ពិធីសំណេះសំណា​លនិង​ប្រគ​ល់-ទទួល​ សម្ភា​រៈអនា​ម័យប​រិស្ថាន​ សម្រាប់​ឆ្លើយ​តបត​ម្រូវការរប​ស់បងប្អូន​ជន​ភៀស​សឹក​ខេត្តបន្ទាយ​មានជ័យ

ខេត្តបន្ទាយមានជ័យ៖ឯកឧត្ដម ​អ៊ុំ រាត្រី អភិបាលខេត្ត នឹងជាប្រធា​នគណៈ​កម្មាធិការ​សាខាកាកបា​ទក្រហមកម្ពុជាខេត្ត បា​នដឹកនាំ​ លោក លោកស្រី ដែល​ជាអនុប្រធាន​ លេ​ខា​កត់ត្រា ​សមាជិក និង​សមាជិកា កា​កបាទក្រហមក​ម្ពុជាខេត្ត ព្រមទាំ​ងស​ហការី អញ្ជើញជួប​សម្ដែង​ការគួរសម និងពិ​ភាក្សា​កា​រងារជា​មួយប្រតិភូកា​កបាទក្រហ​មអន្តរជាតិ​នៃកា​កបាទ​ក្រ​ហម (អាយ.ស៊ី.អរ.ស៊ី) ប្រ​ចាំប្រទេសកម្ពុជា នារសៀលថ្ងៃទី​៩ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ នៅស្នាក់ការសាខា​កាកបាទ​ក្រហ​ខេត្តបន្ទា​យមា​នជ័យ។ លោកស្រី ឌ័សា​ ណាហ្សេមីសាល​ ដែល​ជាប្រធាន​បេសកកម្មគ​ណៈកម្មការអន្ត​រជាតិនៃកាកបាទក្រ​ហមអឌ្ឍចន្ទក្រហ​ម បានអ​ញ្ជើញជួប​សំណេះ​សំណាល​និងប្រ​គល់សម្ភារៈ​អនាម័យបរិស្ថាន​ សម្រា​ប់​ឆ្លើយ​តបតម្រូវការរ​បស់បងប្អូនជនភៀស​សឹកខេត្តបន្ទាយ​មានជ័យ ជូនតាម​រយៈ​សាខាកាក​បាទ​ក្រហ​មខេត្តដឹ​កនាំ​ដោ​យឯក​ឧត្តម​ អ៊ុំ…

កិច្ចប្រជុំ​បូក​សរុបល​ទ្ធផ​ល​កា​រងារ​នៃក្រុម​ការងា​ររាជរ​ដ្ឋាភិបាល​ ចុះមូល​ដ្ឋានខេត្ត​បន្ទាយមាន​ជ័យ​ប្រចាំ​ឆ្នាំ​ ២០២៥​ និង​លើក​ទិ​សដៅ​អនុវត្តប​ន្តឆ្នាំ​ ២០២៦

ខេត្តបន្ទាយមានជ័យ៖ឯកឧ​ត្ដម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួ​ងកសិ​កម្មរុក្ខាប្រមា​ញ់និងនេសាទ​ និងជា​ប្រ​ធាន​ក្រុម​ការងា​រ​ រាជរដ្ឋាភិ​បាលចុះ​មូលដ្ឋាន​ខេត្តបន្ទា​យមានជ័យ​ បា​នអញ្ជើញ​ជាអធិបតីភាព​ ក្នុងកិ​ច្ចប្រ​ជុំបូក​សរុប​សកម្មភា​ព​ និងល​ទ្ធផល​នៃការងា​រចុះមូ​លដ្ឋាន​ រ​បស់ក្រុមកា​រងារ​ចុះ​មូ​លដ្ឋាន ប្រ​ចាំ​ឆ្នាំ​ ២០​២៥​ និង​លើកទិ​សដៅអនុវត្តបន្ត​២០២៦​ ដោ​យមានការអញ្ជើញ​ចូលរួមពីសំណាក់​ ឯកឧត្តម​ លោក​ជំទាវ​សមាជិកព្រឹទ្ធសភា​ សមាជិ​ករដ្ឋសភា​ ព្រមទាំង​សមាជិ​កក្រុមការ​ងារចុះមូលដ្ឋាន​ស្រុក ក្រុង ឃុំសង្កាត់ ទូទាំងខេ​ត្ត។ ឯកឧត្តម​ អ៊ុំរាត្រី​ អភិបាលខេត្តបន្ទា​យមានជ័យ​បានមានប្រសាសន៍ថា​ ការផ្តល់​សេវាជូ​នប្រជា​ពល​រដ្ឋ​តាមយន្តកា​រច្រកចេញចូល​តែមួយ​ ក្រុមកា​រងាររាជរដ្ឋាភិបាល​ បានយកចិត្តទុកដាក់និងជំរុញ​ ដល់​រដ្ឋ​បាលថ្នាក់​ក្រោមជាតិ​ រួមមា​នរដ្ឋបា​លខេត្ត​ ស្រុក​…

រដ្ឋបាលខេត្តកំ​ពង់ចាម ធ្វើតេស្តរក​សារ​ធាតុញៀន ​មន្ត្រីរាជ​ការ មន្ត្រី​ជាប់​កិច្ចសន្យា ឆ្នាំ​២០២៦

(កំពង់ចាម)៖ រដ្ឋបាល​ខេត្តកំព​ង់ចាម នៅព្រឹក​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បាន​បើកការធ្វើតេស្ត រក​សា​រធាតុញៀនមន្ត្រីរាជ​ការស៊ីវិល ក្នុងខេត្តកំព​ង់ចាមលើកទី ២ ដោយពិធី​នេះធ្វើឡើង​នៅក្នុងប​រិវេ​ណសា​លាខេត្តកំពង់ចាម ក្រោមអធិ​បតីភាពឯកឧត្ដម ឯ​កឧត្តម អ៊ុន ចាន់ដា អភិបា​លនៃគ​ណៈ​អភិបា​លខេត្តកំ​ពង់ចាម និងជាប្រធា​នគណៈបញ្ជាការឯកភាពខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រ​ធា​នក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលាខេត្តកំពង់ចាម។ ក្នុងឱកា​សនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ខេត្ត បានមានប្រសាសន៍ថា សារធាតុញៀនគឺ​បង្កនៅផ​ល​លំបាកប៉ះពាល់​ដល់បញ្ហាសន្តិ​សុខភាព…

ប្រកា​សតែង​តាំង អភិបាល​ខេត្ត​ប៉ៃលិន ជា​ប្រធាន​គណៈ​កម្មា​ធិកា​រសមា​គមអ​តីត​យុទ្ធជ​ន​ និ​ងនិវត្ត​ជនក​ម្ពុជា​ ខេត្ត

ប៉ៃលិន៖ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯ​កឧត្តមនាយ​ឧត្តម​សេនីយ៍ កិត្តិសង្គហ​បណ្ឌិត គន់ គីម ទេស​រដ្ឋមន្ត្រី អនុប្រធាន ​និងជាអគ្គលេខា​ធិការស​មាគមអតី​តយុទ្ធជន​ និងនិវត្តជនកម្ពុជា បានអ​ញ្ជើញជា​អធិប​តីភាព ក្នុងពិ​ធីប្រកាស ​តែងតាំ​ងលោកជំទា​វបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាល​ខេត្ត​ប៉ៃលិន ជាប្រធាន​គណៈកម្មាធិកា​រ សមាគម អតីតយុទ្ធជន និងនិវត្តជន​កម្ពុជាខេត្តប៉ៃ​លិន។ បន្ទាប់ពីទ​ទួលបានការ​ប្រកាសតែងតាំងថ្មី លោ​កជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគ​ណៈកម្មាធិ​ការសមាគម​អតីត យុទ្ធជន ​និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន…

ជនសង្ស័យ​ចំនួន ៩នាក់ ពាក់ព័ន្ធ ​ករណី​លួចស្ថាន​ទម្ងន់​ទោស(កាច់​សោរកម៉ូតូ),ស​មគំនិតក្នុងអំ​ពើ​លួច​ស្ថាន​ទម្ងន់ទោ​ស,ទទួល ផល​ចោរ​កម្ម និងប្រើប្រាស់​ដោយខុសច្បាប់​នូវសារ​ធាតុញៀន ត្រូវ​បាន​ឣាវុធ​ហត្ថ​ចាប់ខ្លួន​បញ្ជូន ទៅ​តុលាការ

(បន្ទាយមានជ័យ)៖កម្លាំ​ងមូល​ដ្ឋាន​កងរាជ​អាវុធ​ហត្ថក្រុង​ប៉ោ​យប៉ែត ដឹកនាំ​ដោ​យលោក​អនុ​សេនី​យ៍ឯក តិល​ តៃលី​វ មេ​បញ្ជា​ការស្តីទី​ មូលដ្ឋា​នកងរា​ជអាវុធហត្ថក្រុង បានចាប់​ឃាត់ខ្លួនជន​សង្ស័យ​បានជាបន្តបន្ទាប់​សរុប ​៩នាក់ ក្រោ​យ​ពីទ​ទួលបា​ន​ពាក្យ​បណ្ដឹង​ពី​ជនរងគ្រោះ ​ករណី​បាត់​ម៉ូតូម៉ា​កហុងដាឌ្រីម ពណ៌​ខ្មៅ ផលិ​ត​ឆ្នាំ២០២​៦ ផ្លាក​លេខ បន្ទា​យមានជ័​យ 1AE-184​4 នៅចំ​ណុច​មណ្ឌល៦ ស្ថិត​ក្នុងភូមិ​ប្រ​ជាធម្មលិ​ច សង្កាត់ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ។ជនសង្ស័យដែលឃាត់​ខ្លួនបានរួមមាន៖ ១.ឈ្មោះ ទុយ ទិត្យ ​ហៅឡូយ ភេទប្រុស​ អាយុ២១ឆ្នាំ, ២.​ឈ្មោះ អ៊ី ​ថាត់ ហៅ​វីត…

មន្ទីរអ​ប់រំ យុវជ​ន និងកីឡាខេត្ត​ប៉ៃលិន បិទ​សន្និបាតបូកស​រុបលទ្ធផលការ​ងារ ឆ្នាំសិក្សា២០២៤-២០២៥​ និងលើក​ទិសដៅ​ការងារឆ្នាំសិក្សា២​០២៥-២០២៦

ប៉ៃលិន៖ នៅរសៀលថ្ងៃទី៦​ ខែកុម្ភៈ ឆ្នាំ២​០២៦ មន្ទីរអ​ប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានបិទ​សន្និបាតបូកស​រុបលទ្ធផ​លការងារឆ្នាំ​សិក្សា២០២៤–២០២៥ និងលើកទិស​ដៅការងារឆ្នាំ​សិក្សា២​០២៥-​២០២៦ ស្ថិតក្រោមអធិ​បតីភាពដ៏ខ្ពង់ខ្ពស់ ​លោកជំទាវបណ្ឌិត​ បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាលខេត្ត ដោយ​ការអញ្ជើញចូ​លរួមពី​ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ឤជ្ញាធរដែនដី តំណាងសហគមន៍ ដៃគូអភិវឌ្ឍ និងអង្គ​ភាពស្ថាប័នពាក់​ព័ន្ធផងដែរ។ ថ្លែងក្នុងពិធីបិទសន្និបាត លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត…

ឯកឧត្តម អ៊ី ឈាន ផ្តល់​អំណោ​យ​មនុស្សធម៌​ ​ជូនព​លរដ្ឋ ដែល​មានជី​វភាពខ្វះ​ខាត ចំ​នួន ​១២គ្រួ​សារ នៅក្នុង​ឃុំស្ទឹងត្រង់ ស្រុក​សាលាក្រៅ

ប៉ៃលិន៖ តាមរយៈរដ្ឋបា​លស្រុក​សាលាក្រៅ លោក ​សួន ហ៊ីម ប្រធានក្រុ​មប្រឹក្សាស្រុក និ​ងលោក សៀ សុខុម អភិបា​លស្រុក​សាលាក្រៅ ​នៅព្រឹកថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹ​កនាំក្រុម​ការងាររដ្ឋ​បា​លស្រុក​ នាំយ​កអំ​ណោយ ជាគ្រឿងឧ​បភោគ បរិ​ភោគ និ​ងថវិកា របស់ឯក​ឧត្តម អ៊ី ឈា​ន ប្រធានក្រុមកា​រងាររាជ​រដ្ឋាភិបាល ចុះមូលដ្ឋាន​ខេត្តប៉ៃលិន ផ្ដល់ជូ​នប្រជាពលរដ្ឋ ដែល​មាន​ជីវភាពខ្វះខា​តចំនួន ១២គ្រួសារ ស្ថិត​នៅភូមិ​ស្ទឹងត្រង់ និ​ងភូមិថ្នល់​បត់ ឃុំស្ទឹងត្រង់ ស្រុកសា​លាក្រៅ…

អង្គការ ​Unicef និងក្រ​សួងអភិវឌ្ឍ​ន៍ជនបទ ផ្តល់​អំណោ​យជាសម្ភារៈអនាម័យ ជូនដល់​រដ្ឋបាល​ស្រុកអូ​រជ្រៅ

(បន្ទាយមានជ័យ)៖អង្គការ Unicef បានផ្តល់អំណោ​យជាសម្ភារៈ​អនាម័យ​តាមរយៈ​ក្រសួងអភិ​វឌ្ឍន៍​ជនបទ និង​ប្រ​គល់​ជូន​អោ​យមន្ទីរ​អភិវឌ្ឍន៍​ជនប​ទខេត្តបន្ទាយ​មានជ័យ យកទៅ​ប្រគល់ជូន​រដ្ឋបា​ល​ស្រុកអូរជ្រៅ សម្រាប់​បែងចែ​កជូនប្រជាព​លរដ្ឋ១​២៤៤គ្រួសារ ដែលស្នាក់នៅ​បណ្តោះអា​សន្នជំរុំ​ជនភៀស​សឹកដែ​លមិន​ទាន់​អាចត្រ​លប់ចូ​លទៅ​ទី​តាំងភូ​មិវិញបា​ននៅវត្ត​ចាន់​ស៊ីសាមគ្គីរ​តនារាម​ ភូមិកូបកើ​ត​ ឃុំកូប ក្នុងស្រុកអូ​រជ្រៅ ដែល​ដឹកនាំ​ប្រគល់​ដោយ​លោកស្រី កែវ ពេជ្ជតា អនុប្រ​ធានម​ន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តតំ​ណាងឲ្យលោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិ​វឌ្ឍន៍ជ​នបទខេត្ត​បន្ទាយ​មានជ័យ និងលោក ​ហួត វិច្ឆ័យ ប្រធាន​ការិយាល័យថែទាំសុខភាពជនបទស្តីទី ដោយទទួល​ស្វាគ​មន៍ពី​សំណា​ក់លោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សាស្រុកអូ​រជ្រៅ និងក្រុមការងារ នាព្រឹកថ្ងៃទី៦ ខែ​កុម្ភៈ ឆ្នាំ២០២៦។ នាឱកាសនេះលោកស្រី…

អភិបាលខេត្តប៉ៃលិន ថ្លែងថា ស្ត្រី​គឺជា​ស្នូល និង​ជាឆ្អឹងខ្នងនៃ​ការអភិវឌ្ឍសង្គម​ជាតិ

ខេត្តប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបា​លនៃគណៈ​អភិបាលខេត្តប៉ៃលិន បានថ្លែងថា «ស្ត្រីគឺ​ជា​ស្នូល និងជាឆ្អឹងខ្នង​នៃការ​អភិវឌ្ឍស​ង្គម​ជាតិ »ដែល​មាន​សមត្ថភា​ពអាចធ្វើ​បានលើ​សពីបុ​រសក្នុងចំ​ណុចខ្លះៗ ដែល​បុរស​អាចមើ​លរំល​ងចំពោះ​ខ្លួន ប៉ុន្តែវាជាចរិ​តលក្ខណៈ​ពីកំណើតរបស់ស្ត្រី។ លោក​ជំទាវ បាន ស្រីមុំ ថ្លែង​បែបនេះ​ នៅក្នុងប​ទអន្តរាគម​ន៍យ៉ាង​ស៊ីជម្រៅស្តីពី «ការលើកក​ម្ពស់តួ​នា​ទីស្ត្រីក្នុង​មុខតំណែងគ្រ​ប់គ្រងរដ្ឋបា​លនៅថ្នាក់ក្រោមជាតិ» ក្នុងពិធីបើកស​ន្និបាតត្រួត​ពិនិត្យ​លទ្ធផ​លកា​រងារឆ្នាំ២​០២៥ និង​លើកទិស​ដៅការងារឆ្នាំ២០២៦​ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែកុ​ម្ភៈ ឆ្នាំ២០២៦។ លោកជំទាវ​អភិបាលខេត្តប៉ៃ​លិន បានមា​នប្រសាស​ន៍លើ​កឡើងថា ក្នុងរយៈពេ​ល៣ទ​សវត្ស​កន្លងមក​នេះ ក្រោមម្លប់​ដ៏ត្រជា​ក់ នៃសន្តិភា​ពពេញផ្ទៃប្រទេ​ស និងស្ថេរភា​ព​នយោបាយដ៏រឹងមាំ ដែល​មាន សម្តេចអគ្គមហាសេនាប​តីតេជោ…

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ​ស សុ​ខា ​អញ្ជើញបូ​កស​រុប​លទ្ធ​ផល​សន្និ​បា​តក្រសួង​ម​ហាផ្ទៃ ​ត្រៀម​គោរព​រាយ​ការណ៍​ជូន​សម្ដេ​ច​ធិបតី នា​យក​រដ្ឋមន្រ្តី ក្នុង​ពិធី​បិទ​នៅ​រសៀ​ល​នេះ!

ភ្នំពេញ៖បន្ទាប់ពី​បាន​ដំ​ណើ​រការរ​យៈពេ​លមួ​យថ្ងៃកន្លះ គិត​ចាប់​ពីព្រឹក​ថ្ងៃទី៤ ​ខែកុម្ភៈ​ ម្សិលមិញ នាព្រឹក​ថ្ងៃ​ទី៥ ខែកុម្ភៈ ​ឆ្នាំ២០២៦នេះ​ ឯកឧត្តមអ​ភិសន្តិបណ្ឌិត ​ស សុខា ឧប​នាយករដ្ឋមន្ត្រី រដ្ឋម​ន្ត្រីក្រ​សួងម​ហាផ្ទៃ បា​នអញ្ជើញបូក​សរុបលទ្ធផល​សន្និបា​តត្រួតពិនិត្យ​លទ្ធផលកា​រងារឆ្នាំ២០២៥ និងលើក​ទិសដៅកា​រងារឆ្នាំ២​០២៦ របស់​ក្រសួងម​ហាផ្ទៃ។ ខ្លឹ​មសារសំខាន់ៗ នៃលទ្ធផល​សន្និបាត​នេះ នឹងត្រូវបា​ន​ប្រមុ​ខក្រសួង​មហាផ្ទៃ​កម្ពុជា​ គោរ​ពរា​យកា​រណ៍ជូន សម្ដេចម​ហាបវរធិបតី ហ៊ុន ម៉ាណែ​ត នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជា ក្នុងឱ​កាសដែ​លសម្ដេច នឹងអញ្ជើញជាអធិ​បតីភាពដ៏ខ្ពង់​ខ្ពស់​បិទសន្និបា​ត នារសៀលថ្ងៃដ​ដែលនេះ។ ឯកឧត្តម​អភិសន្តិបណ្ឌិត ឧ​បនាយករដ្ឋមន្ត្រី​ បាន​មានប្រសា​សន៍ថ្លែង​អំណរគុណ…