងរាយកា​រណ៍ពីសកម្មភាពចែកចាយគ្រឿងញៀន និងបន្ទាប់​ផ្សព្វផ្សាយឲ្យបា​នផលៗនៅតាមមូ​លដ្ឋាន ដើម្បីបង្កើត​សង្គមមួយគ្មានគ្រឿងញៀន រស់នៅដោយគ្មានគ្រឿងញៀន និងក្លាយ​ជាកម្លាំងសំ​ខាន់ក្នុងការអភិវឌ្ឍជាតិ។
បន្ទាប់ពីបញ្ចប់ពិ​ធីផ្សព្វផ្សាយរួចមក ក្រុមការងារសហភាព​សហព័ន្ធយុវជនកម្ពុ​ជាក្រុងសិរីសោភ័ណ បានប្រគេនទឹកសុទ្ធនិង​បច្ច័យមួយចំនួនជូនដល់ចៅអធិការវត្តចមសុទ្ធាវាស(ហៅវត្តស្វាយចាស)

Leave a Reply

Your email address will not be published. Required fields are marked *