(បន្ទាយមានជ័យ)៖លោក ហ៊ឹល រ៉ាយ៉ា អនុប្រធានកិត្តិយស តំណាង ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីអនាម័យស្អាតនិងបរិស្ថាន នៅក្នុងមណ្ឌលខេត្តបន្ទាយមានជ័យ នៃភូមិរងចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ដល់អ្នកស្ម័គ្រចិត្ត មានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងរួមចំណែក និងលើកកម្ពស់អនាម័យទឹកស្អាតនិងបរិស្ថានស្អាត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ នៅភូមិរង់ចាំទទួលបាននូវសុខភាពល្អ គ្មានជំងឺតម្កាត់ផ្សេងៗ។
នៅក្នុងពិធីបណ្តុះបណ្តាល ថ្ងៃនេះក៏មានការឧបត្ថម្ភដោយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមអាយ.ស៊ី.អ៊.ស៊ី ដែលតែងតែជួយឧបត្ថម្ភ ដល់បងប្អូនប្រជាពលរដ្ឋ ពិសេសនៅក្នុងខេត្តបន្ទាយមានជ័យជាច្រើនលើករួចមកហើយ។
លោក ហ៊ឹល រ៉ាយ៉ា បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដើម្បីក្លាយជាអ្នក ដែលមានសមត្ថភាព យកចំណេះដឹងទៅផ្សព្វផ្សាយអប់រំបន្តដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិរង់ចាំ ដូច្នេះហើយលោកក៏បានសង្ឃឹមថាសិក្ខាកាមមានវត្តមាននៅទីនេះ នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តនិងចូលរួមគ្រប់សកម្មភាពជាមួយគ្រូឧទ្ទេស ដើម្បីទទួលបាននូវចំណេះដឹង និងយកនូវចំណេះដឹងទៅផ្សព្វផ្សាយបន្តដល់សហគមន៍។ ចុងក្រោយ លោកក៏បានថ្លែងអំណរគុណដល់ក្រុមការងារកាកបាទក្រហមកម្ពុជាគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមអាយ.ស៊ី.អ៊.ស៊អ្នកសម្របសម្រួលក្រុមប្រតិបត្តិការពិសេសក្រុមការងារខេត្តដែលប្រចាំការនៅមណ្ឌលខេត្ត បន្ទាយមានជ័យដែកបានសហការរៀបចំផ្តល់ទីកន្លែងរៀបចំកម្មវិធី និងសូមទទួលបាននូវសុខសុវត្ថិភាពសំណាងល្អសុខភាពល្អ ជ័យគ្រប់ភារកិច្ច នឹងសូបើកវគ្គបណ្ដុះបណ្ដាលស្ដីពីអនាម័យទឹកស្អាតនិងបរិស្ថាននៅក្នុងមណ្ឌល ភូមិរង់ចាំសម្រាប់អ្នកស្ម័គ្រចិត្តសូម ទទួលបានជោគជ័យ៕

