សម្តេចពិជ័​យសេ​នា​ ចុះពិនិត្យវឌ្ឍនភា​ពការ​ងារសា​ងសង់វិមា​នអនុស្សាវរី​យ៍ ន​យោបាយឈ្នះ-ឈ្នះ នៅ​ខេត្តប៉ៃលិន

ប៉ៃលិន៖ នា​រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ​២០២៦ សម្តេចពិ​ជ័យសេនា ទៀ បាញ់ ប្រធានគ​ណៈកម្ម​កា​រសា​ងស​ង់ វិមាន ឈ្នះឈ្នះ ​បា​នអញ្ជើញចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ វិមានអនុ​ស្សាវរី​យ៍ន​យោ​បាយឈ្នះឈ្នះ ​នៅខេត្ត​ប៉ៃលិន ស្ថិតនៅក្នុងភូ​មិទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោ​យមានវត្ត​មាន​អញ្ជើញចូលរួម​អមដំណើរពីសំណាក់ ឯកឧត្តម ​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធា​នអនុគណៈកម្មការសាង​សង់វិមានឈ្នះឈ្នះខេត្ត  និងលោកជំ​ទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិ​បាលខេត្ត និងជាអនុប្រ​ធានអនុគណៈ​កម្មការ ព្រម​ទាំងក្រុមការ​ងារ ផងដែរ ។

សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈ​កម្មការសាងសង់វិមា​នឈ្នះឈ្នះបានមា​នប្រសាស​ន៍លើកឡើងថា៖ ​វិមានឈ្នះ​ ឈ្នះនេះ បា​នសាងសង់ឡើង​ក្នុងគោ​លបំណងបង្ហាញពីវប្បធម៌កត្តញ្ញូ សម្ដែងការដឹងគុណ និងការចងចាំ រំឭក ដល់វីរភាព ស្នាដៃ និងភាពឈ្លាសវៃរបស់ថ្នាក់ ដឹកនាំ​ក្នុងការស្វែង​រកសន្តិភាព ដែលបា​នលះបង់សាច់ស្រ​ស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព, បង្ហា​ញពីព្រឹត្តិកា​រណ៍ ប្រវត្តិសាស្រ្តជាតិ, បញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្តពិត ដែលបានកើតចេញ លើក ដំបូងនោះ គឺដំណើរឆ្ពោះទៅកាផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទើបមាន ព្រឹត្តិការណ៍ ប្រវត្តិសា​ស្រ្តជាបន្ត ​បន្ទាប់ និងជាទីកន្លែង សម្រាប់មនុស្ស​ជំនាន់ក្រោយសិ​ក្សាស្វែងយល​រប្រវត្តិ​សាស្ត្រ ពិត របស់ ខេត្តប៉ៃ​លិន បញ្ជាក់ពីភាពពិតរបស់កូនខ្មែរ សម័យនេះ និងសមត្ថភា​ពចំណេះ​ដឹងតម្លៃពិតប្រាកដ នៃមគ្គុទេស ក៍អ្នកដឹកនាំកម្ពុជា។

សម្តេចប្រធាន បាន​មានប្រសាសន៍ឱ្យដឹងថា៖ ជាច្រើនជំនាន់ម​កហើយព្រះរាជា​ណាចក្រកម្ពុ​ជាយើ​ង ពុំធ្លាប់ទទួលបានសន្តិភា​ពពេញលេញដូចសម័យសព្វថ្ងៃនេះទេ ក្នុងដំណាក់កាលចុងក្រោយ គឺដោយសារបប ប្រល័យពូជ សាសន៍ ប៉ុល ពត  ដែលបានធ្វើឱ្យប្រទេសកម្ពុជាមានមហន្តរាយនោះ ទើបមាន​ព្រឹត្តិការណ៍ថ្ងៃ២០ មិថុនា ១៩៧៧ ថ្ងៃ២ ធ្នូ ១៩៧៨ និងថ្ងៃ៧ មករា ១៩៧៩ រហូតដល់១៩​៩៨ ដែលមានការអនុវត្តនយោបាយឈ្នះ ឈ្នះ និងការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជាក្រោមការ​ដឹកនាំប្រកបដោយគតិបណ្ឌិត​សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយ សមិទ្ធផល នយោ​បាយឈ្នះ ឈ្នះ នាំឲ្យប្រទេសជាតិ​ទទួលបានសន្តិភា​ពពេញលេញ ដែលជា​កត្តាច​ម្បង សម្រាប់ជម្រុញការអភិវឌ្ឍប្រទេ​សជាតិលើគ្រប់វិស័យ និ​ង ការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយ ជោគជ័យ និងបានប្រែក្លាយជីវភាពរស់​នៅរបស់ប្រជា​ជនពីជីវភាពក្រីក្រ មកជាប្រជាជនមានចំណូលកម្រិតមធ្យម ។

សម្តេចពិជ័យ​សេនា បានមានប្រសាសន៍បញ្ជាក់ថា៖ ការសាងសង់វិមានអនុស្សារីយ៍នយោបាយ ឈ្នះ ឈ្នះ នៅ ខេត្តប៉ៃលិននេះ នឹងសាងសង់ឡើង ក្រោមការចូលរួមពី គ្រប់មជ្ឈដ្ឋានទាំ​ងធនធាន​ថវិកា គំនិត ប្រាជ្ញារបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវន្ត និស្សិត សិ​ស្ស ដោយមិនគិតនិន្នាកា​រនយោបាយឡើយ ហើយសំណង់ និងតំបន់អភិវឌ្ឍនេះ នឹងក្លា​យទៅជាសំ​ណង់ប្រវត្តិសាស្រ្ត រាប់រយឆ្នាំ ដែលជាកេរមរតកក្នុងសម័យតេជោ សែន សម្រា​ប់មនុស្ស​ជាតិគ្រប់ជំនាន់នៅលើទឹកដីពាយព្យនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះសូមកោតសរសើរ និងវាយ តម្លៃខ្ពស់ ​ចំពោះឯកឧត្ត​មទេសរដ្ឋមន្ត្រី អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ព្រមទាំង​សហកា​រីទាំងអស់ នៃអនុ គណៈកម្មការសាងសង់ វិមានឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន ដែលបានខិ​តខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមកសាង វិមានឈ្នះ ឈ្នះនេះ ឱ្យបានរួចរាល់ជាស្ថាពរតាមការគ្រោងទុក ។

សូមបញ្ជាក់​ថា៖ ការសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ នៅខេត្តប៉ៃលិន គឺមានទីតាំ​ងស្ថិតនៅក្នុង ភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន តាមដងផ្លូវវាងក្រុង ចម្ងាយប្រ​ហែល ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ដោយ ស្តូប មានទំហំបាតក្រោម ៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមានកំព​ស់ ៥០.៩ម៉ែត្រ សាងសង់លើផ្ទៃដីទំហ៊ំ ២៦០០០ម៉ែត្រការ៉េ ដែលជាអំ​ណោយផ្ទាល់រប​ស់លោកជំទាវបណ្ឌិតបាន ស្រីមុំ អភិបាលខេត្ត ចំណែកប្លង់ស្ថាបត្យកម្ម និងរចនា សម្ព័ន្ធសាង​សង់ស្តូប ឈ្នះឈ្នះ ខេត្តប៉ៃ​លិន បានបង្កើតឡើងតាមទម្រង់វិមាន ឈ្នះ ឈ្នះ នៅរាជធានី​ភ្នំពេ​ញដែលមា​ន ទម្រង់ ៣សំខាន់ គឺ ៣គឺ១បង្ហាញពីគោលការណ៍ធានា ៣យ៉ាង នៃនយោ​បាយ ឈ្នះ ឈ្នះ ២កត្តាទាំង៥ ចំណុច នៃយុទ្ធសាស្ត្រឌីហ្វីដ DIFID និង៣កត្តាទាំង៧ នៃជ័យជម្នះ​ប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់នយោបាយឈ្នះឈ្នះ៕

Leave a Reply

Your email address will not be published. Required fields are marked *