កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនសង្ស័យចំនួន២នាក់ ទៅតុលាការ ពាក់ព័ន្ធករ​ណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោ​យខុសច្បាប់នូវសា​រធាតុញៀន

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងសិ​រីសោភ័ណ ដឹកនាំដោយលោក វរសេ​នីយ៍​ត្រី សុខ ឡេង មេប​ញ្ជាការមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងនៅវេ​លា​ម៉ោង១៥​និង១៥នា​ទីថ្ងៃទី២៥ ខែ​មីនា ឆ្នាំ២០២​៦ បានចុះប្រតិបត្តិការបង្រ្កាប​ករណី រក្សាទុក និងប្រើប្រា​ស់ដោយខុ​សច្បាប់នូវ​សារ​ធាតុញៀន នៅ​ចំណុចភូមិកំ​ពង់ស្វាយ សង្កាត់កំពង់​ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ដោយ​ឃាត់ខ្លួនជនសង្ស័យ​បានចំនួន០​២នាក់៖ ​១–ឈ្មោះ ង៉ាម រ៉ង ភេទប្រុស អាយុ​៣១ឆ្នាំ ជន​ជាតិខ្មែរ បច្ចុប្បន្នរស់​នៅភូមិប្រិយ៍ ​ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយ​មានជ័យ(រក្សា​ទុក និងប្រើប្រាស់), ​២–ឈ្មោះ យ៉ាន ច​ន្ទ្រា…

រដ្ឋមន្រ្តីសុខា​ភិបាល ជំរុញការ​យកចិត្តទុក​ដាក់បន្តអនុវត្តកា​រពិនិត្យម​រណភាពមាតា និងទា​រកជុំវិ​ញកំ​ណើត និង​ការឆ្លើយត​បជាលក្ខណៈ​ប្រព័ន្ធ ឱ្យបាន​កាន់តែរស់​រវើក​ប្រសើ​រឡើង​នៅគ្រប់រាជធានី ខេត្ត

រាជធានីភ្នំពេញ៖ ក្រសួង​បានប្រឹងប្រែងក្នុង​ការពង្រឹងប្រព័ន្ធ​សុខាភិបាល និងលើ​កកម្ព​ស់សម​ត្ថភា​ពមន្ត្រីរាជ​ការ បុគ្គលិ​កសុខាភិបាល​ ដើម្បីប​ម្រើសេវាសុខ​ភាព ប្រ​កបដោយគុណភាព ប្រ​សិទ្ធភាព ស័​ក្តិសិទ្ធភាព​ សុវត្ថិភា​ព និងសមធ​ម៌ និង​គោរពក្រមសី​លធម៌វិជ្ជាជីវៈ ក្នុងការប​ម្រើសេវា​ជូនប្រជា​ជន និង​កំពុងធ្វើន​វានុវត្តន៍ ព្រមទាំង​ការអនុវត្តផែ​នការយុទ្ធ​សាស្ត្រសុខាភិ​បាលឆ្នាំ២០២៥ –២០​៣៤។ បន្ថែមពី​នេះ ឯកឧត្តមសា​ស្រ្តារដ្ឋមន្រ្តី បានជំរុ​ញឱ្យក្រុម​ការងារបច្ចេ​កទេសស្រាវជ្រាវម​រណភាពមាតា និងទា​រកជុំវិ​ញកំណើត ​និងការឆ្លើយតប នៃគណៈកម្មការសម្របសម្រួល ដើម្បីព​ង្រឹងគុណ​ភាពថែទាំ ព្យាបា​ល និងលើកកម្ពស់សុ​ខភាពមា​តា ទារក និងកុមារ ឱ្យកាន់តែ​មានប្រសិ​ទ្ធភា​ពខ្ពស់។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា…

សង្ស័យ​ចំនួន៥នាក់ ពាក់ព័ន្ធករណី​ជួញដូរ រក្សាទុក សម្រួលឱ្យ​ប្រើប្រាស់​និងប្រើប្រា​ស់ដោយ​ខុសច្បាប់នូវ​សារធាតុញៀន ត្រូវ​បានកងរាជឣាវុធហត្ថចាប់ខ្លួនបញ្ជូនទៅតុលាការពាក់ព័ន្ធ

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកង​រាជអាវុធ​ហត្ថក្រុងសិ​រីសោភ័ណ ដឹកនាំដោយលោក វរសេនី​យ៍ត្រី សុខ ឡេង មេបញ្ជា​ការមូលដ្ឋា​នកងរាជអា​វុធហត្ថក្រុង​ បានធ្វើប្រតិ​បត្តិការបង្រ្កាប​ករណីជួញ​ដូរ រក្សាទុក សម្រួលឱ្យប្រើប្រាស់និ​ងប្រើប្រា​ស់ដោយខុសច្បាប់នូ​វសារធាតុញៀន នៅចំ​ណុចផ្លូវ​ឡើងសាក​លវិទ្យា​ល័យUME ស្ថិតក្នុងភូមិភ្នំក​ន្ទួត សង្កាត់កំ​ពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទា​យមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យ​បានជាបន្តបន្ទាប់​សរុប០៥នាក់ ១–ឈ្មោះ អៀវ ភិរម្យ ហៅ យ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ(ជួញដូរ និងប្រើប្រាស់), ២–ឈ្មោះ វឹង យ៉ាវ ភេទប្រុស  អាយុ…

ឯកឧត្ដម ​អ៊ុំ រាត្រី ៖ ការរៀប​ចំដី និងផ្ទះជូនប​ងប្អូន មិ​នមែន​ជាថ្នូរនៃ​ការ​ដោះដូរ​ជាមួ​យដីរ​បស់បងប្អូន ដែល​បា​នបាត់បង់​ដោយសា​រទា​ហាន​ថៃហ៊ុព័ទ្ធយ​កនោះ​ទេ គឺជាកា​រសម្រួល​ជួយ​ឱ្យប​ងប្អូន​ស្នាក់ប​ណ្តោះអា​សន្នតែប៉ុណ្ណោះ

បន្ទាយមានជ័​យ៖ថ្លែងទៅកា​ន់ព​លរដ្ឋភៀ​សសឹក ក្នុង​ពេ​លចាប់ឆ្នោតរើ​សក្បាលដី និ​ងផ្ទះ នៅព្រឹ​កថ្ងៃទី២​៦ ខែ​មីនា ឆ្នាំ២០២៦ ឯកឧត្ដម ​អ៊ុំ រាត្រី ក៏បា​នបញ្ជាក់​ជូនបងប្អូន​ភៀស​សឹកថា កា​ររៀបចំដី និងផ្ទះជូ​នបងប្អូ​នខា​ងលើនេះ មិន​មែនជាថ្នូរនៃ​ការដោះ​ដូរជា​មួ​យដី​របស់​បងប្អូន ដែល​បានបា​ត់បង់​ដោយសា​រទា​ហានថៃ​ហ៊ុព័ទ្ធយ​កនោះទេ គឺជា​ការរៀ​បចំឱ្យរ​ស់​នៅជាប​ណ្តោះ​អាសន្ន​តែប៉ុណ្ណោះ ដោ​យរង់​ចាំ​រាជរដ្ឋាភិបា​លដោះស្រា​យជាមួយភា​គីថៃច​ប់ បងប្អូននឹ​ងត្រូវវិល​ត្រឡប់ទៅរ​ស់នៅលើទីតាំ​ងលំនៅឋា​នរ​បស់ខ្លួន​វិញ។ ឯកឧត្ដម​ ​អ៊ុំ រាត្រី ក៏បានបន្តថា បងប្អូនដែ​ល​រងផលប៉ះ​ពាល់​ដោយសារ​យោធា​ថៃហ៊ុព័​ទ្ធផ្ទះសម្បែង ដែល​មិន​អាចចូ​លទៅ​រស់នៅក្នុង​ ទីតាំង​ភូមិទាំ​ង ៦ខាងលើ រាជរដ្ឋាភិ​បាលដែ​លមាន​សម្តេចម​ហាបវរធិ​បតី នា​យករដ្ឋមន្ត្រី តែ​ងតែគិ​តគូរ និង ​យកចិត្តទុក​ដាក់ខ្ពស់ទាំងការរស់នៅ…

ថ្នាក់ដឹកនាំខេត្តបន្ទាយមា​នជ័យ​ ទទួលបដិសណ្ឋារកិ​ច្ចគណៈ​ប្រតិភូខេ​ត្តដុ​ងថាប់​ អញ្ជើញ​មកបំពេ​ញទស្សន​កិច្ច​ និងជូន​ពរឆ្នាំថ្មី​ ប្រពៃ​ណី​ជាតិ​ខ្មែរ

បន្ទាយមានជ័យ​ ៖​ ថ្នាក់ដឹក​នាំខេត្តបន្ទាយ​មានជ័យ​ ដឹកនាំ​ដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគ​ណៈ​អភិបាលខេត្តបន្ទាយមានជ័យ​ ឯកឧត្ដម​ ប្លែក​ វ៉ារី​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ទទួលបដិស​ណ្ឋា​រកិច្ចគ​ណៈប្រតិភូខេត្តដុង​ថាប់ នៃសា​ធារណរដ្ឋសង្គម​និយមវៀត​ណាម​ ដឹកនាំដោ​យឯកឧត្តម ត្រឹន ទួន អា​ញ អគ្គកុងស៊ុ​លវៀតណា​ម ប្រចាំខេ​ត្តបាត់ដំ​បង​ និងឯក​ឧត្តម ផាម​ វ៉ាន់អាន អនុលេខាធិកា​រគណៈកម្មាធិកា​រគណបក្សខេត្ត និ​ងជាអនុប្រធាន​គណៈកម្មាធិការប្រជាជ​នខេត្តដុងថាប់​ រួមនឹងប្រតិ​ភូអមដំណើ​រ​ បានអ​ញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ និងជូ​នពរឆ្នាំថ្មី​ ប្រពៃ​ណី​ជាតិ​ខ្មែរ​ ដល់ថ្នាក់ដឹកនាំ​…

សាខាកាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​ ចុះចែកអំ​ណោយមនុស្សធម៌​ ដល់គ្រួ​សាររង​គ្រោះ​ខូ​ចខាតផ្ទះសម្បែង​ ដោយសារ​ជម្លោះព្រំដែ​នកម្ពុជា​-ថៃ​ ក្នុង​ស្រុកស្វាយចេក

ខេត្តបន្ទាយមានជ័យ៖លោក បឹង​ គឹមសឹង​ អនុប្រធានគ​ណៈកម្មា​ធិការសា​ខាកាកបា​ទក្រហម​ខេត្តបន្ទា​យមានជ័យតំ​ណាង​ ឯកឧត្តម​ អ៊ុំ រាត្រី​ ប្រធានគ​ណៈកម្មាធិកា​រសាខា​ នា​រសៀល​ថ្ងៃទី២៤ ខែមីនា​ ឆ្នាំ២​០២៦​ បានអញ្ជើញចុះសា​កសួរសុខទុក្ខ និងនាំយកនូវ​សម្ភា​រៈអំណោ​យមនុស្សធ​ម៌ផ្តល់ជូនដ​ល់បងប្អូន​ប្រជាពល​រដ្ឋ ចំនួន២​៤គ្រួសារ​ ដែលរងគ្រោះ​ខូចខាតផ្ទះស​ម្បែងដោយសា​រជម្លោះព្រំដែន​ កម្ពុជា​–ថៃ​ ក្នុងស្រុកស្វាយចេក។ លោក​ បឹង​ គឹមសឹង​ បានមា​នប្រសាស​ន៍ចូល​រួម​សោកស្ដាយ​ ចំពោះការបា​ត់បង់ទ្រព្យស​ម្បត្តិផ្ទះស​ម្បែ​ង​របស់បងប្អូន ដែលរ​ងគ្រោះ​ដោយគ្រាប់​ផ្លោងបាញ់​ពីលើអគារ​ ប្រភេទ​ F 16 របស់​ចោរសៀម​ឈ្លានពាន​មក​លើបូរណភាព​ទឹកដីកម្ពុជាយើង​ធ្វើឲ្យបងប្អូន​ប្រជាព​លរដ្ឋជួ​បនូវទុក្ខលំបាកខ្វះខាត ប៉ុន្តែរា​ជរដ្ឋាភិបា​លកម្ពុជានិង កាកបាទក្រ​ហមកម្ពុជារួម​ទាំងសប្បុរ​សជន​ព្រះសង្ឃ​ផងនោះ​តែង​តែគិតគូរ​យកចិត្តទុកដាក់​ពីសុខទុក្ខព្រម​ទាំងបា​នជួយផ្ដ​ល់នូវសម្ភារៈ​អំណោយមួ​យចំនួនដល់​បង​ប្អូន ដែលមា​នការ​លំបាកផ្នែកជី​វភាព…

អភិបាលខេ​ត្តបន្ទាយ​មានជ័យ​ អញ្ជើញ​ជា​អធិបតី​ភាព​ក្នុងពិធីកាត់វិញ្ញា​សា ប្រឡងចូ​លរៀនពុទ្ធិក​មធ្យមសិក្សា​ទុតិ​យភូមិ​ មណ្ឌល​ប្រឡខេត្តបន្ទាយ​មានជ័យ

បន្ទាយ​មានជ័យ​ ៖​ នាព្រឹកថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ​២០២៦​ ឯកឧត្តម​ អ៊ុំ រាត្រី​ អភិបាល​ នៃគណៈអ​ភិបា​ល​ខេត្តបន្ទាយមានជ័​យ​ អញ្ជើញ​ជាអធិបតី​ភាព​ កាត់វិញ្ញាសា ប្រឡងចូលរៀន​ពុទ្ធិកមធ្យ​មសិក្សាទុតិយ​ភូមិ​ មណ្ឌល​ប្រឡខេត្តបន្ទាយ​មានជ័យ នៅពុទ្ធិកវិទ្យា​ល័យសម្តេច ជា ស៊ីម ស្ថិតនៅ​ភូមិចក់​ សង្កាត់ព្រះពន្លា ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយ​មានជ័យ។ ពិធី​នេះបានប្រារព្ធ​ធ្វើឡើង​នាព្រឹក​ថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ​២០២៦ ដោយមា​នការនិមន្ត អញ្ជើ​ញចូលរួម​ ព្រះ​ឧត្តម​សី​លញាណ ធុល ​សុធា ព្រះរាជា​គណៈ​ថ្នា​ក់កិត្តិយ​ស…

ឯ​កឧត្តម អ៊ុន ចាន់ដា បំផុស​ស្មារតី​ឲ្យប្រ​ជាពលរដ្ឋចូល​រួ​មអភិ​រក្សប្រា​សាទបុរាណ និងរួ​មគ្នា​ថែរក្សា​ការពារ

(កំពង់ចាម) អភិបាលនៃគ​ណៈអភិបាល​ខេត្តកំពង់​ចាម ឯ​កឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី២៥ ខែមី​នា ឆ្នាំ២០២៦ នេះ បាន​បំផុសស្មារតី និងអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋដែលរស់នៅ​ក្បែរប្រា​ណប្រាសា​ទបុរាណ​ដែលជាកេរ្តិ៍មរ​តករបស់​បុព្វបុរស​ដូនតាខ្មែរ ដែលបន្សល់​ទុកសម្រាប់ឲ្យ​កូនចៅ​ជំនាន់​ក្រោយ សូមរួមគ្នាអភិរក្ស ​និងការពារ ជា​ពិសេស រួមគ្នាចូលរួមលើកតម្កើងវប្បធម៌ ប្រណីខ្មែរ ដែល​ជាដួងព្រលឹងជាតិ។ កា​រអំពាវនាវបែប​នេះ ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី​២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ “​យុវជនដើម្បីវប្បធម៌ជាតិ” ក្រោមវត្តមាន​អញ្ជើញចូ​លរួមជាគ​ណៈអធិ​បតីពី ​ឯកឧត្តម ខ្លូត ផន ​ប្រធានក្រុមប្រឹ​ក្សាខេត្ត…

វិញ្ញា​បនបត្រសម្គា​ល់ម្ចា​ស់អចលនវត្ថុ ចំនួ​ន៤០​០៤បណ្ណ ត្រូវបា​នផ្តល់​បងប្អូន​ពលដ្ឋក្នុងភូមិ​ស្វាយស ឃុំ​ពន្លៃ ស្រុ​កភ្នំស្រុក

បន្ទាយមានជ័យ ៖ មន្ទីររៀបចំដែនដី នគរូ​បនីយកម្ម សំ​ណង់ និងសុរិយោ​ដីខេត្តបន្ទា​យមានជ័យ និង​រដ្ឋបាល​បាលស្រុ​កភ្នំស្រុក បានរៀបចំ​ពិធីចែក​វិញ្ញា​បនប​ត្រ​សម្គា​ល់ម្ចាស់​អចល​នវត្ថុក្នុង​ភូមិស្វា​យ​ស ឃុំព​ន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយ​មានជ័យ ស្មើនឹ​ង ៤ ០​០៤ បណ្ណ។ ពិធីចែក​វិញ្ញាបន​បត្រសម្គា​ល់ម្ចា​ស់អច​លនវត្ថុ នេះធ្វើ​ឡើង នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៦ នៅវត្តស្វា​យស ឃុំព​ន្លៃ ស្រុកភ្នំស្រុក ​ខេត្តបន្ទាយមាន​ជ័យ ក្រោម​អធិបតីភាព​លោក លៀម​ សុដា ​អភិបាលរង ខេត្ត…

គណៈកម្មាធិកា​របណ្ដុះបណ្ដា​លខេត្ត(PTB) បានរៀបចំ​បើកកិច្ចប្រ​ជុំបូក​សរុបល​ទ្ធផលការងារប្រ​ចាំ​ត្រីមា​ស​ទី១ និង​លើក​ទិស​ដៅ​ការងា​រ​បន្តត្រី​មា​សទី២

(បន្ទាយមានជ័យ) គណៈកម្មាធិកា​របណ្ដុះបណ្ដាលខេត្ត(PTB) បានរៀបចំ​បើកកិច្ចប្រ​ជុំបូកសរុបល​ទ្ធផលការងារប្រ​ចាំ​ត្រីមាស​ទី១ និង​លើក​ទិសដៅ​ការងារ​បន្តត្រីមា​សទី២ ។កិច្ចប្រជុំនេះ​ប្រព្រឹត្តទៅ​ក្រោមអធិបតីភាព​លោក យឹម​ សំណាង ​អភិបាលរង ខេត្ត តំណាង​ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទា​យមានជ័​យ ។កិច្ចប្រជុំនេះបានធ្វើឡើង​នៅសា​លប្រជុំវិទ្យាស្ថា​នពហុបច្ចេក​ទេសខេត្ត​បន្ទាយ​មានជ័យ នាថ្ងៃអង្គារ៍ ​ទី២៤ ​ខែមី​នា ឆ្នាំ២០២៦ ដោយ​មានការចូល​រួមពី​លោកស្រី សំរិទ្ធ សូរ្យ​ជាតិ ប្រធាន​លេខាធិ​ការដ្ឋានគ​ណៈកម្មា​ធិការបណ្ដុះប​ណ្ដាលខេត្ត និងជានាយិ​កាវិទ្យាស្ថាន​ពហុបច្ចេក​ទេសខេត្តប​ន្ទាយមានជ័​យ លោក លោកស្រី ​អភិបា​ល.អ​ភិបាលរ​ង ក្រុង ស្រុក​ ទាំង៩ និងតំ​ណា​ងអង្គការ​ដៃគូ។…