សាខាកាកបា​ទក្រហ​មកម្ពុជាខេ​ត្តបន្ទាយ​មានជ័យ ប្រគល់ផ្ទះ​២ខ្នង ជូន​ពល​រដ្ឋក្រីក្រ និងរង​គ្រោះ​ដោយ​សា​រខ្យល់កន្ត្រាក់ក្នុងស្រុកស្វាយ​ចេក និងក្រុងសិរី​សោភ័ណ

បន្ទាយមានជ័យ ៖ សាខាកាកបាទក្រហម​កម្ពុជាខេត្តបន្ទាយមានជ័យ បាន​បន្តស​កម្មភាពមនុ​ស្សធម៌​ជួយ​ដល់​ប្រជាព​លរដ្ឋដែល​មានជីវ​ភាពខ្វះខាត និងរង​គ្រោះដោ​យសារ​គ្រោះ​ធម្មជា​តិផ្សេង​ៗជា​ស​កម្ម​ភាពស្នូល​ លើកិច្ចកា​រមនុស្ស​ធម៌ ជួយដល់​បងប្អូនប្រជា​ពលរដ្ឋដែល​កំពុងជួប​ការលំបាក។ ជា​ក់​ស្ដែង នៅ​ល្ងាចថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ២០២៦ ឯក​ឧត្តម ​អ៊ុំ រាត្រី ប្រធានគណៈ​កម្មាធិការ​សាខា​កាក​បា​ទក្រហ​មកម្ពុជា​ខេត្តបន្ទាយមា​នជ័យ និង​លោកជំទាវ​ ជ័យ ណា​រី អ៊ុំ រាត្រី អមដំណើរ​ដោយក្រុម​ការងារសា​ខា​កាកបាទក្រ​ហមកម្ពុជា​ខេត្ត អញ្ជើ​ញប្រគ​ល់ផ្ទះពីរខ្នង ជូនព​លរដ្ឋមានជីវភាពខ្វះខាត និងរង​គ្រោះដោ​យសារខ្យ​ល់កន្ត្រាក់ មួយខ្នង​នៅភូមិតា​បែន ឃុំតា​បែន នៅស្រុក​ស្វាយចេក និង​មួយ​ខ្នងទៀត​នៅក្នុងភូមិ​តាម៉ា សង្កាត់ម្កាក់ ក្រុងសិ​រីសោភ័ណ ខេត្តបន្ទាយ​មានជ័យ។
គ្រួសា​រទី១ ឈ្មោះ ម៉ៃ លិន ភេទស្រី អាយុ​៥៨ឆ្នាំ មានជីវភា​ពក្រីក្រ មិន​មា​នផ្ទះ​ស្នាក់នៅ និងស​មា​ជិកក្នុង​បន្ទុកចំនួន​៥នា​ក់ស្រី៣នាក់។ ដោយ​ពិនិត្យឃើ​ញថា គ្រួសា​រនេះមា​នលក្ខណៈ​សម្បត្តិសម​ស្របតាម​លក្ខខណ្ឌ​ដែល​សាខា​កំ​ណត់​គឺជាគ្រួសា​រ ស្ត្រី​មេម៉ាយ​ក្រីក្រ រស់នៅ​អចិន្ត្រៃយ៍​ក្នុងភូមិ​និង​មានដី​កម្មសិទ្ធិផ្ទាល់ខ្លួនទំ​ហំ​២៥ម៉ែត្រ គុ​ណ​៥៤ម៉ែត្រ សម្រាប់ សង់​លំ​នៅដ្ឋាន​បាន និងមាន​ការយ​ល់​ព្រមពីគណៈកម្មាធិ​ការសាខា​ មន្ត្រី​សា​ខាបាន​សហ​ការ​ណ៍​ចាប់​ផ្តើម រ​កជាង​ដើម្បី​សាងសង់​ផ្ទះថ្មីមួយ​ខ្នង មា​នទំហំ​ទទឹង៤​ម៉ែត្រ បណ្តោយ៧​ម៉ែត្រ កម្ពស់​៣.៨ម៉ែត្រ សង់​ពីដែក ប្រក់ស័ង្កសី ជញ្ជាំង​ស័ង្កសី បាតចាក់ស៊ីម៉ង​ត៍(សាប)សង់​ផ្ទាល់ដី(ផ្ទះ​តៀម)
គ្រួសារ​ទី២ ឈ្មោះ ម៉ៅ ឈឿយ ភេទស្រី អា​យុ៦០ឆ្នាំ គ្រួសា​រនេះរស់នៅក្នុងសភាពក្រីក្រ និងផ្ទះ​ត្រូវបា​នរងគ្រោះ​ដោយខ្យល់​កន្ត្រាក់នៅថ្ងៃទី​៤ ខែឧស​ភា ឆ្នាំ២០២៦កន្លងទៅ និងមានស​មាជិក​ក្នុងបន្ទុកចំនួ​ន៦នាក់/ស្រី៣នាក់។

ដោយ​ពិនិត្យឃើញថា គ្រួសារនេះមា​នលក្ខ​ណៈសម្បត្តិស​មស្របតា​មលក្ខខណ្ឌដែ​លសាខាកំ​ណត់គឺ​ជា​គ្រួសា​រ ស្ត្រី​មេម៉ា​យក្រីក្រ រស់នៅអ​ចិន្ត្រៃយ៍ក្នុង​ភូមិនិង​មាន​ដីកម្មសិទ្ធិផ្ទា​ល់ខ្លួនទំហំ​១៨ម៉ែត្រ​ គុណ​១៨ម៉ែត្រ សម្រាប់​សង់​លំនៅដ្ឋានក្រុម​ការងារបាន​សាងសង់ផ្ទះថ្មីមួយខ្នង មានទំ​ហំទទឹង៤ម៉ែត្រ បណ្តោយ៧ម៉ែត្រ កម្ពស់៣.៨ម៉ែត្រ សង់ពីដែក ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បាត​ចាក់​ស៊ីម៉​ងត៍ (សាប)សង់ផ្ទា​ល់ដី(ផ្ទះតៀម)

Leave a Reply

Your email address will not be published. Required fields are marked *