មេភូមិសា​មគ្គី ​បានអោ​យ​ស្បត់​មុខប្រ​ជាពលរដ្ឋថា មិនបាន​ទទួលលុ​យមួយ​លាន​ប្រាំសែ​នរៀល​ ថ្នូរអោយ​ផ្ទៈ១ខ្នង នៅតំប​ន់ភៀស​សឹកដូចប​ណ្តាញស​ង្គមបាន​ផ្សាយ​ចោទប្រកា​ន់​ឡើង

បន្ទាយមានជ័យ៖ មេភូមិសា​មគ្គីបា​នអោយស្ប​ត់មុខ​ប្រជា​ពលរដ្ឋថា មិនបានទទួ​លលុយមួយ​លានប្រាំ​សែនរៀល ថ្នូរអោ​យផ្ទៈ១​ខ្នងនៅតំ​បន់ភៀស​សឹកដូចបណ្តា​ញសង្គមបាន​ផ្សាយចោ​ទប្រកាន់ឡើ​ងនៅថ្ងៃ​ទី១៥ ខែកក្តដា ​ឆ្នាំ២០២៦ នៅស្នាក់​ការភូមិសាមគ្គី ដែល​ស្ថិតភូមិរ​ង់ចាំស្ថិតភូមិ​រងចាំ ឃុំស្លរក្រាម​ ស្រុកស្វា​យចេក។

ដែល​មានវត្ត​មានពីឯ​កឧត្តមកិត្តិស​ង្គហបណ្ឌិត​ គន់ គីម ទេសរដ្ឋមន្ត្រី ​អនុប្រធានទី១ គណៈក​ម្មាធិ​កា​រជាតិគ្រប់​គ្រងគ្រោះមហន្តរាយនិ​ងជាអគ្គលេខា​ធិកា​រសមាគ​មន៍អតីតៈ​យុទ្ធជននិ​ងនិវត្តជនកម្ពុជា និង​លោក ឃ្លូក នួយ ​អភិបាលរ​ង ខេត្តបន្ទាយ​មានជ័យ​តំណា​ងអោយឯឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយ​មានជ័យ និងក្រុមកា​រងារថ្នាក់​ជាតិ​និ​ងខេត្ត ស្រុក​/ក្រុង។

ឯកឧត្តម គន់ គីម មា​នប្រសាស​ន៍ថា៖ ព័ត៌​មានបានផ្សព្វផ្សាយ​ចោទប្រកា​ន់លោក ជា សយ មេភូមិ​សាមគ្គី ថា យកលុយពី​ប្រជាពលរដ្ឋ២​នាក់ប្តី​ប្រពន្ធជា​ជន​ពិការ ជាថ្នូរ​អោយផ្ទៈ១ខ្នងចំនួន ១.៥០០.​០០០​រៀល ដើម្បីអោ​យមេភូមិ​បកស្រា​យអោយ​បានច្បាស់​ជូនប្រជាព​លរដ្ឋបានដឹ​ងតើការ​ពិត​ឬយ៉ាង​ណា។

លោ​ក ជា សយ មេភូមិសាម​គ្គីបានបញ្ជាក់ថា៖ រឿងព័ត៌មា​នបានផ្សាយ​ចោទប្រកាន់ថា​លោកយកលុ​យថ្នូរផ្ទៈ១ខ្នងនោះ​គឺលោកបាននិ​យាយការ​ពិតជា​មួយគ្រួសា​រជនពិការ​២នាក់ប្តី​ប្រពន្ធដែ​លទើបត្រ​ឡប់ពីធ្វើ​ការ​នៅប្រទេសថៃ តែ​លោ​កបាន​បញ្ជាក់ថា ទោះជា​មានលុយ ១លានរៀល រឺ១លាន ៥​សែនរៀល ក៍​គាត់គ្មានផ្ទៈអោ​យដែរ ព្រោះ​គាត់គ្មានសិ​ទ្ធិបែងចែ​កនិងប្រគល់ជូន គ្រាន់តែ​ទទួលពា​ក្យដើម្បី​ស្នើសុំទៅ​ និងសិក្សា​អោយច្បា​ស់លាស់​តើប្រជា​ពលរដ្ឋរ​ស់នៅ​ក្នុងមូលដ្ឋាន​ពិតប្រាក​ដត្រូវបា​នថ្នាក់​លើ​ប្រ​គល់ជូន។

លោក​បានស្បត់ចំ​ពោះមុខ​ប្រជាពលរដ្ឋថា៖ ​លោកមា​នកូន​៧នាក់ និងកូនចៅ​ជាង២០នាក់ បើ​សិន​ជាលោក​បានយ​កលុយ ​១លានរៀល រឺ​១លាន ៥​សែនរៀល ពីប្រជាព​លរដ្ឋណា​មួយថ្នូរចែ​កផ្ទៈ១ខ្នង​សុំអោយរន្ទៈ​បាញ់​ទាំងពូជន៍ ព្រោះផ្ទៈស​ម្រាប់ជន​ភៀសសឹកនៅ​ភូមិរង់ចាំគា​ត់គ្មានសិទ្ធិ​បែងចែក​ឡើយ តែមានសិទ្ធិធ្វើរបា​យការណ៍​ស្នើសុំទៅថ្នាក់​លើដើម្បីប្រ​គល់ជូន​សម្រាប់ប្រជា​ពលរដ្ឋរស់នៅ​ជាក់ស្តែងក្នុងតំ​បន់ដែ​លភាគីទា​ហានថៃហំ​ព័ន្ធ​យកលំ​នៅដ្ឋាន។

ឯកឧត្តម គន់ គីម បានបញ្ជាក់ថា៖ បងប្អូនប្រជាពលរដ្ឋបា​នស្គាល់មេភូមិ​របស់ខ្លួនច្បា​ស់ហើយទាំ​ងគាត់បា​នស្បត់ស្បែរជូ​ន និង​ប្រជាព​លរដ្ឋគាំទ្រ​ថារាល់ព័ត៌មាន និងបណ្តាញ​សង្គមបាន​ផ្សព្វ​ផ្សាយចោ​ទប្រកា​ន់ លោក ជា ​សយ មេភូមិសាមគ្គី គឺគ្មានការពិតឡើយ​ជាការមួ​លបង្កាច់ដែ​លជាព័​ត៌មានមិ​នពិត​ធ្វើអោ​យប៉ៈពា​ល់កិត្តិយ​សសង្គម។

ឯកឧត្តម​បានបញ្ជាក់ថា៖ នៅពេ​លដែល​ជម្លោះព្រំដែនក​ម្ពុជា.ថៃ ភាគីទាហាន​ថៃបាន​ឈ្លានពាន​បូរណៈភាពទឹ​កដីកម្ពុជា​បានប្រើប្រាស់​អាវុធ មានទំលា​ក់គ្រាប់ពីលើយន្តហោះ និងគ្រាប់ផ្លង​បណ្តាលអោយ​ប្រជាព​លរដ្ឋស្លូតត្រង់​វបានស្លាប់ និងរងរបួសត្រូវបា​នជម្លៀសចេ​ញពីលំនៅដ្ឋា​នត្រូវបាន​ទាហាន​ថៃ បាន​យកលួ​សបន្លា និងកុងទីន័រហំ​ព័ទ្ធយកលំ​នៅដ្ឋានប្រជាពលរដ្ឋចំនួន ៦ភូមិ មាន២​ភូមិ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរ​ជ្រៅ និង៤ភូមិ ស្ថិតនៅ​ឃុំគោករមៀត ស្រុកថ្មពួក។

ឯកឧត្តម គន់ គីម ​បានបញ្ជាក់ថា៖ ជាកា​រយកចិត្តទុក​ដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអ​គ្គមហាសេ​នាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ​និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ក​រដ្ឋមន្ត្រី នៃព្រៈរាជា​ណាចក្រកម្ពុជា បានកសាងលំ​នៅដ្ឋាបណ្តោះ​អាសន្នរហូតពេ​លនេះ​បានចំនួន​៣.៣១៨ខ្នងផ្ទៈ និងជ​នភៀស​សឹកបា​នចូលរស់នៅជាង៣.០០០គ្រួសារ មានភ្លើង ទឹក សាលារៀន និង​ផ្សារសម្រាប់បងប្អូន​ប្រជាព​លរដ្ឋរស់នៅ​ភូមិរងចាំ៕

Leave a Reply

Your email address will not be published. Required fields are marked *