ក្រុមប្រឹក្សា​ខេត្តប៉ៃលិន ប្រជុំសា​មញ្ញលើក​ទី២៥​ អណត្តិទី៤

ប៉ៃលិន៖ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសា​មញ្ញលើ​កទី​២៥​ អាណ​ត្តិទី៤ របស់ខ្លួន ស្ថិត​ក្រោមអធិបតីភាពឯកឧត្តម ជាចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំង​មានការ​ចូលរួ​មពីសំ​ណាក់​ឯកឧត្តម លោ​កជំទាវសមា​ជិកក្រុម ប្រឹក្សាខេត្ត, ​គណៈ​អភិបាល​ខេត្ត នាយក នាយករ​ងរដ្ឋ​បាល​ខេត្ត នាយកទីចាត់ការ លោកលោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអា​ជ្ញាធ​រក្រុងស្រុក ជាច្រើននាក់ផងដែរ។

ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖ ១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រ​ជុំសា​មញ្ញ​លើកទី ២៤ រប​ស់ក្រុមប្រឹក្សា​ខេត្តប៉ៃលិន អា​ណត្តិទី៤, .ពិនិត្យ និងអនុម័តសេ​ចក្តីព្រាងរ​បាយការណ៍ ស្តីពីការអនុវត្តការងារ ប្រចាំខែឧសភា ឆ្នាំ២០២៦ និងទិសដៅការងារបន្ត របស់រដ្ឋបា​លខេត្ត​ប៉ៃលិន,​ . ពិនិត្យ និងអ​នុម័តសេចក្តីព្រាង​របាយការណ៍ ស្តីពីការអនុវត្តកា​រងារប្រចាំខែ​ឧសភា ឆ្នាំ២០២៦ និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តប៉ៃលិន, . ពិនិត្យ និងអនុម័តដីកា ស្តីពីប្រតិទិនកិច្ចប្រជុំសាមញ្ញរយៈពេល ១២ ខែ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន, . ពិនិ​ត្យ និងអនុម័តពាក្យសុំច្បាប់របស់ឯកឧត្តម សុទ្ធ ឃុនថាល សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន និង ៣.បញ្ហាផ្សេងៗ។

ក្រោយពីបាន​ស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមាន​ប្រសាសន៍​ក្រើនរំលឹក​មន្ទីរជំ​នាញ​ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរ ក្រុង/ ស្រុក ត្រូវមើលឡើងវិញ នូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវ​ទុក​ចោល​នោះទេ គឺត្រូវដោះស្រាយ​ជូនពលរដ្ឋឱ្យ បានទាន់ពេលវេលា ជាពិសេសត្រូវយ​កចិត្តទុក្ខ​ដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនពលករ ដែលទើបវិលត្រឡប់​មកពីប្រ​ទេសថៃ ព្រមទាំ​ងសហកា​រគ្នាជួយសម្រប​សម្រួលរកការងារជូនពួកគាត់ផងដែរ

លោកជំទាវបណ្ឌិត​អភិបាលខេ​ត្ត ក៍បានមានប្រសាសន៍កោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកង​កម្លាំង ប្រដាប់ អាវុធទាំ​ង ៣ប្រភេទ ដែលកន្លងមកបានសហការគ្នាធ្វើការងារ តាមតួ​រនាទី​ភារៈកិច្ច ​ប្រក​បដោយកា​រទទួលខុស ត្រូវខ្ពស់​ជាពិសេ​សបាន​ចូលរួមក្នុ​ងការការពា​របូរណៈភាពទឹ​កដី, ថែរ​ក្សាសន្តិសុ​ខសណ្តាប់​ធ្នាប់​សាធារណៈ, ការបង្ក្រាបបទល្មើសបច្ចេកវិជ្ជា Online Scams, ការប​ម្រើ សេវាសាធារណៈនានាបានល្អប្រសើ និងបានកសាងសមិទ្ធផលនានា នៅតាម​មូលដ្ឋានឱ្យ​លេចឡើង​ជារូបរាង ដែលជា ការរួមចំណែកឱ្យខេត្តប៉ៃលិន យើងមា​នភាពរីក​ចម្រើនស្រប​តាម​គោល​នយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមាន​ប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលមាន​លោកជំទាវប​ណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានា ជូនដ​ល់​ប្រជាព​លរដ្ឋ និងកា​រអនុវត្តនូវ​គោលនយោបាយភូមិ/ឃុំ មានសុវត្តិភាព នៅតាមមូល​ដ្ឋានប្រកប​ដោយប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្ត បន្ទាប់គួរជាទីមោទន ដែល​ធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត មានការស្ងើចសសើរមិនដាច់ពីមាត់ ចំពោះការ កែប្រែមុខមាត់ថ្មី របស់ខេត្តប៉ៃលិន ជាពិសេសបាន​ជួយសម្របសម្រួ​លដោះស្រា​យបញ្ហា​ជូនប្រជាព​លករ ដែលវិញ​ត្រឡប់ ម​កពីប្រ​ទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងបានស្វះស្វែងទំ​នាក់ទំ​នង​ជាមួយក្រុមហ៊ុនរកការងារជូនបងប្អូន ពលករទាំងនោះផងដែរ។

នៅក្នុងឱកា​សនោះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើដល់ផលប្រយោជន៍ និងសេចក្តីត្រូវ​ការរបស់​ប្រជាពលរដ្ឋ ដោយត្រូវយក ចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់ រហ័សទាន់សភាពការណ៍ និងមានប្រ​សិទ្ធភាពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ របស់រា​ជរដ្ឋា​ភិបាល អាណ​ត្តិទី៧ នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *