មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ អញ្ជើ​ញជាអធិ​បតីក្នុងពិធីប្រកាសចូលកា​ន់មុខតំណែង​អភិបាលរង​ នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមា​នជ័យ

បន្ទាយ​មានជ័យ​ ៖​ រដ្ឋបាលខេត្តបន្ទាយមានជ័យ​ បានរៀ​បចំពិធី​ប្រកាសចូល​កាន់មុខតំណែង​អភិបាលរងនៃគណៈ​អភិបាលខេត្តបន្ទាយ​មានជ័យ​ក្រោមអធិប​តីភាពដ៏ខ្ពង់ខ្ពស់ ឯ​កឧត្តម ផា​ន់ ចាន់ធុល រដ្ឋលេខាធិកា​រ ក្រសួងមហាផ្ទៃ តំណាងដ៏​ខ្ពង់ខ្ពស់ឯក​ឧត្តមអភិសន្តិ​បណ្ឌិតសុ​ខា ឧបនា​យករដ្ឋមន្ត្រី រដ្ឋម​ន្ត្រីក្រសួងមហាផ្ទៃពិធីនេះ​បាន​ប្រារព្ធធ្វើ​ឡើងនៅសាលប្រជុំ​ ក​ សា​លាខេ​ត្តបន្ទាយ​មានជ័យ នាព្រឹកថ្ងៃ​ទី០៨​ ខែមិ​ថុនា​ ឆ្នាំ២០២៦ដោយ​មាន​ការអ​ញ្ជើញចូ​លរួមពី​សំណាក់​ប្រតិភូអមដំ​ណើ​រ​ ឯកឧត្តម​ ប្លែក​ វ៉ារី​ ប្រធា​នក្រុមប្រឹ​ក្សាខេត្តឯក​ឧត្តមអ៊ុំ រាត្រីអភិបាល​នៃគណៈ​អភិបាលខេត្ត ព្រមទាំ​ងមាន​ការអញ្ជើញចូល​រួមពីសំ​ណាក់ថ្នាក់ដឹក​នាំ​ មន្ត្រីរាជការ​ មន្ទីរ​ អង្គភាព​ ស្ថាប័ន​ពាក់ព័​ន្ធ​ អភិបាលក្រុង​ស្រុក​ អាជ្ញាធរមូលដ្ឋាន​ផងដែរ

នាឱកាសនោះ​ឯកឧត្តម ផាន់ ចាន់ធុល​ បា​នសំដែងនូវកា​រកោ​តសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុម​ប្រឹក្សា គណៈអភិបា​ល ខេត្តបន្ទាយ​មានជ័យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជា​ពលរដ្ឋទូទាំងខេត្ត ដែ​លបានខិត​ខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិ​ច្ចប្រកប​ដោយស្មា​រតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបា​ននូវសមិទ្ធផល​ជាច្រើនគួរឱ្យកត់សម្គាល់ ជាពិសេ​សក្នុងការធា​នាថែរក្សាសន្តិភា​ព ស្ថិរភាពនយោ​បាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សា​ធារណៈ ការលើកកម្ពស់ល​ទ្ធិប្រជាធិបតេយ្យ ជាពិ​សេសការរួមចំណែកយ៉ាងសកម្ម ក្នុងកា​រដោះ​ស្រាយបញ្ហា​ជនភៀស​សឹក។ ឈរ​លើមូលដ្ឋានដើម្បីបន្តរួម​ចំណែក​ជាមួយរាជរដ្ឋាភិបាល ក្នុងការ​ពង្រឹងនិងលើ​កកម្ពស់​ការគ្រប់គ្រ​ង និងការដឹក​នាំកិច្ចការរដ្ឋបាល សន្តិសុខ សណ្តាប់​ធ្នាប់សាធា​រណៈ ជាពិសេសបន្ត ជំរុញ​ការកសាងភាពធន់ និងអភិវឌ្ឍមូល​ដ្ឋានឱ្យកាន់តែមា​នការរីកចម្រើន​សម្រេចបាន​នូវ​សមិទ្ធផល ថ្មីៗបន្ថែម​ទៀត ឯកឧត្តម​ រដ្ឋ​លេខា​ធិការ​ ក៏បានផ្តល់នូវ​គោលការណ៍​ណែនាំលើកិ​ច្ច​ការអាទិ​ភាពសំខាន់ៗ​មួយចំនួ​នដូចជា​ ៖​ ១ការបន្តថែរក្សា​ និងពង្រឹងសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ​ និងសុវត្ថិភាពសង្គម,​ ការលើកកម្ពស់​ ការថែរក្សា​ ការការពារបូរណ​ភាពទឹកដី​ និងអធិបតេយ្យជាតិ,​ ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ​ និងវិសហមជ្ឈការ,​ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម,​ ការផ្តល់សេវាសាធារណៈ​ និងដោះស្រាយសំណូ​មពររបស់ប្រជា​ពលរដ្ឋ​ និងទី៦ពង្រឹងរបៀបរបបការងារ។
សូម​បញ្ជាក់ថា​ ៖​ យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុងស្រុក ខណ្ឌ​ លក្ខ​ណសម្បត្តិសមត្ថភាព និងបទពិសោធការងារកន្លងមក និងសំណូមពរចាំបាច់រាជរដ្ឋាភិបាល បាន​សម្រេចផ្ទេរភារកិច្ចលោកស្រី មុំ ពុទ្ធីតា ពីអភិបាលរងខេត្តឧត្តរមានជ័យ មកជាអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជំនួសលោកស្រី រស់ សុផានី អភិបាលរង​ខេត្តបន្ទាយមា​នជ័យ​ ដែលដល់អាណត្តិ ៨ឆ្នាំ៕

Leave a Reply

Your email address will not be published. Required fields are marked *