កិច្ចប្រជុំសាមញ្ញលើកទី២៥ អា​ណត្តិទី៤ រ​បស់ក្រុមប្រឹក្សាខេត្តកំពង់​ចាម

ខេត្តកំពង់ចាម.៖រដ្ឋបា​លខេត្តកំព​ង់ចាម នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានបើ​កកិច្ចប្រជុំសា​មញ្ញលើកទី២​៥ អាណត្តិទី៤ របស់ក្រុម​ប្រឹក្សាខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុម​ប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

កិច្ចប្រជុំបា​នអនុម័តលើរបៀបវារៈ ដូចខាងក្រោម:
ពិនិត្យ និងអនុម័តសេ​ចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត​កំពង់ចាម។

ពិនិត្យ ពិភា​ក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែ ឧសភា និង​លើកទិស​ដៅប្រចាំខែមិថុនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម។

ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពីការរៀបចំបែងចែកប្រាក់រង្វាន់ប្រចាំខែ ដល់មន្ត្រី​សាលា​ខេត្តកំពង់ចាម ដែលទទួលបានពីការផ្តល់សេវារដ្ឋបាលសម្រាប់ខែ ឧសភា។

ពិនិត្យ ពិភាក្សា និងអនុម័តសេ​ចក្តីព្រាង​សេចក្តីស​ម្រេចស្តីពី ប្រតិទិនន័យកិច្ចប្រជុំសាមញ្ញ អាណ​ត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម សម្រាប់រយៈពេល ១២ខែ លើកទី៣។
ពិនិត្យ ពិភាក្សា និងអនុម័ត​លើការស្នើសុំបន្តអាណត្តិទី២ របស់អភិបាល អភិបាលរង ក្រុង ស្រុក​ក្នុង​ដែនសមត្ថកិច្ចដដែល។
បញ្ហា​ផ្សេង៕

Leave a Reply

Your email address will not be published. Required fields are marked *