ខេត្តបន្ទាយមានជ័យ៖នាថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ ទស្សនទាននៃកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រុមហ៊ុន ឃុនអភិវឌ្ឍន៍ សាខាទឹកស្អាតសិរីសោភ័ណ ក្រោមអធិបតីភាព ឯកឧត្តម តន់ សុជា អគ្គនាយកនៃអគ្គនាយកដ្ឋានទឹកស្អាតក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ និងលោក ស្រេងសុផល អភិបាលក្រុងសិរីសោភ័ណនិងលោក ឃាង ឃុន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍។ កិច្ចប្រជុំនេះ ក្នុងគោលបំណង ១បង្ហាញអំពីវឌ្ឍនភាពនៃអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត និងផែនការអាជីវកម្ម ២បង្កើនទំនាក់ទំនង និងកិច្ចសហការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងអតិថិជន និងបង្កើនចំណេះដឹង ជូនទៅអាជ្ញាធរមូលដ្ឋាន អំពីវិស័យទឹកស្អាតពិសេសការផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ទុយោ ដើម្បីឲ្យពួកគាត់ អាចជួយផ្សព្វផ្សាយ បន្តដល់ប្រជាពលរដ្ឋ។
លោក ស្រេង សុផល និងឯកឧត្តម តន់ សុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទឹកស្អាតជាវិស័យអាទិភាពមួយ ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនឹងសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពក្នុងន័យនេះក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍តាមរយៈអគ្គនាយកដ្ឋានទឹកស្អាតបាននិងកំពុងជំរុញការអភិវឌ្ឍទឹកស្អាតនៅ ស្របតាមគោលនយោបាយជាតិនិងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលគោលដៅគឺធានាឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ទទួលបានទឹកស្អាតប្រើប្រាស់ប្រកបដោយគុណភាពសុវត្ថិភាពនិរន្តរភាពនិងតម្លៃសមរម្យនៅត្រឹមឆ្នាំ ២០៣០ ដើម្បីសម្រេចនូវគោលដៅនេះរាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងគាំទ្រយ៉ាងសកម្មដោយការចូលរួម វិស័យឯកជនក្នុងការវិនិយោគនិងអភិវឌ្ឍសេវាផ្គត់ផ្គង់ទឹកស្អាត។
ជាក់ស្តែងប្រតិបត្តិការផ្គត់ផ្គង់ទឹកស្អាតឯកជនបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកសេវាទៅកាន់ទីប្រជុំជនតូចតូចក៏បានចូលតំបន់ដែលជួយបំពេញបន្ថែមលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានបន្តថា បើទោះជាវិស័យ ទឹកស្អាតកម្ពុជា សម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក៏ដោយ ក៏យើងនៅតែប្រឈម នឹងបញ្ហាមួយចំនួនដូចជាការពង្រីកសេវាទៅកាន់តំបន់ដាច់ស្រយាល ការធានាចិរភាពទឹកស្អាតអត់ប៉ះពាល់នៃការប្រែប្រួលអាកាសធាតុសម្រាប់ការវិនិយោគសម្រាប់ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើនអត្រាភ្ជាប់ទឹកស្អាតរបស់ប្រជាពលរដ្ឋ ។ បញ្ហាទាំងនេះ មិនអាចដោះស្រាយបានដោយស្ថាប័នណាមួយតែឯកឯងនោះទេប៉ុន្តែត្រូវការកិច្ចសហការគ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តមក៏បានលើកទឹកចិត្តឲ្យរដ្ឋបាលក្រុងស្រុកឃុំសង្កាត់បន្តគាំទ្រប្រតិបត្តិការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងមូលដ្ឋានរបស់ខ្លួន នឹងជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ទឹកស្អាតតាមប្រព័ន្ធបំពង់ ។ កិច្ចប្រជុំនេះផងដែរលោក ស៊ុន ឃុន គឹមហេង ដែលជាប្រធានប្រតិបត្តិក្រុមហ៊ុនឃុនអភិវឌ្ឍន៍បានឡើងធ្វើបទបង្ហាញស្ដីពីសារៈបាន នៃការកកើតឡើងនៃក្រុមហ៊ុនឃុនអភិវឌ្ឍនៅក្នុងក្រុងសិរីសោភ័ណ៕

