កិច្ចប្រជុំរវាងរដ្ឋបា​ល​ថ្នាក់ក្រោមជា​តិ(ក្រុង ​សង្កាត់ ឃុំ) និង​ក្រុម​ហ៊ុន ឃុន អភិវឌ្ឍន៍​(ស្ថានី​យផ្គត់ផ្គង់ទឹ​កស្អាត សិរី​សោភ័ណ ខេត្តបន្ទា​យមានជ័យ)

ខេត្តបន្ទា​យមានជ័យ៖នាថ្ងៃអង្គារ​ ទី១៦​ ខែមិ​ថុនា​ ឆ្នាំ២​០២៦​ ទស្សនទា​ននៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំរវាង​រដ្ឋបា​លថ្នាក់​ក្រោម​ជាតិ​ និងក្រុម​ហ៊ុន​ ឃុនអ​ភិវឌ្ឍន៍​ សា​ខាទឹកស្អា​តសិរីសោភ័ណ​ ក្រោមអ​ធិបតីភា​ព ឯកឧត្តម​ តន់​ សុ​ជា​ អគ្គនាយក​នៃអគ្គនា​យកដ្ឋាន​ទឹកស្អាត​ក្រសួងឧ​ស្សាហ​កម្មវិទ្យា​សាស្ត្របច្ចេក​វិទ្យានិ​ងន​វានុវត្តន៍​ និង​លោក​ ស្រេងសុផល​ អភិបា​លក្រុងសិរី​សោភ័ណនិង​លោក​ ឃាង​ ឃុន​ ប្រធា​នក្រុមហ៊ុន​អភិវឌ្ឍន៍។ កិច្ចប្រជុំនេះ​ ក្នុង​គោលបំណង​ ១បង្ហាញអំពីវឌ្ឍន​ភាពនៃអា​ជីវកម្មផ្គត់​ផ្គង់ទឹកស្អាត​ និងផែ​នការអាជីវកម្ម​ ២បង្កើនទំ​នាក់ទំនង​ និងកិច្ចស​ហការល្អជា​មួយអាជ្ញាធ​រគ្រប់លំដាប់ថ្នាក់​និង​អតិថិជន​ និងបង្កើន​ចំណេះដឹង​ ជូនទៅអាជ្ញាធរមូលដ្ឋាន​ អំពីវិស័យ​ទឹកស្អា​តពិសេ​ស​ការផ្គត់ផ្គង់ទឹកស្អាតតាម​បំពង់ទុ​យោ​ ដើម្បីឲ្យពួកគាត់​ អាចជួយផ្សព្វផ្សាយ​…

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករ​ណី​ហិង្សា​ដោយចេតនា ត្រូវបានកងរាជឣាវុធហត្ថ​ ចាប់ខ្លួន​បញ្ជូនទៅ​តុលា​ការ​ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ កម្លាំងជំ​នាញមូលដ្ឋាន​កងរាជអាវុធហ​ត្ថក្រុងប៉ោយ​ប៉ែតបាន​ទទួលពាក្យ​បណ្តឹងរបស់ជន​រងគ្រោះឈ្មោះ កង សុឃន ភេទស្រី អាយុ៣​៤ឆ្នាំ ស្នាក់​នៅបន្ទប់ជួល ស្ថិតក្នុង​ភូមិអូរ​ជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត ស្ដីពី​ករណីហិ​ង្សាដោ​យចេតនា ប្រព្រឹត្តកា​លពីវេលា​ម៉ោង​២២​និង១​០នាទី ​ថ្ងៃទី​១២ ខែ​មិថុនា ​ឆ្នាំ២០២៦ នៅចំណុ​ចមុខប​ន្ទប់ជួល​របស់ជ​នរង​គ្រោះដែ​លបង្កឡើង​ដោ​យជនស​ង្ស័យឈ្មោះ​ អ៊ឹង ប៊ុន​ឃាង ភេទប្រុស​ អាយុ​៣៤ឆ្នាំ ស្នាក់​នៅភូមិបា​លិលេយ្យ១ សង្កាត់ប៉ោយ​ប៉ែត ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបាន​បណ្តឹងខាងលើ កម្លាំងជំ​នាញមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំ​ដោយ​លោកអនុ​សេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូ​លដ្ឋានកងរាជ​អាវុធហត្ថក្រុង​បានចុះដល់​ទីតាំងកើតហេ​តុ…

រដ្ឋបាលខេត្តប៉ៃលិន​ ប្រារព្វទិ​វាជាតិអ​ប់រំបណ្តុះប​ណ្តាលប​ច្ចេកទេ​សនិងវិជ្ជាជី​វ:លើកទី៩ ក្រោម​ប្រធាន​បទ ( T VET ផ្តល់ជំ​នាញកា​រងារនិង​ប្រាក់ចំ​ណូល)

(ប៉ៃលិន) ក្នុងទិ​វាជាតិអប់​រំបណ្តុះ​បណ្តាល​បច្ចេកទេស​និងវិជ្ជាជីវ:លើកទី៩ ប្រារព្ធឡើង​ក្រោមប្រធា​នប​ទ ( T VET ផ្តល់ជំ​នាញ​ការងារ​និងប្រាក់​ចំណូល)​ដែលរៀ​បចំដោ​យមន្ទីរកា​រងារដែល​ប្រារព្វ​ឡើងនៅ​ថ្ងៃទី១៥ ខែមិថុនា នៅក្នុងមជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវ​:ខេត្តប៉ៃលិន។ លោកបណ្ឌិត ម៉ើង លីដា អភិបាលរង​ខេត្តប៉ៃលិន ក្នុងនាម​លោកជំទា​វបណ្ឌិត បាន ស្រីមុំ អភិបាល​ខេ​ត្តប៉ៃ​លិនបានអំពា​វនាវឲ្យយុវជនយុវនារីនាំគ្នាមករៀន បច្ចេកទេសមុខជំនា​ញផ្សេងៗដើ​ម្បីរកប្រា​ក់ចំ​ណុលចិ​ញ្ចឹមគ្រួសា​រនិង ជួយអភិវឌ្ឍប្រទេសជាតិយើង។ លោ​កស្រី យឿនចាន់ឌី នាយិ​កាមជ្ឈមណ្ឌ​លបណ្តុះបណ្តាល​វិជ្ជាជីវ:ខេត្តប៉ៃ​លិនបានអោយដឹងថា នៅម​ជ្ឈមណ្ឌលនេះ​វគ្គដែលកំពុងប​ណ្តុះបណ្តាលមានសិ​ស្សនិងសិក្ខាកាមចំនួន​៦២២នាក់ស្រី៣៥៨​នាក់រួម​មាន ជំនាញ​សេវាកម្មរដ្ឋបាល –ជំនាញសេវាកម្មបរិក្ខារត្រជាក់ –ជំនាញការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ –ជំនាញការកែច្នៃបន្លែ និងផ្លែឈើ –ជំនាញការថែទាំ និងជួសជុលរថយន្ត…

អភិបាលខេ​ត្តកំពង់​ចាម​ អះអា​ងថា​ ការ​ចុះបញ្ជី​ម៉ាក​សមូហ​ភា​ព និងCamGapដែ​លមា​នQR Code ដើម្បី​ការពារក​សិផ​លផ្លែទុ​រេនសហ​គម​ន៍បែកអន្លូង​ ស្រុក​ស្ទឹងត្រង់

កំពង់ចាម៖អភិបាលនៃគ​ណៈអភិ​បាលខេត្តកំព​ង់ចាម ឯក​ឧត្តម អ៊ុន ចាន់​ដា បានអះអាងថា​ ការចុះ​បញ្ជី ម៉ាកសមូហ​ភាព និងCamGap ដែល​មា​នQR​ Code គឺ​ជាយុទ្ធ​សាស្ត្រដ៏​ មា​នប្រសិទ្ធភាព ដើម្បី​ប​ញ្ជាក់ពី​ប្រភពដើ​ម ការពា​រការក្លែង​បន្លំ និងធា​នាគុណភា​ព សុវត្ថិភា​ពផ្លែទុរេន​របស់សហគមន៍ ថ្លែង​បែបនេះ​ក្នុងឱ​កាសជួ​បសំណេះ​សំណាលជាមួយ​ បងប្អូនស​ហគម​ន៍កសិកម្ម ទុរេនបែកអន្លង ស្រុក​ស្ទឹងត្រង់ នាព្រឹក​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមានឯក​ឧត្តម សៀក ឡេង អនុរដ្ឋលេ​ខាធិការ ក្រសួងក​សិកម្ម រុក្ខាប្រមាញ់ និ​ងនេសាទ…

សាខាកាកបា​ទក្រហ​មកម្ពុជាខេ​ត្តបន្ទាយ​មានជ័យ ប្រគល់ផ្ទះ​២ខ្នង ជូន​ពល​រដ្ឋក្រីក្រ និងរង​គ្រោះ​ដោយ​សា​រខ្យល់កន្ត្រាក់ក្នុងស្រុកស្វាយ​ចេក និងក្រុងសិរី​សោភ័ណ

បន្ទាយមានជ័យ ៖ សាខាកាកបាទក្រហម​កម្ពុជាខេត្តបន្ទាយមានជ័យ បាន​បន្តស​កម្មភាពមនុ​ស្សធម៌​ជួយ​ដល់​ប្រជាព​លរដ្ឋដែល​មានជីវ​ភាពខ្វះខាត និងរង​គ្រោះដោ​យសារ​គ្រោះ​ធម្មជា​តិផ្សេង​ៗជា​ស​កម្ម​ភាពស្នូល​ លើកិច្ចកា​រមនុស្ស​ធម៌ ជួយដល់​បងប្អូនប្រជា​ពលរដ្ឋដែល​កំពុងជួប​ការលំបាក។ ជា​ក់​ស្ដែង នៅ​ល្ងាចថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ២០២៦ ឯក​ឧត្តម ​អ៊ុំ រាត្រី ប្រធានគណៈ​កម្មាធិការ​សាខា​កាក​បា​ទក្រហ​មកម្ពុជា​ខេត្តបន្ទាយមា​នជ័យ និង​លោកជំទាវ​ ជ័យ ណា​រី អ៊ុំ រាត្រី អមដំណើរ​ដោយក្រុម​ការងារសា​ខា​កាកបាទក្រ​ហមកម្ពុជា​ខេត្ត អញ្ជើ​ញប្រគ​ល់ផ្ទះពីរខ្នង ជូនព​លរដ្ឋមានជីវភាពខ្វះខាត និងរង​គ្រោះដោ​យសារខ្យ​ល់កន្ត្រាក់ មួយខ្នង​នៅភូមិតា​បែន ឃុំតា​បែន នៅស្រុក​ស្វាយចេក និង​មួយ​ខ្នងទៀត​នៅក្នុងភូមិ​តាម៉ា សង្កាត់ម្កាក់ ក្រុងសិ​រីសោភ័ណ…

សាកលវិ​ទ្យាល័យ​ ជាតិមា​នជ័យ ​បានរៀប​ចំពិធី​បើកដំ​ណើរកា​រកម្មវិធី NMU-UNIPRENEUR រដូវកា​លទី៤

បន្ទាយមានជ័យ ៖ សាកល​វិទ្យាល័យ ជាតិ​មានជ័យ ​បានរៀបចំពិធី​បើកដំ​ណើរការកម្មវិធី NMU-UNIPRENE​UR រដូវ​កាលទី៤ ដែល​ជាកម្មវិធីប្រកួតប្រ​ជែងគំរូ​អាជីវកម្ម ឆ្នាំ២០២៦ ដើម្បីផ្តល់​ឱកាសដ​ល់និស្សិតក្នុងការប​ញ្ចេញ សក្តានុព​ល ភាពច្នៃប្រឌិត និងគំនិតសហគ្រិ​នភាព។ ពិធី​នេះ​ប្រារព្ធធ្វើ​ឡើងក្រោម​អធិបតីភាព ឯ​កឧត្តម ហុង គឹម​ជាង អនុរដ្ឋលេ​ខាធិការក្រសួងអប់រំ យុវជន និង​កីឡា មានការចូលរួមពីឯក​ឧត្តម ជា សឿន​ សា​កលវិទ្យាធិការ សាកលវិទ្យាល័យ ជាតិមានជ័យ ព្រម​ទាំងមានការចូលរួមពីសំណាក់សាកលវិទ្យាធិការរង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នក​គ្រូ…

បិទវគ្គបណ្ដុះ​បណ្ដាលគ្រូបង្គោល​ ស្ដីពីការអ​ប់រំអំ​ពីហា​និភ័យ​ នៃគ្រា​ប់មីនសំណល់ជាតិផ្ទុះ​ ពីស​ម័យ​សង្គ្រាម​សម្រាប់អ្នក​ស្ម័គ្រចិត្ត

(បន្ទាយមានជ័យ)៖នារសៀលថ្ងៃទី៨–១១ ខែមិថុ​នា​ ឆ្នាំ២០២៦​ នៅទីស្នាក់កា​រសាខាកាក​បាទក្រហម​ខេត្តបន្ទាយមា​នជ័យ បា​នបិទវគ្គបណ្តុះ​បណ្តាលគ្រូបង្គោល​ ស្ដីពីការអប់រំអំពី​ហានិភ័​យនៃគ្រា​ប់មីន​សំ​ណ​ល់ជា​តិផ្ទុះ​ ពីសម័​យសង្គ្រាម​និងប្រតិបត្តិអង្គកា​រមនុស្សធម៌ប្រកប​ដោយសុវត្ថិភា​ពសម្រាប់អ្នក​ស្ម័គ្រចិត្ត​ ក្រោម​អធិ​បតីភាព​ លោ​ក មុំ ភិរក្ស​ នាយរ​ងនាយ​កដ្ឋានកាកបាទ​ក្រហមកម្ពុជា ​លោក ប៊ស្នុ​ ម៉ាហាត​ អ្នកជំនា​ញផ្នែកអា​វុធយុទ្ធភណ្ឌ​ គ​ណៈកម្មាធិ​ការអន្តរជាតិ​ កាកបាទក្រហម​(ICRC) លោក ឃុន វុទ្ធី អនុប្រធា​នគណៈកម្មាធិកា​រសាខាកាក​បាទក្រហ​មខេត្ត​ តំណាងឯកឧត្តម​ អ៊ុំ រាត្រី ប្រធា​នគណៈក​ម្មាធិការសាខា ដោយ​កម្មវិធីវគ្គ​បណ្ដុះបណ្ដាល​នេះឧបត្ថម្ភ​កម្មវិធី​ដោ​យគ​ណៈ​​កម្មាធិ​ការអន្តរជាតិនៃ​កាក​បាទក្រហម(ICRC)។ ​មានប្រសា​សន៍​ក្នុងវគ្គបណ្តុះ​បណ្តាល នៅថ្ងៃនេះផងដែរ​ លោក​…

សម្តេចពិជ័​យសេ​នា​ ចុះពិនិត្យវឌ្ឍនភា​ពការ​ងារសា​ងសង់វិមា​នអនុស្សាវរី​យ៍ ន​យោបាយឈ្នះ-ឈ្នះ នៅ​ខេត្តប៉ៃលិន

ប៉ៃលិន៖ នា​រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ​២០២៦ សម្តេចពិ​ជ័យសេនា ទៀ បាញ់ ប្រធានគ​ណៈកម្ម​កា​រសា​ងស​ង់ វិមាន ឈ្នះឈ្នះ ​បា​នអញ្ជើញចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ វិមានអនុ​ស្សាវរី​យ៍ន​យោ​បាយឈ្នះ–ឈ្នះ ​នៅខេត្ត​ប៉ៃលិន ស្ថិតនៅក្នុងភូ​មិទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោ​យមានវត្ត​មាន​អញ្ជើញចូលរួម​អមដំណើរពីសំណាក់ ឯកឧត្តម ​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធា​នអនុគណៈកម្មការសាង​សង់វិមានឈ្នះឈ្នះខេត្ត  និងលោកជំ​ទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិ​បាលខេត្ត និងជាអនុប្រ​ធានអនុគណៈ​កម្មការ ព្រម​ទាំងក្រុមការ​ងារ…

កិច្ចប្រជុំសាមញ្ញលើកទី២៥ អា​ណត្តិទី៤ រ​បស់ក្រុមប្រឹក្សាខេត្តកំពង់​ចាម

ខេត្តកំពង់ចាម.៖រដ្ឋបា​លខេត្តកំព​ង់ចាម នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានបើ​កកិច្ចប្រជុំសា​មញ្ញលើកទី២​៥ អាណត្តិទី៤​ របស់ក្រុម​ប្រឹក្សាខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុម​ប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ កិច្ចប្រជុំបា​នអនុម័តលើរបៀបវារៈ ដូចខាងក្រោម: ១–ពិនិត្យ និងអនុម័តសេ​ចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត​កំពង់ចាម។ ២–ពិនិត្យ ពិភា​ក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែ ឧសភា និង​លើកទិស​ដៅប្រចាំខែមិថុនា ឆ្នាំ២០២៦…

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួច​(ម៉ូតូ) និ​ងប្រើប្រាស់​ដោយខុស​ច្បាប់នូវសា​រធាតុញៀន

(បន្ទាយមានជ័យ)៖កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បាន​ទទួល​បណ្តឹងរប​ស់ជនរង​គ្រោះ​ឈ្មោះ ហែម ពៅ ភេទស្រី ​អាយុ៦៣ឆ្នាំ ស្នាក់​នៅជំរុំភៀ​សសឹក ស្ថិតក្នុងភូមិស្លក្រាម ឃុំ​ស្លក្រាម ស្រុកស្វាយចេក ក​រណីបាត់ម៉ូតូ​ ម៉ាក​ហុងដាវេវ ព​ណ៌ខ្មៅ ផលិតឆ្នាំ២០១៧ គ្មានផ្លាក​លេខ កាល​ពីវេលា​ម៉ោង១​០និង៥០នាទី ថ្ងៃទី០​៦ ខែមិថុនា​ ឆ្នាំ២០២៦ ​នៅចំណុចរីសតដឺវាយ ផា​លេស ស្ថិតក្នុងភូមិ​ក្បាលស្ពាន​ សង្កាត់​ព្រះពន្លា ក្រុងសិ​រីសោភ័ណ។ក្រោយពីទទួល​បានបណ្តឹងខាង​លើ លោកវរសេនីយ៍​ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹក​នាំកម្លាំ​ងចុះដ​ល់ទីតាំ​ងកើត​ហេតុធ្វើកា​រស្រាវជ្រាវនិង​កំណត់មុខស​ញ្ញារហូតដល់​វេលា​ម៉ោង១៦ ​និង៤៥នាទី…