រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកយុទ្ធនា​ការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគ​រថវិកាជួ​យមន្ទីរពេ​ទ្យគន្ធបុប្ផា និង​អបអរសា​ទរទិវា​កុមារអន្ត​រជាតិ

បន្ទាយមានជ័យ​ ៖​ នៅថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តបន្ទា​យមានជ័យ បា​ន​រៀប​ចំពិធីជិះកង់ក្នុងយុទ្ធនាកា​រ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» យ៉ាងគគ្រឹកគគ្រេង ក្នុងគោ​លបំ​ណងកៀគរថវិកា​ចូលរួមគាំទ្រដ​ល់មូលនិធិ​គន្ធបុប្ផាកម្ពុជា ព្រមទាំងចូលរួមអប​អរសាទរខួប​អនុស្សាវរីយ៍​លើកទី៧៧ នៃទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក្រោមអធិ​បតីភាព ឯកឧត្តម ​អ៊ុំ​ រាត្រី អភិបា​ល នៃគណៈ​អភិបាលខេត្ត និងលោកជំទាវ ជ័យ ណារី ​អ៊ុំ រាត្រី និ​​ង​ឯ​កឧត្តម​ ប្លែក​ វ៉ារី​ ប្រធា​ន​ប្រឹក្សា​ខេត្ត​ មានកា​រអញ្ជើញចូល​រួមពីសំ​ណាក់ ថ្នាក់ដឹកនាំមន្ទីរអង្គភា​ពជុំវិញ​ខេត្ត មន្ត្រីរា​ជការ កងកម្លាំងប្រ​ដាប់អាវុធគ្រប់ប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន សហគ្រិន ​និងបងប្អូនប្រជាពលរដ្ឋយ៉ា​ងច្រើនកុះករផងដែរ

ថ្លែងបើកយុទ្ធនាការឯកឧត្តម​ ​​អ៊ុំ រាត្រី បានថ្លែងអំណរ​គុណនិងសម្តែ​ងនូវការកោតស​រសើរចំពោះ​ថ្នាក់ដឹ​កនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ​ សប្បុរសធម៌​ទាំងអស់ ដែលបានចំណា​យទាំងពេ​លវេ​លា និងថវិកាផ្ទាល់ខ្លួន មកចូលរួម​ក្នុងយុទ្ធនាការ​ ជួយដល់កុមារកម្ពុជា។ ឯក​ឧត្តមអភិបាល​ខេត្តបាន​មានប្រសា​សន៍ថា កុមារ​ គឺជាទំ​ពាំងស្នងឫស្សី និងជាធនធានមនុ​ស្សដ៏មា​នតម្លៃបំផុត​សម្រាប់អនាគតរបស់​ប្រទេសជាតិការគិតគូរ​ពីសុ​ខុមាល​ភាព អាហារូបត្ថម្ភ និងការអ​ប់រំរបស់​កុមារ គឺជា​កាតព្វកិច្ចដ៏ចម្បងរបស់យើងជាពិសេសអាណាព្យាបា​លគ្រប់រូបត្រូវតែយកចិត្តទុកដាក់។
ការបំផុស​ស្មារតី «ខ្មែរជួយខ្មែរ» ឯកឧត្តម ​​អ៊ុំ រាត្រី បានសង្កត់ធ្ងន់ថា ៖ «ថវិកា ១ម៉ឺនរៀល របស់ប​ងប្អូន​ម្នាក់ៗ មើលទៅហាក់ដូច​ជាតិចតួច ប៉ុន្តែបើរួមគ្នារាប់ម៉ឺន​នាក់​ រាបលាននាក់ទូទាំងប្រទេស​ វានឹងក្លាយ​ជាចរន្តថវិកាដ៏មហាសាល។ នេះគឺជាស្តែងចេញពីស្មារតី ខ្មែរជួយខ្មែរក្នុងនា​មជាឈា​មជ័រ​តែមួយ ស្រឡាញ់ និងជួយស​ង្គ្រោះជីវិតកុមារកម្ពុជាដូចៗគ្នា»។​ ឯក​ឧត្តម ​អ៊ុំ រាត្រី បានអំពាវ​នាវដល់​សប្បុរសជ​ន វិស័យឯ​កជន និងប្រជាព​លរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងខេត្តបន្ទាយមានជ័យ បន្តចូ​លរួមបរិច្ចាគតាម​រយៈមូល​និធិគន្ធបុប្ផាកម្ពុជា​ ជាបន្តបន្ទាប់ទៀត ដើម្បីមន្ទីរ​ពេទ្យមាន​លទ្ធភាពគ្រ​ប់គ្រាន់ក្នុងការបន្តបេ​សកកម្មដ៏បរិសុទ្ធជួ​យដល់កុមារកម្ពុជា។
យុទ្ធនាការ​នេះ មិនត្រឹមតែជាកា​រចូលរួមលើកកម្ពស់សុខភាព និ​ងកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំងជាចលនា​ជាតិមួយ​ដ៏មានសារៈសំខាន់ ក្នុងការប្រមូលនូវថ​វិកាពីសប្បុរសជនគ្រប់ទិសទី ដើ​ម្បីរួមចំណែ​កជាមួយរាជ​រដ្ឋាភិបាល ក្នុងការទ្រទ្រង់ និងរក្សានូវកិច្ច​ដំណើរការរប​ស់មន្ទីរពេ​ទ្យគន្ធបុប្ផាកម្ពុជាបន្ត​បេសកកម្ម​ ក្នុងការពិនិត្យ និងព្យាបា​លជំងឺជូន​ដល់កុមារក​ម្ពុជាក្នុងមួយឆ្នាំ​ៗរាប់លាននាក់

Leave a Reply

Your email address will not be published. Required fields are marked *