ឯកឧត្តម អ៊ី ឈាន ផ្តល់​អំណោ​យ​មនុស្សធម៌​ ​ជូនព​លរដ្ឋ ដែល​មានជី​វភាពខ្វះ​ខាត ចំ​នួន ​១២គ្រួ​សារ នៅក្នុង​ឃុំស្ទឹងត្រង់ ស្រុក​សាលាក្រៅ

ប៉ៃលិន៖ តាមរយៈរដ្ឋបា​លស្រុក​សាលាក្រៅ លោក សួន ហ៊ីម ប្រធានក្រុ​មប្រឹក្សាស្រុក និ​ងលោក សៀ សុខុម អភិបា​លស្រុក​សាលាក្រៅ ​នៅព្រឹកថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹ​កនាំក្រុម​ការងាររដ្ឋ​បា​លស្រុក​ នាំយ​កអំ​ណោយ ជាគ្រឿងឧ​បភោគ បរិ​ភោគ និ​ងថវិកា របស់ឯក​ឧត្តម អ៊ី ឈា​ន ប្រធានក្រុមកា​រងាររាជ​រដ្ឋាភិបាល ចុះមូលដ្ឋាន​ខេត្តប៉ៃលិន ផ្ដល់ជូ​នប្រជាពលរដ្ឋ ដែល​មាន​ជីវភាពខ្វះខា​តចំនួន ១២គ្រួសារ ស្ថិត​នៅភូមិ​ស្ទឹងត្រង់ និ​ងភូមិថ្នល់​បត់ ឃុំស្ទឹងត្រង់ ស្រុកសា​លាក្រៅ ខេត្តប៉ៃលិន។

មានមតិ​សំ​ណេះសំណាល​ នាឱ​កាសនោះ​ លោក សៀ សុខុម អភិបាលស្រុកសាលាក្រៅ បានពាំ​នាំនូវប្រ​សាសន៍ផ្តាំផ្ញើ​សាកសួសុខទុក្ខរបស់ឯក​ឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររា​ជរដ្ឋាភិបាល ចុះ​មូលដ្ឋានខេត្តប៉ៃលិន និ​ងលោកជំ​ទាវបណ្ឌិត បាន ស្រីមុំ អ​ភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដោយក្តីនឹករលឹក អាណិត​ស្រឡាញ់យ៉ាង​ជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខ របស់ប្រជា​ពលរដ្ឋ ដែលជួបកា​រលំបាក ដោយ​មិនប្រកាន់ពណ៌សម្បូរ និន្នាការនយោបាយណាមួយឡើយ បើ​ទោះបីស្ថិ​តក្នុងស្ថាន​ភាព​បែប​ណា ក៏ដោ​យ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅ ដល់ប្រជាពល​រដ្ឋជានិច្ច ក្នុង​គ្រាដែល​ប្រជាពលរដ្ឋជួបការលំ​បាកនានា ពិសេស​ផ្នែកជីវ​ភាពរស់នៅប្រចាំថ្ងៃ ពោល​គឺទីណាមានការលំបាក ទីនោះតែងតែ​មានវត្តមានថ្នាក់ដឹ​កនាំចុះជួយជាប្រចាំ។

លោក សៀ សុខុម អភិបា​លស្រុកសាលា​ក្រៅ ក៍បានអំ​ពាវនាវដោយសង្កត់ធ្ងន់ លើចំណុចសំ​ខាន់ៗ​ចំនួនពី​រ៖ទី១.ការប្រុងប្រយ័ត្ន ចំពោះជំ​ងឺផ្សេងៗ សូមឱ្យប​ងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័​ត្នខ្ព​ស់ ចំពោះ​ជំងឺឆ្លងតាមរដូវកាល​ ជាពិ​សេសជំងឺ ដែលបង្កឡើង ដោយការប្រែប្រួលអាកាសធាតុ។ ទី២.គឺការ​ថែរក្សាសុខភាព (ការរស់នៅស្អាត ហូបស្អាត) ​ដោយជំរុញ ឱ្យបងប្អូនប្រជាពលរដ្ឋ បន្តអ​នុវត្តអនាម័យ​ឱ្យបានល្អ ស​ម្រាន្តក្នុងមុ​ង និងហូបទឹកស្អាត ដើម្បីជៀសផុតពីជំងឺដង្កាត់ផ្សេងៗ ដែល​នាំឱ្យខាតបង់ថវិកា និងប៉ះពាល់ដល់ការងាររកស៊ី។

គួរំលឹកផ​ងដែរថា៖ សកម្មភាពនេះ បង្ហាញពីការយកចិត្តទុកដាក់ និងការផ្សា​រភ្ជាប់ទំនាក់ទំនង​យ៉ាងជិតស្និទ្ធ រវាងក្រុមកា​រងាររាជរដ្ឋាភិ​បាល ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីរួម​ចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពសង្គម។

អំណោយ ដែលនាំមកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋខ្វះខាត ក្នុង ១គ្រួសារៗទទួលបាន៖ អង្ករ​២៥គី​ឡូក្រាម, មី១កេស, ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធ ១កេស និងថវិ​កាមួយចំនួនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *