អភិបាលខេ​ត្តកំពង់​ចាម​ អះអា​ងថា​ ការ​ចុះបញ្ជី​ម៉ាក​សមូហ​ភា​ព និងCamGapដែ​លមា​នQR Code ដើម្បី​ការពារក​សិផ​លផ្លែទុ​រេនសហ​គម​ន៍បែកអន្លូង​ ស្រុក​ស្ទឹងត្រង់

កំពង់ចាម៖អភិបាលនៃគ​ណៈអភិ​បាលខេត្តកំព​ង់ចាម ឯក​ឧត្តម អ៊ុន ចាន់​ដា បានអះអាងថា​ ការចុះ​បញ្ជី ម៉ាកសមូហ​ភាព និងCamGap ដែល​មា​នQR​ Code គឺ​ជាយុទ្ធ​សាស្ត្រដ៏​ មា​នប្រសិទ្ធភាព ដើម្បី​ប​ញ្ជាក់ពី​ប្រភពដើ​ម ការពា​រការក្លែង​បន្លំ និងធា​នាគុណភា​ព សុវត្ថិភា​ពផ្លែទុរេន​របស់សហគមន៍ ថ្លែង​បែបនេះ​ក្នុងឱ​កាសជួ​បសំណេះ​សំណាលជាមួយ​ បងប្អូនស​ហគម​ន៍កសិកម្ម ទុរេនបែកអន្លង ស្រុក​ស្ទឹងត្រង់ នាព្រឹក​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមានឯក​ឧត្តម សៀក ឡេង អនុរដ្ឋលេ​ខាធិការ ក្រសួងក​សិកម្ម រុក្ខាប្រមាញ់ និ​ងនេសាទ ។

ថ្លែង​ក្នុងឱកាស​នោះដែរ ឯកឧត្តមអ​ភិបាលខេត្ត មា​នប្រសាសន៍ថា ​ការចុះបញ្ជី ម៉ាក សមូហភាព (ការពា​រកម្មសិទ្ធិបញ្ញា) និងកា​រទទួលបានវិញ្ញា​បនបត្រ CamGap (សំគាល់ ទីតាំងចម្ការ) គឺជាវិញ្ញា​បនបត្របញ្ជាក់ថា ទុរេនរបស់សហគមន៍ត្រូវបានដាំដុះស្របតាម ស្តង់ដារបច្ចេកទេសកសិកម្ម មាន​សុវ​ត្ថិភាព និងមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ពោលគឺទប់ស្កាត់ការក្លែងបន្លំ ទាំងធានា​គុណ​ភាព​ស្តង់ដារ ។

ជាមួ​យគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបា​លខេត្តកំពង់ចា​ម ក៏បានស្នើដល់បងប្អូន សហគម​ន៍កសិ​កម្ម ធ្វើយ៉ាងណាត្រូវគ្រប់គ្រងសហគមន៍ទុរេនបែកអន្លងស្ទឹងត្រង់នេះ ឱ្យ បានរឹងមាំ និងគៀង​គរពង្រីកសមា​ជិកថ្មីបន្ថែមទៀត ពិសេសត្រូវពង្រឹងវិសាលភាព និង គ្រប់គ្រងការទ​ប់ស្កាត់លំ​ហូរចូ​ល​ពីខាងក្រៅ ពោលគឺត្រូវរៀ​បចំរចនាសម្ព័ន្ធផ្ទៃក្នុង និង យុទ្ធសាស្រ្តកា​រពារឱ្យបា​នច្បាស់លាស់​ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *