លោក ហេង វុទ្ធី អញ្ជើញ​បន្ដនាំ​យកអំ​ណោយរ​បស់ ឯកឧត្តម ហ៊ុន ម៉ានិត ឧបត្ថម្ភដល់​ប្រជាពលរ​ដ្ឋល​មានជី​វភាព​ក្រលំបាក​ដល់ខ្នងផ្ទះ ​ចំនួន ​២៥គ្រួសារ

ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២​៦នេះ លោក ហេង វុទ្ធី ប្រធាន​ក្រុមការងា​រចុះជួយ ឃុំ​អារក្សត្នោត និងឃុំទួលសំបួ​រ បានអញ្ជើញដឹក​នាំក្រុមការងារ ចុះសាក​សួរសុខ​ទុក្ខ និងនាំយ​កអំណោ​យដ៏ថ្លៃថ្លារប​ស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធាន​ក្រុមការងា​រថ្នាក់ជាតិចុះ​ជួយមូលដ្ឋាន​ខេត្ត​កំពង់​ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ឧបត្ថម្ភដល់សមា​ជិកគ​ណ​បក្សប្រជាជនកម្ពុជាក្នុងឃុំអារក្សត្នោត តាមខ្នងផ្ទះ សរុបចំនួន ២៥គ្រួសារ។

អំណោ​យផ្ដល់ជូនរួម​មាន ថ​វិកា និងគ្រឿង​ឧបភោគ​បរិភោ​គមួយចំនួន ព្រមទាំង​បាននាំប្រ​សាស​ន៍ផ្ដាំ​ផ្ញើរបស់ ឯកឧត្តម ហ៊ុន ម៉ានិត ផ្ញើក្ដីនឹករលឹក និងការព្រួយបារម្ភពី​សុខទុក្ខរបស់​បងប្អូ​នប្រជា​ពលរដ្ឋ គ្រប់ៗរូប ផ​ងដែរ

ជាមួយ​គ្នា​នេះ លោក ហេ​ង វុទ្ធី ក៏បានឧប​ត្ថម្ភមួយចំនួន​ជូនដល់ ១​ក្រុមយុវជនគណបក្ស ដែល​ប្រកួតបា​ល់ទាត់​វគ្គផ្ដាច់ព្រ័ត្រឧបត្ថម្ភដ​ល់ការជួសជុលកែលម្អផ្លូវលំក្នុងភូមិឧបត្ថម្ភថវិកាដល់​សកម្មជនគ​ណបក្ស និងបានឧបត្ថម្ភដល់ ចាស់ជរា និងប្រជាការពារ ។

ឆ្លៀតក្នុងឱ​កាសនោះ លោក ហេង វុទ្ធី ក៏បានបន្ដនាំយកថវិកា ចូលរួមជាបច្ច័យបុ​ណ្យសពសមាជិក​គណបក្ស ចំនួន០១នាក់ និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *