(បន្ទាយមានជ័យ) ការរួបរួមសាមគ្គីគ្នា ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល គណៈធម្មយុត្តិកនិកាយ ខេត្តបន្ទាយមានជ័យដឹកនាំដោយអគ្គធម្មោបញ្ញា ង៉ែត សម្ផស្ស ជំនួយការផ្ទាល់របស់ព្រះវិរៈមុន្នី វ៉ា ចិន្តា ព្រះមេគណខេត្តបន្ទាយមានជ័យ និងជាម្ចាស់អាស្រមវិបស្សនារាម ផ្លូវលេខ៧ ស្ថិតនៅក្នុងភូមិសូភី២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងញាតិញោមសប្បុរសជនបាននិមន្តនិងអញ្ជើញចុះសួរសុខទុក្ខ និងនាំយកទឹកសុទ្ធ ប្រមាណជាង ៨០០យួរ និងគ្រឿងទេសមួយចំនួន..ដែលបានមកពីការនិមន្តបិណ្ឌបាតកៀរគរពីសប្បុរសជន ពីទីជិត ទីឆ្ងាយ ក្នុងស្រុក និងក្រៅស្រុក យកចែកជូនដល់វីរៈកងទ័ពឈរជើងជួរមុខនៅទិសស្រុកសំឡូត ខេត្តបាត់ដំបងដោយផ្ទាល់ នៅរសៀលថ្ងៃទី៩…
Category: ព័ត៌មានជាតិ
លោកជំទាវ បាន ស្រីមុំ សំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិមុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣
(ប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានក្រុមប្រឹក្សាកាយរឹទ្ធិខេត្ត នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តប៉ៃលិន មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅរាជធានីភ្នំពេញ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន…
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៥ អណត្តិទី៤
ប៉ៃលិន៖ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាពឯកឧត្តម ជាចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក–លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង–ស្រុក ជាច្រើននាក់ផងដែរ។ ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖…
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូអមដំណើរ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ…
ក្រុមប្រឹក្សាខេត្តខេត្តតាកែវ បើកកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤
(តាកែវ)៖ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំ កិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំអគារច្រកចេញចូលតែមួយរដ្ឋបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមដោយ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត នាយករងរដ្ឋបាលខេត្ត កងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរសាខាជំនាញជុំវិញខេត្ត លោកនាយក នាយករងទីចាត់ការ និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តផងដែរ។…
លោក ហេង វុទ្ធី អញ្ជើញបន្ដនាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ឧបត្ថម្ភដល់ប្រជាពលរដ្ឋលមានជីវភាពក្រលំបាកដល់ខ្នងផ្ទះ ចំនួន ២៥គ្រួសារ
ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយ ឃុំអារក្សត្នោត និងឃុំទួលសំបួរ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ឧបត្ថម្ភដល់សមាជិកគណបក្សប្រជាជនកម្ពុជាក្នុងឃុំអារក្សត្នោត តាមខ្នងផ្ទះ សរុបចំនួន ២៥គ្រួសារ។ អំណោយផ្ដល់ជូនរួមមាន ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងបាននាំប្រសាសន៍ផ្ដាំផ្ញើរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ផ្ញើក្ដីនឹករលឹក…
រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ
បន្ទាយមានជ័យ ៖ នៅថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីជិះកង់ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» យ៉ាងគគ្រឹកគគ្រេង ក្នុងគោលបំណងកៀគរថវិកាចូលរួមគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៧ នៃទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី…
លោក យឹម សំណាង អញ្ជើញផ្តល់បទពិសោធន៏ អប់រំ និងដាក់គោលដៅនៃកាសិក្សារៀនសូត្រដល់ប្អូនៗថ្នាក់ទី១២ នៃវិទ្យាល័យកូប ក្នុងស្រុកអូរជ្រៅ
(បន្ទាយមានជ័យ) ប្អូនៗថ្នាក់ទី១២ នៃវិទ្យាល័យកូប ក្នុងស្រុកអូរជ្រៅ ត្រូវបានលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញផ្តល់បទពិសោធន៏ អប់រំ និងផ្តល់ពិធីសាស្រ្តខ្លះ ក្នុងការអានសៀវភៅ សរសរអត្ថបទ និពន្ឋរឿង ចំរៀង និងការរស់នៅអោយមានគុណធម៍ មេត្តាធម៏ សុជីវធម៍ ជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសត្រូវចេះដាក់គោលដៅនៃកាសិក្សារៀនសូត្រ ការផ្តល់បទពិសោធន៏ អប់រំនេះធ្វើនៅវិទ្យាល័យកូប ដោយមានការចូលរួមពីលោក ម៉ាន់ ពិសិទ្ធ នាយកវិទ្យាល័យកូប នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិណាកាឆាយ…
អាជ្ញាធរកម្ពុជា ទទួលពលរដ្ឋខ្មែរ ដែលស្នាក់នៅនិងធ្វើការងារនៅប្រទេសថៃខុសច្បាប់ សរុប១២២នាក់ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
(បន្ទាយមានជ័យ) នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ភាគីថៃបានប្រគល់ពលរដ្ឋខ្មែរដែលស្នាក់នៅនិងធ្វើការងារដោយខុសច្បាប់សរុប១២២នាក់ ស្រី៤៤នាក់ ក្នុងនោះមានកុមារ ១៤នាក់ផងដែរ ឱ្យមកអាជ្ញាធរកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានវត្តមានឯកឧត្តម ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែត អាជ្ញាធរក្រុង លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀតបានទទួលស្វាគមន៍ និងផ្ដល់ស្បៀងអាហារមានដូចជានុំប៉័ង និងទឹកបរិសុទ្ធ ជូនពួកគាត់ទទួលទាន ។ក្រោយមកប៉ុស្តិ៍នគរបាល បានបន្តនិតិវិធីតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ធ្វើសម្រង់សាវតាតម្កល់ទុកនៅអង្គភាព បន្ទាប់មកជួយដឹកជញ្ជូនយកទៅប្រគល់ឱ្យមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត…
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៦ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖បន្តផ្សព្វផ្សាយ អនុវត្តច្បាប់ដែលពាក់ព័ន្ធនឹងការជួញដូរមនុស្សឲ្យបានទូលំទូលាយដល់សហគមន៍មូលដ្ឋាន។ លោកស្រី រស់ សុផានី អភិបាលរង ខេត្តបន្ទាយមានជ័យ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងជួញ ដូរមនុស្សខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៦ នាថ្ងៃសុក្រ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ។ លោកស្រី រស់ សុផានី បានមានប្រសាសន៍ថា លទ្ធផលនៃអំពើជួញដូរមនុស្ស កន្លងមកមានលក្ខណៈល្អប្រសើរ ដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធ បានយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងការបង្ការបង្ក្រាបនិងទប់ស្កាត់បទល្មើសផ្សេងផ្សេងពិសេសការជួញដូរមនុស្ស ការប្រើប្រាស់គ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារជាដើម។ លោកស្រី បន្តថាគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្សថ្នាក់ខេត្ត…
