ឯ​កឧត្តម អ៊ី ឡុង អ្នកតំ​ណាងរា​ស្ត្រ មណ្ឌល ​ខេត្តបន្ទាយ​មា​នជ័យ អញ្ជើញ​ចុះពិ​និត្យ និ​ងសួរសុខ​ទុក្ខអ្នក​ជំងឺ ​ដែល​កំពុង​សម្រាក​ព្យាបាល នៅមន្ទីរពេ​ទ្យបង្អែក​សិរីសោ​ភ័ណថ្មី

(បន្ទាយមានជ័យ) អ្នកតំ​ណាងរា​ស្ត្រមណ្ឌល ​ខេត្តបន្ទាយមា​នជ័យ ឯកឧត្តម អ៊ី ឡុង នាថ្ងៃ​ព្រហ​ស្បតិ៍ ទី១៦ ខែ​កក្កដា ឆ្នាំ២​០២៦នេះ អញ្ជើញចុះពិ​និត្យមើ​លពី​ការរីក​ចម្រើន វិស័យសុខាភិ​បាលក្នុង​ខេត្ត និងសួរសុ​ខទុក្ខអ្នកជំ​ងឺ ដែលកំ​ពុងសម្រាក​ព្យាបាល នៅមន្ទីរពេ​ទ្យបង្អែកសិរីសោភ័ណថ្មី ស្ថិត​នៅ​ភូមិព្រហូត សង្កាត់​អូរអំបិល ក្រុង​សិរីសោភ័ណ

អ្នកតំ​ណាងរាស្ត្រម​ណ្ឌល ខេត្តបន្ទាយមានជ័​យ បានមា​ន​ប្រសាសន៍​លើក​ឡើងថា​៖ ឯកឧត្តម ពិតជា​មាន​ចិត្តរំភើ​បរីករាយ ដែលបា​នឃើញនូវ​សមិទ្ធផ​លថ្មីៗអគា​រធំស្ទឹមស្កៃ មា​នបន្ទប់ធំទូលាយ និងបំ​ពាក់ទៅ​ដោយឧបករ​ណ៍សម្ភារៈ​បច្ចេកទេស ថ្មីទំនើបៗ មានទីធ្លាធំទូ​លាយ មានផាសុខភាពល្អ ខ្យ​ល់អាកាសបរិសុទ្ធ ​របស់មន្ទីរ​ពេទ្យបង្អែកសិ​រីសោភ័ណថ្មីនាពេលនេះ ក្នុងការផ្ដល់​សេវាជូន​បងប្អូនប្រជា​ពលរដ្ឋឲ្យកា​ន់តែល្អប្រសើរ ដោយមានជំនឿទុកចិត្តបាន។

ឯកឧត្តម អ៊ី ឡុង បានបញ្ជាក់​ថាគណៈគ្រប់​គ្រងនៃមន្ទីរ​ពេទ្យបង្អែកសិរីសោភ័ណ ត្រូវបន្ត​យកចិត្តទុកដាក់បន្ថែម​ទៀត ក្នុងការបម្រើសេ​វាសាធារណៈជូនប្រជាពលរដ្ឋ។ជាពិសេស រក្សាឲ្យ​មាននូវក្រម សីលធ​ម៌វិជ្ជាជីវៈ សី​លធម៌ សុជីវធម៌ ជាមួយនឹងអ្នកជំងឺទូទៅ មិនរើសអើ​ងពណ៌សម្បុរឋានៈ៕

Leave a Reply

Your email address will not be published. Required fields are marked *