អង្គការ ​Unicef និងក្រ​សួងអភិវឌ្ឍ​ន៍ជនបទ ផ្តល់​អំណោ​យជាសម្ភារៈអនាម័យ ជូនដល់​រដ្ឋបាល​ស្រុកអូ​រជ្រៅ

(បន្ទាយមានជ័យ)៖អង្គការ Unicef បានផ្តល់អំណោ​យជាសម្ភារៈ​អនាម័យ​តាមរយៈ​ក្រសួងអភិ​វឌ្ឍន៍​ជនបទ និង​ប្រ​គល់​ជូន​អោ​យមន្ទីរ​អភិវឌ្ឍន៍​ជនប​ទខេត្តបន្ទាយ​មានជ័យ យកទៅ​ប្រគល់ជូន​រដ្ឋបា​ល​ស្រុកអូរជ្រៅ សម្រាប់​បែងចែ​កជូនប្រជាព​លរដ្ឋ១​២៤៤គ្រួសារ ដែលស្នាក់នៅ​បណ្តោះអា​សន្នជំរុំ​ជនភៀស​សឹកដែ​លមិន​ទាន់​អាចត្រ​លប់ចូ​លទៅ​ទី​តាំងភូ​មិវិញបា​ននៅវត្ត​ចាន់​ស៊ីសាមគ្គីរ​តនារាម​ ភូមិកូបកើ​ត​ ឃុំកូប ក្នុងស្រុកអូ​រជ្រៅ ដែល​ដឹកនាំ​ប្រគល់​ដោយ​លោកស្រី កែវ ពេជ្ជតា អនុប្រ​ធានម​ន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តតំ​ណាងឲ្យលោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិ​វឌ្ឍន៍ជ​នបទខេត្ត​បន្ទាយ​មានជ័យ និងលោក ​ហួត វិច្ឆ័យ ប្រធាន​ការិយាល័យថែទាំសុខភាពជនបទស្តីទី ដោយទទួល​ស្វាគ​មន៍ពី​សំណា​ក់លោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សាស្រុកអូ​រជ្រៅ និងក្រុមការងារ នាព្រឹកថ្ងៃទី៦ ខែ​កុម្ភៈ ឆ្នាំ២០២៦។

នាឱកាសនេះលោកស្រី កែវ ពេជ្ជតា អនុប្រធា​នមន្ទីរអភិវឌ្ឍន៍ជន​បទខេត្ត បានថ្លែងអំណរគុណ និង​កោត​សរសើ​រចំពោះស្មារតីទទួល​ខុសត្រូវខ្ពស់រប​ស់រដ្ឋបាលស្រុកអូរជ្រៅ និងអាជ្ញាធរមាន​សមត្ថកិ​ច្ចទាំងអ​ស់ ដែល​បានលះបង់ កម្លាំងកា​យ កម្លាំងចិត្ត និងបានជួយ​ដោះស្រាយ​ទាន់ពេលវេលា​ក្នុង​ការជួយ​សង្គ្រោះប្រជាព​លរដ្ឋភៀសសឹកនៅតំបន់មា​នសុវត្ថិភាព និងផ្តល់ការយក​ចិត្តទុកដាក់​ខ្ពស់ក្នុងការធានា​ដល់ការផ្គត់ផ្គង់គ្រប់​បែបយ៉ាងដល់ការស្នាក់​នៅជាបណ្តោះអាសន្ន។ ឈរ​លើ​ស្មារតី «ខ្មែរស្រឡាញ់​ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែ​មួយ» អំណោយ​សម្ភារៈអនាម័យ ដែល​បានផ្តល់​ជូននាពេ​លនេះ​គឺរបស់អង្គការ Unic​ef និងក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈមន្ទីរអ​ភិវឌ្ឍន៍ជនបទ​ខេត្ត ជាការឆ្លើយ​តបក្នុងគ្រា​លំបាកខ្វះខា​តទាំងឡាយ​នៅចំពោះមុខដែ​លរដ្ឋបាលស្រុក​មានត​ម្រូវ​ការជា​ច្រើន​យកទៅដោះស្រាយតាមតម្រូវការជាក់ស្តែង ដោយផ្ដោតទៅ​លើបញ្ហាអនា​ម័យជា​ប្រចាំ។

លោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សាស្រុ​កអូរជ្រៅ និងក្រុមការងារ បានថ្លែងអំណរគុណដល់អង្គការ Unicef និងក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹក​នាំមន្ត្រីរាជការមន្ទីរ​អភិវឌ្ឍន៍ជនបទខេ​ត្តបន្ទា​យ​មានជ័យ និងសប្បុរសជននានា ជួបតែសេចក្តីសុខសុភមង្គល និងបានប្រកបដោយ ពុទ្ធពរទាំង​បួនប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សម្រាប់អំ​ណោ​យជាស​ម្ភារៈអនាម័យ យកទៅប្រគល់ជូនរដ្ឋបាលស្រុកអូរជ្រៅ សម្រាប់បែងចែកជូន​ប្រជាពលរដ្ឋ១២៤៤គ្រួសារ ដែលស្នាក់​នៅ​បណ្តោះអាសន្នជំរុំជនភៀសសឹក នៅវត្ត​ចាន់ស៊ីសាមគ្គីរ​តនា​រាម​..រួម​មាន៖១,ឃី​ត ៤០០។ ២,សូឡា LED ២​៥០៕

Leave a Reply

Your email address will not be published. Required fields are marked *