កិច្ចប្រជុំបូក​សរុបលទ្ធផ​លការ​ងារប្រចាំ​ខែឧ​សភា​ ឆ្នាំ២០២៦​ របស់គ​ណៈកម្មា​ធិការប្រ​យុទ្ធប្រឆាំ​ងអំពើជួញដូ​រមនុស្ស​ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖បន្តផ្សព្វផ្សាយ​ អនុវត្តច្បាប់​ដែ​លពាក់​ព័ន្ធនឹង​ការជួញដូរ​មនុស្សឲ្យ​បានទូលំ​ទូលាយ​ដល់​សហ​គមន៍មូលដ្ឋាន។ លោកស្រី​ រស់​ សុផានី អភិបាលរង ខេត្តបន្ទាយមា​នជ័យនិងជា​ប្រធាន​លេខា​ធិការដ្ឋា​ននៃគណៈកម្មាធិកា​រប្រយុទ្ធប្រ​ឆាំងជួញ ដូរមនុ​ស្សខេត្ត​បន្ទាយមានជ័យ មាន​ប្រសាសន៍​បែបនេះក្នុងកិច្ចប្រជុំបូក​សរុបលទ្ធផ​លការងា​រប្រ​ចាំ​ខែឧ​សភាឆ្នាំ២០​២៦​ នាថ្ងៃសុក្រ​ ថ្ងៃ​ទី៥ ខែមិថុនា ឆ្នាំ២០២៦

លោកស្រី​ រស់ សុផានី​ បានមា​នប្រសាសន៍ថា​ លទ្ធផលនៃអំពើជួញដូរមនុស្ស កន្លងមកមា​នលក្ខ​ណៈល្អប្រសើរដោយ​អាជ្ញាធរ​គ្រប់លំដា​ប់ថ្នាក់សមត្ថកិច្ច​ពាក់ព័ន្ធបាន​យកចិត្តទុក​ដាក់ទទួ​លខុស​ត្រូវខ្ពស់ក្នុងការអ​នុវត្តគោល​នយោបាយ​ភូមិឃុំមាន​សុវត្ថិភា​ពនិងការ​បង្ការបង្ក្រាប​និងទប់ស្កាត់ប​ទល្មើសផ្សេងផ្សេងពិសេ​សកា​រជួញដូរមនុស្សការប្រើប្រា​ស់គ្រឿងញៀននិងអំពើហិ​ង្សាក្នុងគ្រួសា​រជាដើម។

លោកស្រី​ បន្តថាគ​ណៈក​ម្មាធិការ ប្រយុទ្ធ​ប្រឆាំ​ងការជួញដូរមនុស្សថ្នាក់ខេត្តជានិច្ចកាលតែ​ងតែបា​ន​សហ​ការជាមួយសមត្ថកិច្ចគ្រប់អ​ង្គភាពអាជ្ញា​ធរមូលដ្ឋាន​និងជាមួយអង្គការដៃគូនានាដើម្បីប​ង្កើននៃការ​ទប់ស្កាត់ព្រម​ទាំងបង្កើន​ការផ្សព្វផ្សាយតាមគ្រប់រូបភាព​ក្នុងន័យធានាបាន​នូវការចំ​ណាកស្រុកប្រ​កបដោយ​ សុវត្ថិភាព​  ការទប់ស្កាត់ការជួញដូរមនុស្សដោយខុសច្បាប់ អាជីវកម្មផ្លូវភេ​ទ​ និងការប្រើប្រាស់ពលកម្មកុមារនៅតាមទីកន្លែងនានាដូចជា​ តាមសហគ្រាស​ រោងចក្រផលិតកម្ម​ ការដ្ឋានសំណង់​ អាចងាយនឹងរងគ្រោះដោយបញ្ហាសុខភាព​ ដោយការងារ​ធ្ងន់ធ្ងរម្យ៉ាងវិញ​ទៀតធ្វើឲ្យកុមារពុំបា​នសិក្សារៀន​សូត្រ។ ដូច្នេះហើយ​ យើងទាំងអស់គ្នា​ លើកទិសដៅបន្តសហការ កងកម្លាំងប្រដាប់អាវុធ​ អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ រួបគ្នាទប់ស្កាត់​ ការលួចឆ្លងដែនខុសច្បាប់​ បន្តពង្រឹ​ងគ្រប់​គ្រង​ស្រាវជ្រាវតាមមូលដ្ឋាន​  រកមុខសញ្ញាមេខ្យល់​ បន្តការសហ​ការទំនាក់ទំន​ងជាមួយអង្គកា​រដៃគូដែលពាក់​ព័ន្ធឲ្យបានប្រសើ​របន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *