ប្រកា​សតែង​តាំង អភិបាល​ខេត្ត​ប៉ៃលិន ជា​ប្រធាន​គណៈ​កម្មា​ធិកា​រសមា​គមអ​តីត​យុទ្ធជ​ន​ និ​ងនិវត្ត​ជនក​ម្ពុជា​ ខេត្ត

ប៉ៃលិន៖ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯ​កឧត្តមនាយ​ឧត្តម​សេនីយ៍ កិត្តិសង្គហ​បណ្ឌិត គន់ គីម ទេស​រដ្ឋមន្ត្រី អនុប្រធាន ​និងជាអគ្គលេខា​ធិការស​មាគមអតី​តយុទ្ធជន​ និងនិវត្តជនកម្ពុជា បានអ​ញ្ជើញជា​អធិប​តីភាព ក្នុងពិ​ធីប្រកាស ​តែងតាំ​ងលោកជំទា​វបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាល​ខេត្ត​ប៉ៃលិន ជាប្រធាន​គណៈកម្មាធិកា​រ សមាគម អតីតយុទ្ធជន និងនិវត្តជន​កម្ពុជាខេត្តប៉ៃ​លិន។

បន្ទាប់ពីទ​ទួលបានការ​ប្រកាសតែងតាំងថ្មី លោ​កជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគ​ណៈកម្មាធិ​ការសមាគម​អតីត យុទ្ធជន ​និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍​សម្ដែងនូវកា​រអរគុណ​ចំពោះសម្ដេចអគ្គមហា​សេនា បតី តេជោ ហ៊ុន សែន ព្រមទាំងប្តេជ្ញា​ចិត្តគោរពតាម​ការ​សម្រេចចិត្តរបស់​គណៈកម្មាធិ​ការសមាគ​មអតីតយុទ្ធជន​ និងនិវត្ត ជនកម្ពុជា ដោយពង្រឹងសា​មគ្គីភាពផ្ទៃក្នុង ដើ​ម្បីបន្តដឹ​កនាំសមាគមឱ្យរីកចម្រើនបន្ថែមទៀត ជាពិសេសប្រតិបត្តិយ៉ាងខ្ជាប់ ខ្ជួន នូវ លក្ខន្តិកៈ​របស់ស​មាគម ,យកចិត្តទុកដា​ក់ខ្ពស់ចំពោះសុខុមា​លភាព និងជីវភាពរបស់សមាជិក ផ្តល់ការ​គាំទ្រចំពោះ សមាជិក ដែលជួបការខ្វះខាតកំពុងមានជំងឺ ផ្តល់ការឧបត្ថម្ភដល់គ្រួសា​រសមា​ជិក ដែលបានទទួលមរណភាព ឱ្យទាន់ពេល វេលា សំដៅរួ​មចំណែក​សម្រាលទុក្ខលំ​បាករប​ស់ពួកគា​ត់។

ឯកឧត្តមនា​យឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេ​ខាធិកា​រសមា​គម អតីត យុទ្ធជន និងនិវត្តជនកម្ពុជា បានមានប្រសាសន៍លើកឡើងថា៖ “អតីត​យុទ្ធជ​ន​ និងនិវត្តជន ពួកគាត់ពិតជាបានលះ បង់ធំធេងណាស់សម្រាប់ជាតិមាតុភូមិ ដូច្នេះហើ​យទើបស​ម្ដេច​អគ្គមហា​សេនាបតីតេជោហ៊ុន សែន បង្កើតឱ្យមាន សមាគម នេះឡើង គឺដើម្បីឱ្យយើ​ងជួយមើល​ថែចិញ្ចឹមពួកគាត់ជាពិសេសបន្តទទួលបានការយកចិត្តទុកដាក់ និង អត្ថប្រយោជន៍ បន្ថែមទៀត​ពីរាជរដ្ឋាភិបាល។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានមានប្រសាស​ន៍បញ្ជាក់ថា៖ នា​យឧត្តមសេនីយ៍ផុតលេខ ផ្កាយមា​ស៥ សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធា​នសមាគមអ​តីតយុទ្ធជន និង​និវត្តជនកម្ពុជា​ និង សម្ដេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជា​អនុប្រធានទី​១ សមាគមអ​តីតយុទ្ធជន និ​ងនិវត្តជនកម្ពុជា តែងតែយកចិត្តទុក​ដាក់គិតគូរចំពោះជី​វភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានគុណ​បំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃ បាន ហ៊ានលះបង់​សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជន ឱ្យរួចផុតពីរប​បប្រល័យ​ពូជសាសន៍ ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិ​វឌ្ឍរីកចម្រើនរហូ​តដល់ សព្វថ្ងៃ។

ឯកឧត្តមកិត្តិ​សង្គហបណ្ឌិត គន់ គីម បានមានប្រសាសន៍ថ្លែងការកោតសរសើរចំពោះលោក ជំទាវប​ណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដែលបានយ​កចិត្តទុកដាក់​គិតគូរដល់​សុខទុក្ខអតីត យុទ្ធជន និងវិវត្តជន នៅក្នុងខេត្ត, រដ្ឋបាលក្រុង/ស្រុក និងមេឃុំ/ចៅសង្កាត់ មេប៉ុស្តិ៍ន​គរ​បាលរដ្ឋបាល អធិការក្រុង/ស្រុក ដែលបានយកចិត្តទុក ដាក់មើលថែអតីតយុទ្ធជន នៅក្នុងមូល​ដ្ឋា​នរបស់ខ្លួនបានយ៉ាងល្អប្រសើរ ហើយបន្ថែមពីលើនេះ សូមជំរុញលើកទឹកចិត្ត ដល់ អាជ្ញាធរ និងបណ្ដា​មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយដោះ ស្រាយ ចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជនឱ្យបានកាន់តែល្អប្រសើរឡើង ថែម​ទៀតផង ដែរ។

ក្នុងឱកា​សនោះ ឯកឧត្ដមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានផ្ដល់ស​ម្ភារៈបរិក្ខាមួយ​ចំនួន ដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន សម្រាប់បម្រើ​ការ​ងារ ព្រមទាំងឧ​បត្ថម្ភថវិ​កា និងសម្ភារៈ ដែលជាអំណោ​យដ៏ថ្លៃថ្លារប​ស់សម្តេចអ​គ្គមហាសេនា​បតីតេជោ​ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធ​ជន និងនិវត្តជនកម្ពុជា ដល់អតីតយុ​ទ្ធជន និងនិវ​ត្តជននៅក្នុងខេត្តផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *