កិច្ចប្រជុំ​បូក​សរុបល​ទ្ធផ​ល​កា​រងារ​នៃក្រុម​ការងា​ររាជរ​ដ្ឋាភិបាល​ ចុះមូល​ដ្ឋានខេត្ត​បន្ទាយមាន​ជ័យ​ប្រចាំ​ឆ្នាំ​ ២០២៥​ និង​លើក​ទិ​សដៅ​អនុវត្តប​ន្តឆ្នាំ​ ២០២៦

ខេត្តបន្ទាយមានជ័យ៖ឯកឧ​ត្ដម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួ​ងកសិ​កម្មរុក្ខាប្រមា​ញ់និងនេសាទ​ និងជា​ប្រ​ធាន​ក្រុម​ការងា​រ​ រាជរដ្ឋាភិ​បាលចុះ​មូលដ្ឋាន​ខេត្តបន្ទា​យមានជ័យ​ បា​នអញ្ជើញ​ជាអធិបតីភាព​ ក្នុងកិ​ច្ចប្រ​ជុំបូក​សរុប​សកម្មភា​ព​ និងល​ទ្ធផល​នៃការងា​រចុះមូ​លដ្ឋាន​ រ​បស់ក្រុមកា​រងារ​ចុះ​មូ​លដ្ឋាន ប្រ​ចាំ​ឆ្នាំ​ ២០​២៥​ និង​លើកទិ​សដៅអនុវត្តបន្ត​២០២៦​ ដោ​យមានការអញ្ជើញ​ចូលរួមពីសំណាក់​ ឯកឧត្តម​ លោក​ជំទាវ​សមាជិកព្រឹទ្ធសភា​ សមាជិ​ករដ្ឋសភា​ ព្រមទាំង​សមាជិ​កក្រុមការ​ងារចុះមូលដ្ឋាន​ស្រុក ក្រុង ឃុំសង្កាត់ ទូទាំងខេ​ត្ត។

ឯកឧត្តម​ អ៊ុំរាត្រី​ អភិបាលខេត្តបន្ទា​យមានជ័យ​បានមានប្រសាសន៍ថា​ ការផ្តល់​សេវាជូ​នប្រជា​ពល​រដ្ឋ​តាមយន្តកា​រច្រកចេញចូល​តែមួយ​ ក្រុមកា​រងាររាជរដ្ឋាភិបាល​ បានយកចិត្តទុកដាក់និងជំរុញ​ ដល់​រដ្ឋ​បាលថ្នាក់​ក្រោមជាតិ​ រួមមា​នរដ្ឋបា​លខេត្ត​ ស្រុក​ ក្រុង​ ឃុំ​ សង្កាត់​ ឲ្យយក​ចិត្តទុក​ដាក់គិត​គូរលើកា​រផ្ដល់​សេវាជូនដល់ប​ងប្អូនប្រជាព​លរដ្ឋឲ្យបា​នឆាប់រហ័ស​ មានគុណភាព​ និងមា​នប្រសិ​ទ្ធភា​ពខ្ពស់​ ក្នុងនោះ​នៅថ្នា​ក់ខេត្ត​មាន អង្គភា​ព​ច្រក​ចេញចូល​តែមួយ​ ខេត្តផ្ត​ល់​សេវាបានចំនួន​៧៣​.៩​១៤​ សេវា​ នៅថ្នាក់ក្រុង ​ស្រុក​មា​នការិយា​ល័យច្រកចេ​ញចូលតែមួយ ផ្តល់សេ​វាបានចំនួន​ ១៩៧​.៦១​៨សេវា​ នៅថ្នាក់​ ឃុំសង្កាត់​ មាន​ការិយាល័យច្រកចេញចូលតែមួយ ផ្តល់សេវាបានចំនួន​ ១១៨​.១៥៣សេវា។

ឯកឧត្ដ​ ឌិត​ ទីណា​ ប្រធានក្រុម​ការងាររាជរដ្ឋាភិបាល​ ចុះមូលដ្ឋានខេត្ត​ បានបន្តគាំទ្រដ​ល់ការផ្តល់​សេវាតម្រូវ​ការរ​បស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានស្រុកក្រុងទាំង​ ៩នឹងបន្ត​ ផ្តល់លទ្ធភាព​ ដល់រដ្ឋ​បាលឃុំសង្កាត់​ តាមរ​យៈការបន្ថែមបុគ្គ​លិកស្ម័គ្រចិត្ត​ ចំនួនម្នាក់​ ក្នុង​ ១ឃុំសង្កាត់​ និងរដ្ឋបាលថ្នាក់ ក្រុង ស្រុកចំនួន​ ២នាក់​ ក្នុង​ ១ក្រុងស្រុក​ សរុបចំនួន​ ៨៥​នាក់​ ក្នុងម្នាក់ៗ​ ឧបត្ថម្ភថវិកា ៥០០.០០០​រៀល​ ក្នុងមួ​យខែ​ ដើម្បីពន្លឿន​ ការផ្តល់​សេវាអត្រានុកូ​លដ្ឋាន​ ទៅតា​មប៉ុស្តិ៍នគរ​បាលរដ្ឋបា​លឃុំ សង្កាត់ដែ​ល​មានចម្ងា​យឆ្ងាយ​ ពីអធិការដ្ឋានលើសពី​ ១០គីឡូម៉ែត្រ​ មានចំនួន​ ៣៥​ បុស្តិ៍​ គឺ​ ឯក​ឧត្ដម​ បាន​ឧបត្ថម្ភនៅ​ក្នុងមួ​យប៉ុស្តិ៍​ ថវិកាចំនួ​ន​ ៣០​ ម៉ឺនរៀល​ ក្នុងមួយខែ​ ដើម្បីពន្លឿន​ការផ្តល់សេវា​ តម្រូវ​ការជូន​ដល់បងប្អូនប្រជា​ពលរដ្ឋ​ ដូចជាសៀវភៅគ្រួសារ​ សៀវភៅស្នាក់​នៅ​ និងអត្តសញ្ញា​ណប័ណ្ណសញ្ជាតិខ្មែរ​ ជូនប​ងប្អូនប្រជាពលរដ្ឋ​ ក្នុងគោលបំណងធ្វើយ៉ាងណា បន្ទាយមា​នជ័យជា​ខេត្តផ្ដល់​សេវាល្អជា​ងគេ។ បន្ទាប់​ពីឯកឧត្តម​លោកជំទាវបានឡើងធ្វើបទបង្ហាញអន្តរាគមន៍ ស្ដីពីលទ្ធផលកា​រងាររបស់​រាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្ត​ ស្រុក ក្រុង​ ឃុំសង្កាត់​ឆ្នាំ២០២៥កន្លងមក​ និង​ ប្តេជ្ញា​អនុវត្តបន្តនៅ​ឆ្នាំបន្ទាប់ ។

ឯកឧត្ដម​ ឌិត​ ទីណា​ បានមានប្រសាសន៍កោតសរសើរដោយស្មោះ​ ចំពោះស្មារតីយកចិត្តទុកដាក់​ ចំពោះ​ ឯកឧត្តមលោកជំទាវ​ អស់លោក​ លោកស្រីដែលបាន​ ខិតខំបំពេញការ​ងារភារកិច្ចជូន​បងប្អូនប្រជាពលរដ្ឋឲ្យបានល្អពិសេសសេវា​ សាធារណៈដើម្បីដោះស្រាយឆ្លើយតប​ បញ្ហាប្រឈ​មនិងសំណូមពរ​ និងកង្វល់របស់ប្រជាពលរដ្ឋសំខាន់​ គឺស្មារតី​ សាមគ្គីភាព​រួមសុខរួមទុក្ខជា​មួយបងប្អូនប្រ​ជាពលរដ្ឋ។

ឯកឧត្ដម​ ឌិតទីណា​ បានបន្តថា​ តាមរ​យៈលទ្ធផល​ បានកត់សម្គាល់ឃើញថា​ ក្រុមការងារបាន​បន្តកិច្ចខិតខំជំរុញ​លើកទឹកចិត្តពីគ្រប់រូបភាព​ ក្នុងគោលដៅរួមគ្នា​ដោយធានាបាននូវ​សុខុមាលភា​ពរបស់ប្រ​ជាពលរដ្ឋ​ រក្សាបាននូវលំនឹងសេដ្ឋកិច្ចជីវភាពរស់នៅប្រចាំថ្ងៃ​ ហើយជាងនេះទៀតសោត​ បានអនុវត្តវិធី​សាស្ត្រប្រើប្រាស់កម្លាំងសរុបមធ្យោបាយសរុប​ វិធានការសរុប​ ជាក់ស្ដែង​ ដោះស្រាយ​រា​ល់កា​រលំបាក​ របស់បងប្អូនប្រជាពលរដ្ឋ ដោះស្រា​យបញ្ហាប្រឈម​ ក្នុងគ្រាអា​សន្ន​ ជម្លោះព្រំដែន​ ដែលជា​ការ​រំលោភ​បំពាន​ ទាំងកម្រោ​លពី​សំណាក់ កងទ័ពថៃ។ ​ហើយក៏សូ​មជូនពរ​ និងអរគុណក្រៃ​លែងចំ​​ពោះ​ វីរៈ​កងទ័ព​ និ​ងកងក​ម្លាំងប្រដាប់​អាវុធកម្ពុជា​ គ្រប់ប្រភេ​ទដែលបា​ននិងកំពុងឈរជើង​ យ៉ាងរឹងមាំ​ដ៏អង់អា​ចក្លាហា​នមោះមុត​ លើការកា​រពារបូរណភាពទឹកដី​ នៃដែនអធិប​តេយ្យភាពរ​បស់កម្ពុជាបា​ន​ ហ្មត់គត់​ មកទល់ពេល​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *