ក្រុម​ប្រឹក្សាខេត្តខេត្តតាកែវ បើកកិច្ចប្រជុំសា​មញ្ញ​លើក​ទី២៥ ​អាណត្តិទី៤

(តាកែវ)៖ ឯកឧត្តម យស ណា​ស៊ី​ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អ​ភិបាល នៃគណៈ​អភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០​២៦ បានអញ្ជើញដឹកនាំ កិច្ចប្រជុំ​សាមញ្ញ​លើកទី​២៥ អាណត្តិទី៤ របស់ក្រុម​ប្រឹក្សាខេត្ត។កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅសា​លប្រជុំ​ធំអគារ​ច្រកចេញចូ​លតែមួយ​រដ្ឋ​បាលខេត្ត​តាកែវ ដោ​យមានការអញ្ជើញ​ចូលរួមដោ​យ លោក លោកស្រី ស​មា​ជិ​កក្រុមប្រឹក្សាខេត្ត អភិបាលរង​ខេត្ត លោក​នាយ​ករដ្ឋបាលខេត្ត នាយ​ករងរដ្ឋបាលខេត្ត កង​កម្លាំង​ទាំ​ងបី លោក លោកស្រីប្រធានមន្ទីរសាខា​ជំនាញជុំវិញខេត្ត លោកនាយក នាយករងទីចាត់​ការ និង​មន្រ្តី​រាជកា​រចំណុះរដ្ឋបា​លខេត្តផងដែរ

របៀបវារៈដាក់ជូនក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័ត រួមមាន៖
. ពិនិត្យកូរ៉ុមរប​ស់ក្រុមប្រឹក្សាខេត្ត ដែលបានចូលរួមប្រជុំ ដោយ លោក ឃុន ស៊ា នាយករងរដ្ឋបា​ល​ខេត្ត
. មតិបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ ដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត។
. ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៤ អានដោយលោក អៀង ឡាយ អនុប្រធាន​ការិយាល័យលេខាធិការក្រុមប្រឹក្សា
. ពិនិត្យ ​និ​ងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៦ ស្តីពីការ​អនុវត្តកា​រងាររ​បស់រដ្ឋបាលខេត្តតាកែវ អានដោយលោក ធូ សំណាង មន្ត្រីការិយាល័យសរុប និងព័ត៌មាន។
. ពិនិត្យ​​ និងអនុម័ត លើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្តតាកែវសម្រាប់ខែឧសភា ឆ្នាំ ២០២៦ អានដោយ លោក ជឹម សាវរី នាយកទីចាត់ការគ្រប់គ្រងធនធាន មនុស្ស។
. បញ្ហាផ្សេងៗ
. ប្រកាស​ពេលវេលា កិច្ចប្រជុំសាមញ្ញលើកទី២៦ នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ និងប្រកា​សបិទអង្គប្រជុំ ដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *