សាកលវិ​ទ្យាល័យ​ ជាតិមា​នជ័យ ​បានរៀប​ចំពិធី​បើកដំ​ណើរកា​រកម្មវិធី NMU-UNIPRENEUR រដូវកា​លទី៤

បន្ទាយមានជ័យ ៖ សាកល​វិទ្យាល័យ ជាតិ​មានជ័យ ​បានរៀបចំពិធី​បើកដំ​ណើរការកម្មវិធី NMU-UNIPRENE​UR រដូវ​កាលទី៤ ដែល​ជាកម្មវិធីប្រកួតប្រ​ជែងគំរូ​អាជីវកម្ម ឆ្នាំ២០២៦ ដើម្បីផ្តល់​ឱកាសដ​ល់និស្សិតក្នុងការប​ញ្ចេញ សក្តានុព​ល ភាពច្នៃប្រឌិត និងគំនិតសហគ្រិ​នភាព។ ពិធី​នេះ​ប្រារព្ធធ្វើ​ឡើងក្រោម​អធិបតីភាព ឯ​កឧត្តម ហុង គឹម​ជាង អនុរដ្ឋលេ​ខាធិការក្រសួងអប់រំ យុវជន និង​កីឡា មានការចូលរួមពីឯក​ឧត្តម ជា សឿន​ សា​កលវិទ្យាធិការ សាកលវិទ្យាល័យ ជាតិមានជ័យ ព្រម​ទាំងមានការចូលរួមពីសំណាក់សាកលវិទ្យាធិការរង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នក​គ្រូ បុគ្គលិក និងដៃគូ​ពាក់ព័ន្ធ រួមនឹងនិស្សិត សិស្សានុសិស្ស មកពីវិទ្យាល័យ​ អូរអំបិល, វិទ្យាល័យ សិរីសោ​ភ័ណ,វិទ្យាល័យ​ ហ៊ុន​ សែនខ្លាកូន​ និងវិទ្យាល័យ ​សម្តេចឪ សរុប២១៨​នាក់។​ពិធីនេះ​ធ្វើឡើងនៅសាល​ប្រជុំ សាកលវិទ្យាល័យ ជាតិមានជ័យ ស្ថិតនៅភូមិ​បាណន សង្កាត់ទឹកថ្លា ក្រុងសិ​រីសោភ័ណ ខេត្តបន្ទាយមាន​ជ័យ នាព្រឹ​កថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៥។

លោ​កស្រី សែម ភក្ត្រា ប្រធានលទ្ធកម្មយុទ្ធសាស្រ្ត តំណាងសហគ្រិនខ្មែរ ឱ្យដឹងថា កម្មវិធី NMU-UNIPRE​NEUR គឺ​ជាគំនិតផ្តួចផ្តើម​ដ៏មានសារៈសំខាន់មួយ ដែលជួយលើកកម្ពស់វប្ប ធម៌សហគ្រិន​ភាពនៅក្នុងគ្រឹះ​ស្ថានឧត្តម​សិក្សា។ កម្មវិធី​នេះមិនត្រឹមតែជាការប្រកួតប្រជែងនោះទេ ប៉ុន្តែជា​ដំណើរ​ការសិក្សា ដែលអនុញ្ញាតឱ្យនិស្សិតរៀនពីការបង្កើតគំនិតអាជីវកម្ម ការរៀបចំផែនការអាជីវកម្ម ការសិក្សាទី​ផ្សារ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការ​ធ្វើបទបង្ហាញប្រកបដោយវិជ្ជាជីវៈ។

ឯកឧត្តម សា​កលវិទ្យាធិការ សាកលវិទ្យាល័​យ ជាតិមានជ័យ មានប្រសាសន៍ថា គម្រោង NMU-UNIPRENEUR បានចាប់ផ្តើមអនុវត្តដោយជោគជ័យជាបន្តបន្ទាប់ រហូតមកដល់រដូវកាលទី៤​នាពេល​បច្ចុប្បន្ន។សម្រាប់រដូវ​កាលទី៤ ឆ្នាំ២០២៦ នេះគម្រោ​ងទទួលបា​នថវិកាគាំ​ទ្រពីសហ​គ្រិនខ្មែរចំនួន ​១២,២៩៨ ដុល្លារ ​អាមេរិក ហើយសាក​លវិទ្យាល័យ​បានបង្កើនកា​រចូលរួមបដិភា​គបន្ថែមដែរ។ ជា​ពិសេសកម្មវិធីឆ្នាំនេះ​មាននិស្សិ​តចូលរួ​មរហូតដល់ ១២០ រូប ដែលជាចំនួនខ្ពស់​បំផុតចាប់តាំងពីសាកលវិទ្យាល័​យបានចូលរួមក្នុងកម្មវិធីនេះ។

ឯកឧត្តម ជា​ សឿន បញ្ជាក់ថា តាមរយៈគម្រោងនេះ និស្សិតរាប់រយនាក់បានទ​ទួលការប​ណ្តុះប​ណ្តាលអំពីសហគ្រិនភាព ការរៀបចំផែនការ អាជីវកម្ម ការអភិវឌ្ឍគំរូអាជីវកម្ម ការសិក្សាទីផ្សារ ការគ្រ​ប់គ្រ​ងហិរញ្ញវត្ថុ និងជំនាញធ្វើបទ​បង្ហាញអាជី​វកម្ម។ ជាពិសេស មានក្រុមនិស្សិត​ជាច្រើនបាន​បង្កើតគម្រោ​ងអាជីវកម្មប្រកបដោ​យភាពច្នៃប្រឌិត និងបានបន្តអភិវឌ្ឍគំនិត របស់ខ្លួនក្រោយការ​ប្រកួត ដូចជាលក់ដូរនៅ​ក្នុងផ្សារនិស្សិតនៃ​សាកលវិទ្យាល័យជាតិមានជ័យ។

ឯកឧត្តម បន្តថា ការគាំទ្រនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ សង្គម និងទីផ្សារការងារនាពេលអនាគត និងការអភិវឌ្ឍសមត្ថភាព​និស្សិតឱ្យស្រប​តាមតម្រូវកា​រនៃការទទួ​លបានគម្រោង NMU-UNIPRENEUR រហូតដល់រដូវកាលទី៤ នេះ គឺជាសក្ខីភាពបង្ហាញពីការជឿ ទុកចិត្តរប​ស់សហគ្រិនខ្មែរ និងដៃគូពាក់ព័ន្ធចំពោះសមត្ថភាព និងការប្តេជ្ញា​ចិត្តរបស់សាក​លវិទ្យា​ល័យ​ជាតិមានជ័យ ក្នុងការអភិវឌ្ឍយុវជនឱ្យក្លាយជាសហគ្រិនជំនាន់ថ្មី។

ឯកឧត្តម ហុង គឹមជា​ង អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្នុងសម័យឌីជីថលនេះ យុវជនកម្ពុជាមានឱកាសយ៉ាងច្រើនក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងនវានុ វត្តន៍ ដើម្បីបង្កើតដំ​ណោះស្រាយថ្មីៗ សម្រាប់បម្រើសង្គម និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ខ្ញុំជឿជាក់ថា ក្នុង ចំណោមនិស្សិតដែលមានវត្តមាននៅទីនេះ នឹងមានអ្នកក្លាយជាសហគ្រិនជោគជ័យ អ្នកបង្កើត​អាជីវកម្មថ្មី និងអ្នកដឹកនាំដែលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។
ឯកឧត្តម ​ក៏បានថ្លែង​អំណរគុណចំពោះ​សាកលវិទ្យាល័យជាតិមានជ័យ និងសហគ្រិនខ្មែរ ដែលបា​នគាំទ្រ និងជំរុញកម្មវិធីនេះឱ្យកាន់តែរីកចម្រើ​នពីមួយរដូវកាលទៅមួយរដូវកាល។ ឯកឧត្តម សង្ឃឹ​មថា កម្ម វិធី NMU-UNIPRENEUR រដូវកាលទី៤ នឹងទទួលបានជោគជ័យ និងអាចបង្កើតគំរូអាជីវកម្មប្រកបដោយ គុណភាព សម្រាប់ការអភិវឌ្ឍសហគមន៍ និងសង្គមកម្ពុជា។ងអំណរគុណចំពោះសាកលវិទ្យាល័យជាតិមានជ័យ និងសហគ្រិនខ្មែរ ដែលបានគាំទ្រ និងជំរុញ​កម្មវិធី​នេះឱ្យកាន់តែរីកចម្រើនពីមួយរដូវកាលទៅមួយរដូវកាល។ ខ្ញុំសង្ឃឹមថា កម្ម វិធី NMU-UNIPR​ENEUR រដូវកាលទី៤ នឹងទទួលបានជោគជ័យ និងអាចបង្កើតគំរូអាជីវកម្មប្រកបដោយ គុណភាព សម្រាប់ការអភិវឌ្ឍសហគមន៍ និងសង្គមកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *