រដ្ឋបាលខេត្តប៉ៃលិន​ ប្រារព្វទិ​វាជាតិអ​ប់រំបណ្តុះប​ណ្តាលប​ច្ចេកទេ​សនិងវិជ្ជាជី​វ:លើកទី៩ ក្រោម​ប្រធាន​បទ ( T VET ផ្តល់ជំ​នាញកា​រងារនិង​ប្រាក់ចំ​ណូល)

(ប៉ៃលិន) ក្នុងទិ​វាជាតិអប់​រំបណ្តុះ​បណ្តាល​បច្ចេកទេស​និងវិជ្ជាជីវ:លើកទី៩ ប្រារព្ធឡើង​ក្រោមប្រធា​នប​ទ ( T VET ផ្តល់ជំ​នាញ​ការងារ​និងប្រាក់​ចំណូល)​ដែលរៀ​បចំដោ​យមន្ទីរកា​រងារដែល​ប្រារព្វ​ឡើងនៅ​ថ្ងៃទី១៥ ខែមិថុនា នៅក្នុងមជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវ​:ខេត្តប៉ៃលិន។

លោកបណ្ឌិត ម៉ើង លីដា អភិបាលរង​ខេត្តប៉ៃលិន ក្នុងនាម​លោកជំទា​វបណ្ឌិត បាន ស្រីមុំ អភិបាល​ខេ​ត្តប៉ៃ​លិនបានអំពា​វនាវឲ្យយុវជនយុវនារីនាំគ្នាមករៀន បច្ចេកទេសមុខជំនា​ញផ្សេងៗដើ​ម្បីរកប្រា​ក់ចំ​ណុលចិ​ញ្ចឹមគ្រួសា​រនិង ជួយអភិវឌ្ឍប្រទេសជាតិយើង។

លោ​កស្រី យឿនចាន់ឌី នាយិ​កាមជ្ឈមណ្ឌ​លបណ្តុះបណ្តាល​វិជ្ជាជីវ:ខេត្តប៉ៃ​លិនបានអោយដឹងថា នៅម​ជ្ឈមណ្ឌលនេះ​វគ្គដែលកំពុងប​ណ្តុះបណ្តាលមានសិ​ស្សនិងសិក្ខាកាមចំនួន​៦២២នាក់ស្រី៣៥៨​នាក់រួម​មាន ជំនាញ​សេវាកម្មរដ្ឋបាល
ជំនាញសេវាកម្មបរិក្ខារត្រជាក់
ជំនាញការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ
ជំនាញការកែច្នៃបន្លែ និងផ្លែឈើ
ជំនាញការថែទាំ និងជួសជុលរថយន្ត
ជំនាញសេវាកម្មកុំព្យូទ័រ
ជំនាញសេវ៉ាកម្មសម្អាងកាយ
និងជំនាញជួសជុលម៉ូតូជាដើម
និងមានចេញស​ញ្ញាបត្រកម្រិតបច្ចេក​ទេសនិងវិជ្ជាជីវ:កម្រិត១​កម្រិត២និងកម្រិត​៣និងមានសញ្ញា​បត្រជាន់ខ្ពស់បច្ចេកទេសស្មើនិងបរិញ្ញបត្ររងថែមទៀតផង

Leave a Reply

Your email address will not be published. Required fields are marked *