លោក យឹម សំណាង អញ្ជើញផ្តល់ប​ទពិសោ​ធន៏ អប់រំ និងដាក់គោលដៅ​នៃកាសិ​ក្សារៀន​សូត្រដល់ប្អូ​នៗថ្នាក់​ទី១២ នៃវិទ្យាល័​យកូប ក្នុងស្រុ​កអូរជ្រៅ

(បន្ទាយមានជ័យ) ប្អូនៗថ្នាក់​ទី១២ នៃវិទ្យាល័យ​កូប ក្នុងស្រុក​អូរជ្រៅ ត្រូវបានលោ​ក យឹម សំណាង អភិបាលរ​ងខេត្តបន្ទាយ​មានជ័យ បាន​អញ្ជើញផ្តល់បទ​ពិសោធន៏ អប់រំ ​និងផ្តល់ពិធីសាស្រ្តខ្លះ ក្នុង​ការអា​នសៀវភៅ សរសរអ​ត្ថបទ និពន្ឋរឿង ចំរៀង និងការរស់នៅអោយមានគុណធម៍ មេត្តាធម៏ សុជីវធម៍ ជាមួយមនុស្សនៅជុំវិញខ្លួន ពិសេសត្រូវចេះដាក់គោលដៅនៃកាសិក្សារៀនសូត្រ ការផ្តល់​បទពិសោធន៏ អប់រំនេះធ្វើនៅវិទ្យាល័យកូប ដោយមានការចូលរួមពីលោក ម៉ាន់ ពិសិទ្ធ នាយកវិ​ទ្យាល័យ​កូប នៅព្រឹ​កថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅ​ក្នុងភូមិណាកាឆាយ ឃុំកូប ស្រុក​អូរជ្រៅ។

ថ្លែងនៅ​ក្នុងឱកា​សនោះជាមួយប្អូនៗសិ​ស្សានុសិស្សលោក យឹម សំណាង បានមានប្រសាសន៍​លើកឡើង​ថា៖ កាផ្តល់បទពិសោធន៏ អប់រំនាពេលនេះគឺដើម្បីអប់រំចិត្ត ក៏ដូចជាការលើកទឹកចិត្ត នឹងផ្ដល់ស្ដី​សង្ឃឹមជូនដល់ប្អូនៗសិស្សានុសិស្ស ជាពិសេស​តម្រង់ទិស​នៅបំណិនជីវិតទៅ​ថ្ងៃអនា​គត។ ជាក់ស្តែង​ការជួយតម្រង់ទិ​សដល់ប្អូនៗក្នុងកា​រជ្រើសរើសជំនាញ​ឲ្យបានត្រឹម​ត្រូវក្នុងការស្វែ​ងយល់អំពី​កត្តាជោគជ័យក្នុងការងារ មុខរបរ ការសិក្សា និងការយល់ដឹងអំពីកា​ររៀបចំលក្ខណ​សម្បត្តិរបស់ខ្លួន សម្រាប់ជាជំនួ​យស្មារតីដល់ប្អូន​ៗក្នុងការរៀបចំអ​នាគតរបស់ខ្លួន​ឲ្យបានល្អប្រ​សើរ។

លោក​បានបញ្ជាក់ថា៖ ការសិក្សានិងអប់រំនេះត្រូវចង់ភ្ជាប់គ្នាតែមួយ ដែលជាកត្តាសំខាន់ក្នុងពុទ្ធចក្រ និងអាណាចក្រ ក្នុងការអប់រំទូន្មានចិត្ត ការបើកចិត្តទទួលយកចំណេះ គិតវិភាគត្រិះ​រិះឲ្យទាល់តែ​យល់ ការរៀនត្រូវតែនាំទៅដល់ការអនុវត្តប្រើប្រាស់ទៅរកភាពចម្រើនជឿនលឿន ក្នុងផ្លូវល្អផ្លា​ស់ប្ដូរឬទស្សនៈនិងការលើកតម្លៃ។

លោក យឹម សំ​ណាង បានធ្វើការផ្ដាំផ្ញើរដល់សិស្សានុសិស្សទាំងអស់ត្រូវប្រកាន់ភ្ជាប់នៅបាននៅ សុជីវធម៌ គុណធម៌ និងសីលធម៌ ទើបទើបយើងមានសេចក្តីសុខ និងមានសុភមង្គលក្នុង​ក្រុមគ្រួ​សារ។ជាក់​ស្ដែងកា​រសិក្សាគឺមានតម្លៃ មិនសំខាន់ទៅលើខ្សែ សំខាន់គឺមានសមត្ថភាព៕

Leave a Reply

Your email address will not be published. Required fields are marked *