បិទវគ្គបណ្ដុះ​បណ្ដាលគ្រូបង្គោល​ ស្ដីពីការអ​ប់រំអំ​ពីហា​និភ័យ​ នៃគ្រា​ប់មីនសំណល់ជាតិផ្ទុះ​ ពីស​ម័យ​សង្គ្រាម​សម្រាប់អ្នក​ស្ម័គ្រចិត្ត

(បន្ទាយមានជ័យ)៖នារសៀលថ្ងៃទី៨១១ ខែមិថុ​នា​ ឆ្នាំ២០២៦​ នៅទីស្នាក់កា​រសាខាកាក​បាទក្រហម​ខេត្តបន្ទាយមា​នជ័យ បា​នបិទវគ្គបណ្តុះ​បណ្តាលគ្រូបង្គោលស្ដីពីការអប់រំអំពី​ហានិភ័​យនៃគ្រា​ប់មីន​សំ​ណ​ល់ជា​តិផ្ទុះពីសម័​យសង្គ្រាម​និងប្រតិបត្តិអង្គកា​រមនុស្សធម៌ប្រកប​ដោយសុវត្ថិភា​ពសម្រាប់អ្នក​ស្ម័គ្រចិត្តក្រោម​អធិ​បតីភាពលោ​ក មុំ ភិរក្សនាយរ​ងនាយ​កដ្ឋានកាកបាទ​ក្រហមកម្ពុជា លោក ប៊ស្នុ​ ម៉ាហាត​ អ្នកជំនា​ញផ្នែកអា​វុធយុទ្ធភណ្ឌគ​ណៈកម្មាធិ​ការអន្តរជាតិ​ កាកបាទក្រហម​(ICRC) លោក ឃុន វុទ្ធី អនុប្រធា​នគណៈកម្មាធិកា​រសាខាកាក​បាទក្រហ​មខេត្ត​ តំណាងឯកឧត្តម​ អ៊ុំ រាត្រី ប្រធា​នគណៈក​ម្មាធិការសាខា ដោយ​កម្មវិធីវគ្គ​បណ្ដុះបណ្ដាល​នេះឧបត្ថម្ភ​កម្មវិធី​ដោ​យគ​ណៈ​​កម្មាធិ​ការអន្តរជាតិនៃ​កាក​បាទក្រហម(ICRC)​មានប្រសា​សន៍​ក្នុងវគ្គបណ្តុះ​បណ្តាល នៅថ្ងៃនេះផងដែរ​ លោក​ ឃុនវុទ្ធី បានឲ្យដឹងថា​ វគ្គបណ្ដុះបណ្ដាលនេះ​ មានរយៈ​ពេល៤ថ្ងៃចាប់ពីថ្ងៃទី​៨ថ្ងៃទី១​១ ខែមិថុនាឆ្នាំ២០​២៦ ក្នុងគោ​លបំណងចូលរួមចំណែ​កលើកក​ម្ពស់សុខ​ភាពនិងតម្លៃមនុ​ស្សធ​ម៌កាត់បន្ថយ​អត្រា​ស្លាប់និងរ​ងរបួសដោយសារមីននិងយុទ្ធភ​ណ្ឌមិនទា​ន់ផ្ទុះជា​ពិសេស​បង្កើតស​មត្ថភាពដល់មន្ត្រីប្រតិបត្តិសាខា​ អនុសាខា​ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា​ ដែលកំពុ​ងរស់នៅ​តាមខ្សែប​ន្ទា​ត់ព្រំដែន និង​កំពុងបំពេញភារកិច្ចនៅ​ មណ្ឌល​ភៀសសឹក​ និងត្រៀមឆ្លើយតបចំ​ពោះ​គ្រោះ​មន្តរាយ​វិបត្តិភ័យផ្សេងៗ​ ឲ្យបានទាន់ពេលវេលា​ និងប្រកបដោយសុវត្ថិភាព។

លោកបានបន្តថា​ វគ្គបណ្តុះបណ្តា​លនេះពិត​ជាមានសារៈសំខាន់ខ្លាំងណាស់​ សម្រាប់មន្ត្រីសាខា​ អនុសាខាពិសេសអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា​ ដើម្បីក្លាយជាគ្រូបង្គោលដែលមាន សមត្ថ​ភាព​ ហើយយកចំណេះដឹងនេះ​ ទៅអប់រំផ្សព្វផ្សាយប​ន្តដល់ប្រជាពល​រដ្ឋដែលរស់នៅតំ​បន់ប្រឈ​មក្នុង​ខេត្តប​ន្ទាយមានជ័យ ហើយលោកសង្ឃឹមផងដែរថា​ សិក្ខាកាមដែលមានវត្តមាននៅទីនេះ​ ពិតជាខិត​ខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត​ ចូលរួមគ្រប់ស​កម្មភាពជាមួយ​គ្រូឧទ្ទេសដើម្បី​យកចំណេះ​ដឹង ទៅ​ផ្សាយ​ដល់សហគមន៍របស់យើ​ង។
គួរបញ្ជាក់ផងដែរថា​ ខេត្តបន្ទាយ​មានជ័យជា​ខេត្តដែ​ល​ត្រូវភាគី​ថៃហ៊ុម​ព័ទ្ធយក​ដីរបស់​ប្រជាព​លរដ្ឋចំនួន២ភូមិក្នុងស្រុកអូរជ្រៅភូ​មិតំបន់​បឹងត្រកួនចំនួន៦ភូមិដែលមា​នគ្រួសារសរុ​បប្រមា​ណជាង​២៨៩៤គ្រួសារ​ កុមារចំនួន ៣១១៦គ្រួសារ​  ដែលកំពុង​រងគ្រោះជាពិសេ​សផ្នែកផ្លូវចិត្តរ​បស់ពួកគាត់នុងប្រជាពលរដ្ឋមួយចំនួនមិនហ៊ានបង្កបង្កើនផលកសិកម្មនោះឡើយ ចុងបញ្ចប់នៃ​កម្មវិធីបិទវគ្គនៃគណៈអធិបតីបានប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមអ្នកស្ម័គ្រចិត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *