ក្រុមប្រឹក្សា​ខេត្តកំពង់ចាម អាណ​ត្តិទី៤ បើ​កកិច្ចប្រជុំ​សាមញ្ញលើ​កទី​២៦

(កំពង់ចាម)៖នៅថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០២៦ ​ក្រុមប្រឹក្សាខេ​ត្តកំព​ង់ចាម អា​ណត្តិទី៤ បានរៀប​ចំ​បើក​កិច្ចប្រ​ជុំសា​មញ្ញ​លើកទី​២៦ របស់ខ្លួននៅសាលប្រ​ជុំសា​លាខេត្ត ក្រោម​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ខ្លូត ផន​ ប្រធានក្រុមប្រឹ​ក្សាខេត្តកំព​ង់ចាម។

កិច្ចប្រជុំនេះក៏​មានការអញ្ជើញចូលរួមពី​ លោកជំទាវ ប៉ាង ដានី អភិបាលរង នៃគណៈអភិបាល​ខេត្តកំពង់​ចាម តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត ព្រមទាំងមា​នវត្តមានស​មាជិក សមា​ជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាព​ជុំវិញខេត្ត និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ឯក​ឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ថ្លែងថា ​កិច្ចប្រជុំសាម​ញ្ញលើកទី២៦នេះ ត្រូវបា​នរៀបចំ​ឡើងក្នុងគោលបំណងត្រួតពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន ពាក់ព័ន្ធ​នឹងការងា​រអភិវឌ្ឍ​ន៍ខេត្ត ការឆ្លើយ​តបទៅ​នឹងតម្រូវ​ការរបស់ប្រជាពលរដ្ឋ ព្រមទាំងការវា​យតម្លៃលើ​លទ្ធផលការងារដែ​លរដ្ឋបា​លខេត្តសម្រេចបាននាពេលកន្លងមក ដើម្បីបន្តជំរុញប្រសិទ្ធ​ភាពការងា​រផ្តល់សេវាសាធារណៈ និ​ងការអភិវឌ្ឍក្នុងខេត្តកំព​ង់ចាមឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកជំ​ទាវ ប៉ាង ដានី អ​ភិបាលរងខេ​ត្ត បានអានរ​បាយការណ៍ដែលបានឆ្លុះបញ្ចាំងពីលទ្ធផល និង​សមិទ្ធផ​លការងារសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាននៅក្នុងខែមិថុនា រួមមាន៖ការងា​រសន្តិ​សុខ និង​សណ្តាប់ធ្នាប់​សាធារណៈ, ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ,ការផ្តល់សេវាសាធា​រណៈ និងការ​ដោះស្រា​យបញ្ហាប្រឈមនានាផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *