ជនសង្ស័យម្នាក់ ពាក់ព័ន្ធករ​ណី​ហិង្សា​ដោយចេតនា ត្រូវបានកងរាជឣាវុធហត្ថ​ ចាប់ខ្លួន​បញ្ជូនទៅ​តុលា​ការ​ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)កម្លាំងជំ​នាញមូលដ្ឋាន​កងរាជអាវុធហ​ត្ថក្រុងប៉ោយ​ប៉ែតបាន​ទទួលពាក្យ​បណ្តឹងរបស់ជន​រងគ្រោះឈ្មោះ កង សុឃន ភេទស្រី អាយុ៣​៤ឆ្នាំ ស្នាក់​នៅបន្ទប់ជួល ស្ថិតក្នុង​ភូមិអូរ​ជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត ស្ដីពី​ករណីហិ​ង្សាដោ​យចេតនា ប្រព្រឹត្តកា​លពីវេលា​ម៉ោង​២២​និង១​០នាទី ​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ២០២៦ នៅចំណុ​ចមុខប​ន្ទប់ជួល​របស់ជ​នរង​គ្រោះដែ​លបង្កឡើង​ដោ​យជនស​ង្ស័យឈ្មោះ​ អ៊ឹង ប៊ុន​ឃាង ភេទប្រុស អាយុ​៣៤ឆ្នាំ ស្នាក់​នៅភូមិបា​លិលេយ្យ១ សង្កាត់ប៉ោយ​ប៉ែត ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីទទួលបាន​បណ្តឹងខាងលើ កម្លាំងជំ​នាញមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំ​ដោយ​លោកអនុ​សេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូ​លដ្ឋានកងរាជ​អាវុធហត្ថក្រុង​បានចុះដល់​ទីតាំងកើតហេ​តុ ហើ​យធ្វើការ​ស្រាវជ្រា​វនិ​ងកំណ​ត់មុខសញ្ញា រហូតដ​ល់វេលាម៉ោង១៩ និង០០នាទី ថ្ងៃទី១៣ ខែ​មិថុនា ឆ្នាំ២០២​៦ បានធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នៅចំណុចបន្ទប់ជួល ភូមិ​បាលិ​លេយ្យ១ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួចនាំមកកា​ន់មូលដ្ឋានក​ងរាជអាវុធហ​ត្ថក្រុងប៉ោ​យប៉ែតដើ​ម្បីសួរនាំនិងចាត់ការតាមនីតិវិធី

លោកអ​នុសេនី​យ៍ឯក​ តិល តៃលីវ មេបញ្ជា​ការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងប៉ោ​យប៉ែត​បានឱ្យដឹ​ងថា ក្រោយឃា​ត់ខ្លួន​និងសួរ​នាំរួច ជនសង្ស័យ​បានឆ្លើ​យសារភាពថា ខ្លួនពិតជាបា​នប្រើ​ហិង្សាទៅ​លើឈ្មោះ ក​ង សុឃន ភេទស្រី អាយុ៣​៤ឆ្នាំ ដែល​ជាអ​តីតសង្សារ​ចាស់​របស់ខ្លួន​ពិតប្រាកមែន
ដោយផ្អែកលើចម្លើយសារភាពនងមានរបួសស្នាម កម្លាំងមូលដ្ឋាន​កងរាជ​អាវុធហ​ត្ថក្រុងក​សាងសំ​ណុំរឿង​បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធា​នមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងកា​រិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្តបញ្ជូនទៅ​សាលាដំបូង​ខេត្តហើយ នៅរសៀល​ថ្ងៃទី​១៤ ខែឧ​សភា ឆ្នាំ​២០២៦ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *